Home ព័ត៌មានជាតិ តាំង សេងហួរ បោះសម្តីយ៉ាងក្តៅគគុកទៅកាន់អ្នករិះគន់និងវែកញែ.កជីវិតផ្ទាល់ខ្លួន

តាំង សេងហួរ បោះសម្តីយ៉ាងក្តៅគគុកទៅកាន់អ្នករិះគន់និងវែកញែ.កជីវិតផ្ទាល់ខ្លួន

484
0

តាំង សេងហួរ  ដែលជាបុគ្គលជោគជ័យក្នុងវិស័យ Trading និងមានប្រជាប្រិយភាពនៅលើបណ្តាញសង្គមបានបញ្ចេញសារយ៉ាងក្តៅគគុកទៅកាន់អ្នករិះគន់លោកនិងវែកញែកពីជីវិតឯកជនខ្លួន។ ការវែកញែកនេះកើតឡើងបន្ទាប់ពី សេងហួរ កំពុងមានទំនាក់ទំនងថ្មីក្រោយបែកជាមួយអតីតដៃគូដែលតស៊ូមកជាមួយគ្នា១០ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4XfkLpmWXsgopIF9S3JGP27dTTWzTI60ti4b5zIlhpdtMMojj19_3g8J4_QpOZyyFRBAOCebV5YkLIXQOnMa84uZf68EVr1KlHuQ09iOGpbbUpozKRQEPO3ak9R_j9M8jaGnMaDGrRaPeWMG17-1eVaJtKyMsuiMIjA3Uh1-gjFdjRmRJVbZGM2w2QAg/s2048/image_2026-09-18_08-28-55.png

នៅយប់ថ្ងៃទី១៧ ខែកញ្ញា តាំង សេងហួរ បានបញ្ចេញសារដោយការខឹងសម្បារអមដោយសម្តីគំរោះគំរើយទៅកាន់អ្នករិះគន់និងវែកញែកថាដំបូងឡើយលោកមិនមានបំណងបកស្រាយលម្អិតអំពីរឿងផ្ទាល់ខ្លួនឡើយដោយចាត់ទុកថាជាបញ្ហាឯកជន (Privacy)។ ប៉ុន្តែ ការរក្សាភាពស្ងៀមស្ងាត់បានធ្វើឱ្យមនុស្សមួយចំនួនចាប់ផ្តើមប្រឌិតរឿង លាបពណ៌ និងធ្វើការសន្និដ្ឋាន ដែលអាចប៉ះពាល់ដល់កិត្តិយសរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLsC0EjOn9Ik_sKCAA7UoiEOTa8X7BIvdtxI-OT-G4LSclpn4C02paSMfEkBMwjXGNUJCaAsMqIExbY_HPGXEdPAsxCgAWB9oVZ1pNdUv17Gl4g8dnAL0_wN1RwJ8HtZCQZ17LgISCpQR7LoPpkJ9TUzgJERmTKSEqZiZWe6t6FFMydr8c7q5JMpn5TDc/s2048/image_2026-09-18_08-28-51.png
អ្នកជំនួញផ្នែកជួញដូររូបនេះបានលើកយកករណីការចុច Like លើរូបថតចាស់របស់មនុស្សម្នាក់នៅលើ Instagram មកធ្វើជាឧទាហរណ៍ដោយបញ្ជាក់ថាការចុច Like លើរូបថតដែលបានបង្ហោះតាំងពីឆ្នាំ ២០២៤ មិនមានន័យថាលោកបានលួចទាក់ទងជាមួយបុគ្គលនោះតាំងពីពេលនោះឡើយ។ លោកក៏បានប្រើការប្រៀបធៀបបែបចំអក ដើម្បីបង្ហាញពីអ្វីដែលលោកចាត់ទុកថាជាការសន្និដ្ឋានដោយគ្មានមូលដ្ឋានច្បាស់លាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzQlt0uUMeuEyM6DShlNwoPOvbtwbdgL1__wTHF2Bn28QRBPRxpOdaH-N5E8jifFmGSX2uoX0JRKpmV-gM8GxcrzDbFgv3Kgsr1VJiL1GeUIumC1_RAJcQr2DCT6cM2TJUSurljnYFy4rrPEXb_-uuAg6o8PeUTzTWbB16mdhwQTAcn5swj7R2wxcdqq8/s2048/image_2026-09-18_08-28-55%20(2).png
ជាមួយគ្នានេះ តាំង សេងហួរ ក៏បានលើកឡើងថាទំនាក់ទំនងរបស់ភាគីពាក់ព័ន្ធបានបញ្ចប់តាំងពីខែកក្កដា ហើយភាគីទាំងសងខាងក៏បានប្រកាសជាសាធារណៈអំពីការបែកគ្នា ព្រមទាំងស្នើសុំឱ្យអ្នកដទៃគោរពភាពឯកជន និងកុំយករឿងចាស់មកនិយាយជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzSorQF6qppcPR5ClbRUX8YNNx4MMX0Ubv4_gUEh0bGDjznUcVHmap8MOwJ4h4GAKgKDZbNRFYcuqNsYYwi4UnutKOcZMs-iR7-Y9Y5xOssqHduG_GgcfOxLdXWjOBzv0nE6arV_Z5QC8kdM8wqRwvK8ZwyFJW2QEb210b-zyv2aPpv0A03AvfhuDtPNU/s732/image_2026-09-18_08-25-03.png

តាំង សេងហួរ បានសង្កត់ធ្ងន់ថា ជីវិតផ្ទាល់ខ្លួន និងការសម្រេចចិត្តរបស់លោក មិនគួរត្រូវបានអ្នកដទៃយកមកវែកញែក ឬសន្និដ្ឋានដោយគ្មានព័ត៌មានពិតប្រាកដឡើយ។ លោកបានបញ្ជាក់ថាលោកជាមនុស្សដែលគោរពសីលធម៌ និងមនុស្សជុំវិញខ្លួនប៉ុន្តែប្រសិនបើមានការជេរប្រមាថ បង្អាប់កិត្តិយស ឬលាបពណ៌ លោកនឹងឆ្លើយតបវិញ។ លោកក៏បានព្រមានថា «ប្រយ័ត្នលោក screenshot comment ជាប់ profile យកមកផុស តិច inbox អង្វរឱ្យលុបវិញ។ ហត់មួយពួកមនុស្សប្រភេទអត់ខួរហ្នឹងខ្លាំង»៕