យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម កាលពីថ្ងៃទី១៤ ខែកញ្ញា ព្រះមហាក្សត្រថៃ ព្រះចៅ មហា វជិរាលង្ករណ៍ (Rama X) បានសម្ញែងឫកមិនធម្មតា ដោយបានបើកបរយន្តហោះព្រះទីនាំងដោយខ្លួនឯង នាំអគ្គមហេសី និងប្រតិភូជាន់ខ្ពស់ ហោះមកចុះចតបំពេញទស្សនកិច្ចផ្លូវរដ្ឋផ្អើលក្រុងហាណូយ ប្រទេសវៀតណាម។
___________ .jpg)
ខ្លាចគេមិនហៅថាតួឯក! ស្ដេចរាមាទី១០ ព្រះមហាក្សត្រថៃ បាននាំអគ្គមហេសី និងមន្រ្តីអមដំណើរជាន់ខ្ពស់ជាច្រើននាក់ ជិះយន្តហោះព្រះទីនាំង ដោយទារកាន់ចង្កូតបើកបរដោយខ្លួនឯង ហោះពីទីក្រុងបាងកក ប្រទេសថៃ មកចុះចតនៅទីក្រុងហាណូយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋជាផ្លូវការ។ តើស្ដេចថៃចង់បង្ហាញកិត្យានុភាព និងសារនយោបាយអ្វីទៅកាន់វៀតណាម និងអន្តរជាតិ តាមរយៈការគ្រប់គ្រងចង្កូតយន្តហោះខ្នាតយក្សដោយផ្ទាល់ដៃបែបនេះ?
.jpg)
យោងតាមការចុះផ្សាយរបស់សារព័ត៌មានទាំងនៅក្នុងស្រុកវៀតណាម និងថៃ នៅថ្ងៃអាទិត្យ ទី១៤ ខែកញ្ញា ម្សិលមិញនេះ បានឱ្យដឹងថា ព្រះមហាក្សត្រថៃ ព្រះចៅ មហា វជិរាលង្ករណ៍ និងព្រះមហាក្សត្រិយានី ស៊ូធីតា បានយាងមកដល់ព្រលានយន្តហោះអន្តរជាតិណយបៃ ក្នុងទីក្រុងហាណូយ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីជាន់ខ្ពស់វៀតណាម។ ការបង្ហាញខ្លួនដ៏កម្រ និងអស្ចារ្យរបស់ប្រមុខរដ្ឋថៃ ក្នុងនាមជាប្រធានក្រុមបើកបរ ដោយមានព្រះអគ្គមហេសីជាជំនួយការ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាយុទ្ធសាស្ត្រសម្ញែង «អំណាចទន់» និងសមត្ថភាពដ៏លេចធ្លោរបស់រាជវង្សថៃសម័យថ្មី ក្នុងបំណងបង្កើតការចាប់អារម្មណ៍ជាអន្តរជាតិ និងផ្ដល់កិត្តិយសលំដាប់កំពូលដល់ប្រទេសម្ចាស់ផ្ទះ។
ផ្អែកលើរបាយការណ៍ គោលបំណងចម្បងនៃព្រះរាជដំណើររយៈពេល ៣ថ្ងៃនេះ គឺដើម្បីចូលរួមអបអរសាទរខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគី (១៩៧៦-២០២៦) និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មខ្នាតយក្ស ដែលមានតម្លៃរហូតដល់ជាង ២២ ពាន់លានដុល្លារ។ ទោះជាយ៉ាងណា ក្រុមអ្នកជំនាញភូមិសាស្ត្រនយោបាយបានកត់សម្គាល់ថា ការព្យាយាមយាងមកពង្រឹងទំនាក់ទំនងយ៉ាងស្អិតល្មួតជាមួយវៀតណាម ទាំងស្ដេចថៃ និងនាយករដ្ឋមន្ត្រីលោក អានុទីន ឆានវីរៈគុល នៅពេលនេះ គឺធ្វើឡើងស្របពេលដែលទំនាក់ទំនងការទូតរវាងថៃ និងកម្ពុជា បានធ្លាក់ចុះដុនដាបដល់បាត ជុំវិញវិវាទព្រំដែនដែលថៃបានឈ្លាពានកម្ពុជា។ នេះជាការដើរយុទ្ធសាស្ត្រការទូតពីរផ្លូវរបស់ថៃ ក្នុងការរត់ទៅចាប់ដៃជាមួយវៀតណាម ដើម្បីបង្កើតអ័ក្សសម្ព័ន្ធភាពថ្មីមួយនៅតំបន់ឥណ្ឌូចិន ការពារកុំឱ្យផលប្រយោជន៍សេដ្ឋកិច្ច និងឥទ្ធិពលនយោបាយរបស់ខ្លួនត្រូវឯកោ ក្នុងកាលៈទេសៈដ៏តានតឹងជាមួយកម្ពុជា។
ជារួមមក ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះមហាក្សត្រថៃមកកាន់ប្រទេសវៀតណាមនាពេលនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ការទូតជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែរូបភាពនៃការបើកបរយន្តហោះព្រះទីនាំងដោយផ្ទាល់ព្រះហស្ត គឺជាការសម្ញែងឫក និងកិត្យានុភាពដ៏មានឥទ្ធិពលបំផុត។ វាក៏ជាសញ្ញាណឆ្លុះបញ្ចាំងពីការប្រកួតប្រជែងឥទ្ធិពល និងការរៀបចំតុល្យភាពអំណាចថ្មី នៅក្នុងឆាកភូមិសាស្ត្រនយោបាយតំបន់អាស៊ាននាពេលបច្ចុប្បន្ន៕










