Home តារាជាតិ អ្នកនាង ម៉េង កែវពេជ្ជតា និង ពេជ្រ សូលីកា បង្ហាញភាពស្និទ្ធស្នាលយ៉ាងកម្រ

អ្នកនាង ម៉េង កែវពេជ្ជតា និង ពេជ្រ សូលីកា បង្ហាញភាពស្និទ្ធស្នាលយ៉ាងកម្រ

137
0

តារាចម្រៀងជើងចាស់ដ៏មានឈ្មោះបោះសំឡេង អ្នកនាង ម៉េង កែវពេជ្ជតា និងតារាចម្រៀង ពេជ្រ សូលីកា បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពីអ្នកទាំងពីរស្ថិតនៅក្នុងស៊ុមតែមួយនិងបានបកស្រាយបទចម្រៀងជាមួយគ្នាយ៉ាងពីរោះរណ្តំ។ ទស្សនិកជនមិនត្រឹមតែចាប់ចំពោះសកម្មភាពនេះទេប៉ុន្តែអ្នកគាំទ្រក៏បានចាប់អារម្មណ៍លើជីវិតរបស់អ្នកទាំងពីរដែលសុទ្ធតែជាស្រ្តីនិងជាម្តាយរឹងមាំដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip5Ku3QE7pBNncnYfnonjxLJkn8L9YM7rE0KgkEiJuHLXS8u8tfovUogbdIhnRFdOzZmvqdGIkYHyrmykjTp8OopGijJGguvn6AdqDpF_xlo5xTXMiJAOoDmKb-pNioaiuLZGuNDK8c8S1SYWRRrKf5_8OdiWVlq-_1rOBbYTdnRVX2RXAoHbARcgc9XQ/s2048/image_2026-08-20_08-59-29.png
គេចាំបានថាកាលពីខែសីហា តារាចម្រៀង ម៉េង កែវពេជ្ជតា បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍មិនធម្មតាបន្ទាប់ពីអ្នកនាងបកស្រាយបទចម្រៀងរបស់ ពេជ្រ សូលីកា មានចំណងជើងថា«ថែការចងចាំ»។ ទឹកដមរបស់អ្នកនាង ពេជ្ជតា បានធ្វើឱ្យសាធារណជន លើកសរសើរថាពីរោះមួយបែបពីម្ចាស់ដើម។ មិនត្រឹមតែប៉ុណ្ណោះអ្នកមួយចំនួនក៏មើលឃើញថាអ្នកនាង ម៉េង កែវពេជ្ជតា ពុំសូវជាបកស្រាយបទចម្រៀងអ្នកជំនាន់ក្រោយនោះទេលើកលែងតែមានការសហការដូច្នេះទស្សនិកជនខ្លះចាត់ទុកថា ពេជ្រ សូលីកា មានចំណុចពិសេសទាក់ទាញរៀមច្បងរូបនេះមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYMYHQhhmncY5NlKUqBrxmyHeVGFE1Ycge3OHJuIQ01yYuDJ7r4CT965Y8xumbeYdXERr4jx0V_dUHhQVr-8Q9KzlresJRRdGSjXiDAozS1jLYC8J3cTbBAUQdo4xHa7_7YzNBKMonoh2_PRTb_SOd2veyc0ZnKd-HLWO3bN6Tnf5i25PP16gPwc9S-us/s4096/image_2026-09-17_09-24-34.png
ក្រោយពីបង្ហាញសកម្មភាពខាងលើនេះនៅយប់ថ្ងៃទី១៦ ខែកញ្ញា ស្រាប់តែមហាជនបានឃើញតារាចម្រៀង ពេជ្ជតា និង សូលីកា បានជួបគ្នាក្នុងកម្មវិធីមួយហើយអ្នកទាំងពីរថែមទាំងបកស្រាយបទចម្រៀងរួមគ្នានិងបង្ហាញកាយវិការស្និទ្ធស្នាលជាមួយគ្នាផងដែរ។ តាមរយៈវីដេអូនេះ ពេជ្រ សូលីកា បានបកស្រាយបទ «ស្នេហ៍ប្រុសងក់ងរ» ដែលជាបទល្បីល្បាញមួយរបស់ អ្នកនាង ម៉េង កែវពេជ្ជតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgynFY7AXILg2O0bZyeoV46UXT9ua9I7usJ0EzPhJoE_su1E68I6JLunuTwLLnXvyehprp2DkAGlnAsk0K6x11ZNT2xmwbCb7ZSGvgmO2AYzs1eQP_ua_m10LzV6NJ4ADveIapfnsLJ2JMdQi18WM98vojiN62mGnLRlD6EaY_Bm5HDOyGanw9J-ADZcq0/s2048/image_2026-08-20_08-59-33.png
បន្ទាប់ពីវីដេអូនេះបង្ហោះនៅលើបណ្តាញសង្គមបានធ្វើឱ្យអ្នកគាំទ្រជាច្រើនសរសើរពីទឹកដមសំឡេងរបស់សិស្សច្បងនិងសិស្សប្អូននិងបង្ហាញថាចូលចិត្តតារាចម្រៀងទាំងពីររូបនេះ។ លើសពីនេះទៅទៀត អ្នកគាំទ្ររំពឹងថានាថ្ងៃអនាគត ពេជ្រ សូលីកា និងអ្នកនាង ម៉េង កែវពេជ្ជតា អាចសហការចេញបទចម្រៀងរួមគ្នា។<https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikVxAD3KbezZtccQyyoped4MNOLRjNa8f-TKnTCi_yWj2JGhJrJ6LsdKF1knrOHyeelTenYOfeYESekjf2BUml-ASNp2LUglgzj4-wqCXky8-_6-cn8iuaaNoIea7MS5DUttj0SL3209vXxZXFmAbaQAHyFdBxJpOkZ7T_0sNgx-k2FoeOhlXHyT8nIXQ/s4096/image_2026-09-17_09-24-39.png

ក្រៅពីការចាប់អារម្មណ៍ទៅលើខាងតន្រ្តី ទស្សនិកជនមួយចំនួនបានសម្លឹងឃើញថាទាំងអ្នកនាង ម៉េង កែវពេជ្ជតា និង ពេជ្រ សូលីកា គឺជាស្រ្តីរឹងមាំដូចគ្នា ជាពិសេសក្នុងនាមជាម្តាយដែលជ្រើសរើសយកកូននិងខិតខំតស៊ូក្នុងការចិញ្ចឹមកូនយ៉ាងលំបាក៕