Home ព័ត៌មានជាតិ ច្រាំងទន្លេកំពង់ចាមបាក់ស្រុតរហូតដល់ ១២គីឡូម៉ែត្រ ពលរដ្ឋស្នើសុំវិធានការទប់ស្កាត់បន្ទាន់!

ច្រាំងទន្លេកំពង់ចាមបាក់ស្រុតរហូតដល់ ១២គីឡូម៉ែត្រ ពលរដ្ឋស្នើសុំវិធានការទប់ស្កាត់បន្ទាន់!

476
0

ជំនន់ទន្លេមេគង្គបុកឡើង ២លើកជាប់ៗគ្នា បណ្តាលឱ្យបាក់ស្រុតច្រាំងទន្លេនៅក្នុងខេត្តកំពង់ចាមលាតសន្ធឹងរហូតដល់ទៅជាង ១២គីឡូម៉ែត្រ។ ផ្ទះ ៤២ខ្នងត្រូវបានរុះរើ និងពលរដ្ឋ ១៧០គ្រួសារត្រូវជម្លៀសខ្លួនជាបន្ទាន់ នេះបើតាមការបញ្ជាក់ពីឯកឧត្តម អ៊ុន ចាន់ដា ខណៈពលរដ្ឋស្រែកសុំជំនួយ ក្រុមអ្នកជំនាញបានចេញមុខជម្រុញឱ្យរដ្ឋាភិបាលផ្អាកការបូមខ្សាច់ និងបើកចំហរបាយការណ៍ EIA ដើម្បីតម្លាភាព និងការពារសុវត្ថិភាពដីភូមិកររបស់ប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM3s8bJUlTM1GcimEFLSs28snxBk8JuM04xBOfeAvetxXO8U_qRSSAyc7byyifGKqKzRmkXnIETEkru8rT5Iubm4B7Xedmng3oTGhHgbRihW_tT8QOCoSG9IB3xdBOeNoHSf3962AaYl3hLnBaO6K2z432fGeV_UPDmAAtslHsWQUq7sWBItOYZFzJMSU/s1280/photo_2026-09-18_09-34-48%20(2).jpg
________
វិបត្តិបាក់ស្រុតច្រាំងទន្លេដ៏ធំធេង និងគួរឱ្យព្រួយបារម្ភបំផុតបានកើតឡើងនៅក្នុងខេត្តកំពង់ចាម កំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមដងទន្លេមានការភ័យខ្លាចយ៉ាងខ្លាំង ខណៈក្រុមអ្នកជំនាញផ្នែកសេដ្ឋកិច្ចសង្គម និងបរិស្ថាន បានចេញមុខជម្រុញឱ្យរដ្ឋាភិបាលពង្រឹងវិធានការការពារ និងបង្កើនតម្លាភាពលើការគ្រប់គ្រងអាជីវកម្មបូមខ្សាច់ ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់មហាជន។ ការបាក់ស្រុតដីច្រាំងទន្លេមេគង្គប្រវែងរហូតដល់ទៅជាង 12 គីឡូម៉ែត្រ នេះ បានបង្ខំឱ្យពលរដ្ឋរាប់រយគ្រួសារត្រូវរុះរើផ្ទះសំបែង និងរត់ភៀសខ្លួនទាំងក្តីអស់សង្ឃឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_HbdMj6AtDg9L7g87bX3hHzj257DgmHQo7o6cneOCBzEnsNN9hYAoMDS1ZJAFiqjG6V4LL-D1b_SuZ5OuK0dp_B9KrI_kvypctM5x_t5CM8f0Jx_X3coTf_OlkeQ8NxYBAlzz8kj_z0yodcd0PmwAPd0Sz23lBzrlP6W4JUxWiRq_klwl0tItN_dwO0E/s960/photo_2026-09-18_09-34-48.jpg

យោងតាមការលើកឡើងរបស់អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានបង្ហាញការកត់សម្គាល់ថា ការផ្តល់អាជ្ញាប័ណ្ណឱ្យក្រុមហ៊ុនបូមខ្សាច់នាពេលបច្ចុប្បន្ន ហាក់មិនទាន់មានភាពច្បាស់លាស់ និងតម្លាភាពគ្រប់គ្រាន់នៅឡើយទេ។ ជាមួយគ្នានេះ អ្នកជំនាញមកពីអង្គការសង្គមស៊ីវិលផ្នែកបរិស្ថាននិងការអភិវឌ្ឍ ក៏បានគូសបញ្ជាក់បន្ថែមថា ទោះបីជាអាជ្ញាធរពន្យល់ថាការបាក់ស្រុតបណ្តាលមកពីកត្តាធម្មជាតិ និងចរន្តទឹកហូរខ្លាំងនៃទឹកជំនន់ឡើង 2 លើកជាប់គ្នាក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនធំនៅតែមានមន្ទិលសង្ស័យ និងបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបូមខ្សាច់ ដែលអាចជាកាតាលីករធ្វើឱ្យបាតទន្លេកាន់តែជ្រៅ និងប្តូរចរន្តទឹកមកបោកបក់បុកទម្លាយច្រាំងទន្លេឱ្យស្រុតចុះលឿនជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4g_KCVy8-sG6CIABjXnasGQ3RTsFDeNL-h0QhIpoGB6eI17HyHSlZhDGdCQTHAryJ0AtqDSovKsWi8_Mh4q9xMbD8MnhzPO6HM-DlDRD8YbR_IR5zWA4WlZLK0W28d-EfRJ9243tNsAcPjEVPmS6O7sGRRnHBza1un704O5gFraGm6nyqbDDixFvK38E/s1280/photo_2026-09-18_09-34-49%20(2).jpg

ដើម្បីដោះស្រាយវិបត្តិនេះ ក្រុមអ្នកជំនាញបានផ្តល់អនុសាសន៍យ៉ាងទទូចឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ បង្កើនតម្លាភាពដោយការបើកចំហទិន្នន័យជាសាធារណៈ រួមមាន៖ ទិន្នន័យអនុញ្ញាតឱ្យនាំចេញខ្សាច់, បរិមាណខ្សាច់ដែលបានទាញយកពិតប្រាកដ, ចំណូលដែលរដ្ឋទទួលបាន និងជាពិសេសត្រូវបង្ហាញរបាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាននិងសង្គម (EIA) ឱ្យបានច្បាស់លាស់។ ក្រុមអ្នកជំនាញក៏បានជម្រុញឱ្យមានការចុះសិក្សាស្រាវជ្រាវរកមូលហេតុពិតប្រាកដនៃតំបន់បាក់ស្រុតឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចេញអាជ្ញាប័ណ្ណអនុញ្ញាតថ្មីៗ ហើយប្រសិនបើរករកឃើញថាក្រុមហ៊ុនណាមួយបូមខ្សាច់ខុសបច្ចេកទេសបង្កឱ្យបាក់ច្រាំង ក្រុមហ៊ុននោះត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ និងបង់សំណងខូចខាតជូនពលរដ្ឋវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6GYx0vMXbX1InTF66hXvLV105TrTowtaA41d5WugfDmPIJc-c0s8n8nUkQsgpx0__PhnN9h5y41mIrBTc6tG-kw-tkwRUnc1SOCq8o65MjS3-0GgWZGzQRldZbos5VcskxzuPhXG0newXHNplmaEDLyTKd_fRHWVXlBJP5X4lcm2OoIw6zre7xD5gK2c/s1280/photo_2026-09-18_09-34-49.jpg

សូមបញ្ជាក់ថា យោងតាមទិន្នន័យផ្លូវការដែលបានបញ្ជាក់ដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គ្រោះមហន្តរាយធម្មជាតិនេះបានកើតឡើងដោយសារទឹកជំនន់ទន្លេមេគង្គឡើងធំចំនួន ២លើកជាប់គ្នា។ ស្ថានភាពបាក់ច្រាំងដ៏ធ្ងន់ធ្ងរនេះបានគ្របដណ្តប់លើក្រុង និងស្រុកចំនួន ៥ រួមមាន៖ ស្រុកស្ទឹងត្រង់, កំពង់សៀម, ក្រុងកំពង់ចាម, កងមាស, កោះស៊ូទិន និងស្រុកស្រីសន្ធរ។ ផលប៉ះពាល់ជាក់ស្តែងគឺបានបំផ្លាញដីច្រាំងទន្លេអស់ប្រវែងជាង ១២គីឡូម៉ែត្រ បង្កផលប៉ះពាល់ដល់ពលរដ្ឋជាង ២,០០០គ្រួសារ ក្នុងនោះផ្ទះសំបែងចំនួន ៤២ខ្នង ត្រូវបង្ខំចិត្តរុះរើជាបន្ទាន់ និងប្រជាពលរដ្ឋចំនួន ១៧០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព៕