Home ព័ត៌មានជាតិ កម្ពុជាត្រូវប្រុងប្រយ័ត្ន! ឡាវប្រកាសបើកទ្វារទឹកធំ ចំពេលទឹកទន្លេមេគង្គហក់ឡើងដល់កម្រិតគ្រោះថ្នាក់

កម្ពុជាត្រូវប្រុងប្រយ័ត្ន! ឡាវប្រកាសបើកទ្វារទឹកធំ ចំពេលទឹកទន្លេមេគង្គហក់ឡើងដល់កម្រិតគ្រោះថ្នាក់

265
0

នៅថ្ងៃទី ១២ ខ កញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ ប្រទេសឡាវ នឹងចាប់ផ្តើមបើកទ្វាររំដោះទឹកគំហុកចេញពីទំនប់វារីអគ្គិសនី Xe LaNong 1 ក្នុងខេត្ត Savannakhet ខណៈពលរដ្ឋតាមដងទន្លេមេគង្គខាងក្រោម រួមមានទាំងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានជំរុញឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាមួយការសម្រុកមកនៃទឹកដែលមានល្បឿនរហូតដល់ទៅ ៧,០០0 ម៉ែត្រគូបក្នុងមួយវិនាទី។
_____________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVbStbSQVovvdZbwlpTUO6f5pNPYXU7E5ifgMbeVaYaXIuAR_h5CHvgwoFsIuJZyWhyphenhyphen9Nv7cNmIHAeZiNJbN2iildvxVCFP8ch0s8CE3D3_-YhfVLtBiqg7rmwQJUM-WYti3wSPpL22W2x0jBgPNwKuBxCyAab9y8iOB4VnGOfj6RbJCSpnQ1byYql1Vg/s960/photo_2026-09-10_13-38-48.jpg
សារព្រមានដល់ខ្សែទឹកខាងក្រោម! នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ ប្រទេសឡាវ នឹងចាប់ផ្តើមបើកទ្វាររំដោះទឹកគំហុកចេញពីទំនប់វារីអគ្គិសនីដ៏ធំ Xe LaNong 1 ខណៈពលរដ្ឋតាមដងទន្លេមេគង្គខាងក្រោម រួមមានទាំងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានជំរុញឲ្យ បង្កើនការត្រៀមខ្លួន និងប្រុងប្រយ័ត្នខ្ពស់បំផុត ជាមួយការសម្រុកមកនៃទឹកដែលមានល្បឿនរហូតដល់ទៅ ៧,០០០ ម៉ែត្រគូបក្នុងមួយវិនាទី ដែលអាចធ្វើឱ្យកម្រិតទឹកទន្លេមេគង្គហក់ឡើងលឿនគួរឱ្យបារម្ភ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIAjrs-mJlSzXOBl6SNUxC4LQFFwlgp8SCpESTJSc0KSMrXcYzhJtTWx0nlvLGy7HzsZ-HXaUVfDaqaGlROP8v7At9CO77od2wNzlMPE5TMTBCWpEp-Vm37tCrriZ93YG5d5ZSMj22NmWdhbaUM1HdlnfxnUoGCadsOCIe0PQaBbxTIe_LWUsMYE1LQtk/s690/photo_2026-09-10_13-38-48%20(2).jpg
ផ្អែកតាមសេចក្ដីរាយការណ៍ពីសារព័ត៌មានអន្តរជាតិល្បីឈ្មោះ The Laotian Times បានឱ្យដឹងថា អាជ្ញាធរស្រុក Phine ខេត្ត Savannakhet នៃប្រទេសឡាវ បានចេញសេចក្តីប្រកាសអាសន្នបន្ទាន់ ក្រោយការទស្សន៍ទាយអាកាសធាតុបង្ហាញថា នឹងមានភ្លៀងធ្លាក់ខ្លាំងកម្រិតធ្ងន់ ដែលអាចរុញច្រានឱ្យកម្រិតទឹកក្នុងអាងស្តុកហក់ឡើងដល់ ២១៥.៥០ ម៉ែត្រ កៀកនឹងចំណុចគ្រោះថ្នាក់បច្ចេកទេសរបស់ជញ្ជាំងទំនប់គឺ ២១៥.៩៧ ម៉ែត្រ។ ស្ថានភាពដុតដៃដុតជើងនេះ បានបង្ខំឱ្យវិស្វកររដ្ឋបាលទំនប់ទឹកកម្ពស់ ៩១ ម៉ែត្រមួយនេះ ដាច់ខាតត្រូវតែបើកទ្វារបង្ហូរទឹកចេញក្នុងបរិមាណដ៏មហិមា ដើម្បីការពារសុវត្ថិភាពរចនាសម្ព័ន្ធទំនប់កុំឱ្យរងការបាក់បែក និងបានអំពាវនាវយ៉ាងទទូចដល់ពលរដ្ឋឡាវរស់នៅតាមបណ្តោយដងទន្លេ Banghiang ឱ្យផ្អាករាល់សកម្មភាពជិតទឹកទាំងអស់ និងប្រញាប់ជម្លៀសសត្វពាហនៈ និងទ្រព្យសម្បត្តិទៅកាន់តំបន់ខ្ពង់រាបជាប្រញាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtNR9NvMKaGn-dtfAQMvOH-T2jmLPVtSBa1iMDLILMeVxlFnNCnVozHaa_awE644OaJDj-bpNghviDDDwz4LqWXrHcFGsa4jU5MsdoXOmzL_Ihg6m2w1F56dEoP_9LvCcNO7rINRMX-mGKSi7VfStRQi9FENVLAnjg5K-_FuirOveaIbk_PkcY9tQbjb8/s1280/photo_2026-09-10_13-38-48%20(3).jpg
ទោះបីជាការបើកទ្វារទឹកនេះ បង្កផលប៉ះពាល់គំហុកខ្លាំងដល់តំបន់ភូមិសាស្ត្រក្នុងស្រុករបស់ឡាវក្តី ប៉ុន្តែអ្នកជំនាញផ្នែកអ៊ីដ្រូឡូជីបានវាយតម្លៃថា លំហូរទឹកកម្លាំងយក្សនេះនឹងបន្តហូរចាក់ចូលមកកាន់ដងទន្លេមេគង្គ ដែលជាខ្សែទឹកហូរធ្លាក់មកកាន់ប្រទេសកម្ពុជា និងវៀតណាម។ នៅពេលដែលបរិមាណទឹកដ៏សន្ធឹកសន្ធាប់នេះ ហូរចូលមកដល់ផ្ទៃទឹកដ៏ធំធេងនៃទន្លេមេគង្គ វានឹងត្រូវបន្សាបកម្លាំងខ្លះ ប៉ុន្តែវានៅតែជម្រុញឱ្យកម្រិតកម្ពស់ទឹកទន្លេមេគង្គនៅភាគខាងក្រោមហក់ឡើងខ្ពស់ជាងសព្វដង។ អ្វីដែលជាក្តីបារម្ភ និងត្រូវយកចិត្តទុកដាក់បំផុតនោះ គឺករណីដែលមានភ្លៀងធ្លាក់ខ្លាំងជាន់ៗគ្នានៅក្នុងស្រុក (ប្រទេសកម្ពុជា) ស្របពេលដែលទឹកហូរធ្លាក់មកពីភាគខាងលើ ព្រោះវាអាចបង្កើនល្បឿននៃការជន់លិចនៅតាមតំបន់ទំនាបស្របដងទន្លេមេគង្គលឿនជាងការរំពឹងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1FabRpBX7GHqOFCUHeTMDH1_M-JMJ2JckJsg1jD4AweJVGze_hOkAwIzQI_vIcbQJiGbHdkywC1LBiBuKpjTtQr00c66odYTBvmauRQL_rxNh3YF7x6mggFWog5uEvYjV27NRtQHGJCZ_lbCLvzxCzFDgG4vVHD3YIxmOuwUmvy5ctXxpkooAtSmhHnQ/s693/photo_2026-09-10_13-38-48%20(4).jpg

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនដែលរស់នៅតាមបណ្តោយដងទន្លេមេគង្គ និងតំបន់ងាយរងគ្រោះទឹកជំនន់ ជាពិសេសក្នុងខេត្តស្ទឹងត្រែង ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម និងខេត្តកណ្តាល ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ផ្អាកការលេងទឹក ឬនេសាទត្រីក្នុងល្បឿនទឹកខ្លាំង ត្រូវរៀបចំទុកដាក់សម្ភារៈប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងត្រៀមលក្ខណៈបត់បែនឆ្លើយតបគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋគ្រប់រូប បន្តតាមដានព័ត៌មាន និងសេចក្តីប្រកាសកម្ពស់ទឹកទន្លេជាប្រចាំពីក្រសួងធនធានទឹក និងឧតុនិយម ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីធានាសុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិក្រុមគ្រួសារឱ្យបានល្អប្រសើរបំផុត៕