Home ព័ត៌មានជាតិ ចង់ពង្រីករឿងឲ្យធំ៖ ថៃបង្ខំឲ្យកម្ពុជាចេញមុខសុំទោស និងគំរាមប្ដឹងទៅ UN រឿងច្រលំរូបថត

ចង់ពង្រីករឿងឲ្យធំ៖ ថៃបង្ខំឲ្យកម្ពុជាចេញមុខសុំទោស និងគំរាមប្ដឹងទៅ UN រឿងច្រលំរូបថត

292
0

រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ចេញមុខបង្ខំឱ្យកម្ពុជាសុំទោសជាផ្លូវការ ជុំវិញបញ្ហាដែលមានការជ្រើសរើសរូបថតច្រឡំក្នុងកម្មវិធី Miss Universe Cambodia និងគំរាមលើកបញ្ហានេះទៅប្តឹងដល់វេទិកា UN ក្នុងក្រុងញូវយ៉ក។
____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjcacebAuPMwif-qJhvRteHwlQ1XWb9qaZjGMZ16sEE5Yx2Mqv7X-I575peM3M4sORVTf3O07ypAg3KwWPuNCnE9tmhh5NIKwRLTGMzSb5b_1q1D1UweF9FlGrcXxhNztppfOoPpqjH5r4bI0GcY6o5cV9jFEWWA82HN7FP-SOdrDH3OIYlIIsscmWuzI/s770/photo_2026-09-22_13-24-40%20(3).jpg
ពេលលួចរបស់ខ្មែររាល់ដងស្ងាត់មាត់ឈឹង ឥឡូវប្រឹងឡាំប៉ាស្រែក! រដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ីហាសក្តិ ភួងកេតកែវ បានដំឡើងកម្តៅការទូតយ៉ាងខ្លាំង ដោយបានចេញមុខជំរុញឱ្យកម្ពុជាចេញមុខសុំទោសថៃជាផ្លូវការ ជុំវិញវិវាទកម្មសិទ្ធិបញ្ញានៃរូបថតបុរាណឆ្នាំ១៩០៦ ដែលកម្មវិធី Miss Universe Cambodia យកទៅប្រើប្រាស់ខុសបច្ចេកទេសបន្តិចបន្តួច។ មិនត្រឹមតែប៉ុណ្ណោះ ភាគីថៃថែមទាំងបានប្រើចរិតគំរាមកំហែងចង់លើកយកករណីនេះទៅប្តឹង និងដេញជើងគ្នាកណ្តាលមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉កទៀតផង ដែលទង្វើនេះបានធ្វើឱ្យមហាជនខ្មែរផ្ទុះកំហឹង និងវាយបកទៅវិញយ៉ាងចាស់ដៃជុំវិញល្បិចកលលេងចរិតស្តង់ដារពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga_yLrn6oYWvJRELIN9u4iyx_WEONFS5l1dmVPPPsIhKQuYOQjYUuoMyBU0_FZtmBzn1SXJW7EkXc-H8dP_hEmN0MdvU1xTNUQEV4Pfukb5r4Z4o2aHipTqOksB0OTpa9grlYWLYITEWlAeOJUuTr7_xwk92IBxj5kWf5bFy0doMEVJ3_T-tuxXdI4QT0/s640/photo_2026-09-22_13-24-40%20(4).jpg
ផ្អែកលើបទសម្ភាសន៍ផ្លូវការរបស់លោក ស៊ីហាសក្តិ ភួងកេតកែវ ជាមួយសារព័ត៌មាន THE STANDARD នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោកបានថ្លែងរិះគន់ចំៗមកលើកម្ពុជាថា ការយករូបថតរបស់ថៃទៅប្រើប្រាស់នៅលើឆាកបវរកញ្ញាគឺជារឿងមិនសមស្របឡើយ ដោយលោកបានបាញ់ផ្ជង់វោហាសាស្ត្រថា «គេមានរបស់របស់គេ យើងក៏មានរបស់របស់យើង គឺមិនគួរមកលូកលាន់ពាក់ព័ន្ធនឹងរបស់របស់យើងឡើយ»។ ប្រមុខការទូតថៃរូបនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រសិនបើភាគីកម្ពុជានៅតែស្ងប់ស្ងាត់ មិនមានការចេញមុខបកស្រាយពន្យល់ ឬអធ្យាស្រ័យសុំទោសនោះទេ ក្រសួងការបរទេសថៃនឹងជំរុញឱ្យក្រសួងវប្បធម៌ថៃចាត់វិធានការរដ្ឋបាល និងផ្លូវច្បាប់អន្តរជាតិទៅមុខជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitTdivOY4vaqH8ExHDRxzR43H1huLPqylIt_ZFDXYdKQVuEHos9cISyfkVEKRXXim4khKeXitGDcQPPtQ8JfGty9NaSANWlFfiicXDtmWn10EAtxZ4T1oXhEGB0pUO4nkzvyMbY6Ld1VNnD6RVw85qYL27rheW5Z4bIE3gK705nEddFYN4pLAaD-uDvls/s739/photo_2026-09-22_13-24-40%20(2).jpg

ភ្លាមៗបន្ទាប់ពីលឺការបង្ខំ និងការគំរាមកំហែងបែបអាណាធិបតេយ្យនេះ មហាជន និងអ្នកលេងបណ្តាញសង្គមខ្មែរបានផ្ទុះប្រតិកម្មតបតទៅកាន់ភាគីថៃវិញយ៉ាងចាស់ដៃ និងបានចោទសួរវាយបកទៅមន្ត្រីក្រុងបាងកកវិញចំៗ។ ពលរដ្ឋខ្មែរបានលើកឡើងថា កន្លងមក ប្រទេសថៃបានលួចចម្លងវប្បធម៌ខ្មែរ លួចចម្លងក្បាច់ចម្លាក់ ល្បែងប្រជាប្រិយ សម្លៀកបំពាក់ លួចយករូបថតបុរាណខ្មែរទៅលាបពណ៌កែប្រវត្តិសាស្ត្រ និងថែមទាំងហ៊ានលួចចម្លងសាងសង់ប្រាសាទថ្មតាមរចនាបថប្រាសាទអង្គរវត្តដ៏ពិសិដ្ឋរបស់ខ្មែរយ៉ាងព្រហើនទៀតផង។ នៅក្នុងករណីខុសច្បាប់ទាំងនោះ មិនដែលឃើញមានថ្នាក់ដឹកនាំ ឬមន្ត្រីរដ្ឋាភិបាលថៃណាម្នាក់ ចេញមុខមកបកស្រាយពន្យល់ ឬសុំទោសប្រជាជនកម្ពុជាឡើយ។ ផ្ទុយទៅវិញ គ្រាន់តែក្រុមហ៊ុនឯកជនរៀបចំកម្មវិធីជ្រើសរើសរូបថតច្រឡំបន្តិចបន្តួច បែរជារដ្ឋាភិបាលថៃទាំងមូលធ្វើឡាំប៉ាស្រែកចង់ប្ដឹងទៅ UN ដែលស្តែងឱ្យឃើញពីចេតនាទុច្ចរិតចង់ឆ្លៀតឱកាសកេងចំណេញផ្នែកវប្បធម៌ទាំងបំពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5U74YNjchUZmCKtDnfxXlwVcYF7Ms32u6H-c2pTdD-cjUIgKHZfDCYKtEdZ9Z_J-kY6mxpuOGVW_9q7_gRhSZcH0tNWL8BWZn0bV0Hp_IPwt5CBMqRSM_gChuzDUedqPutsFmxlpqo2dnAWnv9tXaXOeSr4Gv2Yh0qWa2GTwFTg4yWo86sNmZO42UuI/s1280/photo_2026-09-22_13-24-40.jpg

ជារួមមក រលកប្រតិកម្មតបតវិញយ៉ាងចាស់ដៃរបស់មហាជនខ្មែរ គឺជាការបង្ហាញពីធ្លុងសាមគ្គីភាព និងស្មារតីការពារព្រលឹងជាតិដ៏រឹងមាំ ដែលមិនអនុញ្ញាតឱ្យបរទេសមកមើលងាយ ឬប្រើប្រាស់ល្បិចការទូតស្តង់ដារពីរមកលើកម្ពុជាបានឡើយ។ សារគំរាមប្ដឹងដល់ UN របស់រដ្ឋមន្ត្រីការបរទេសថៃ គឺលែងមានទម្ងន់ទៀតហើយ ចំពោះមុខភស្តុតាងប្រវត្តិសាស្ត្រ និងឯកសារច្បាស់លាស់ដែលកម្ពុជាមាន៕