Home ព័ត៌មានអន្តរជាតិ ចំនួនអ្នកស្លា.ប់ក្នុងគ្រោះទឹកជំនន់នៅទីបេ-នេប៉ាល់ កើនដល់ ៣៨៩នាក់ ខណៈអ្នកបាត់ខ្លួនជាង ១៤០០នាក់មានសង្ឃឹមរស់តិច

ចំនួនអ្នកស្លា.ប់ក្នុងគ្រោះទឹកជំនន់នៅទីបេ-នេប៉ាល់ កើនដល់ ៣៨៩នាក់ ខណៈអ្នកបាត់ខ្លួនជាង ១៤០០នាក់មានសង្ឃឹមរស់តិច

327
0

ផ្អែកតាមទិន្នន័យផ្លូវការចុងក្រោយជុំវិញទំហំនៃការបំផ្លិចបំផ្លាញដោយសារគ្រោះទឹកជំនន់ភ្លាមៗនៅព្រំប្រទល់ទីបេ-នេប៉ាល់ បានបង្ហាញថា សាកសពជនរងគ្រោះដែលត្រូវបានរកឃើញមានចំនួន 389 នាក់ ខណៈមនុស្សបាត់ខ្លួនរហូតដល់ទៅជិត 1,500 នាក់ផ្សេងទៀត ត្រូវបានគេសន្និដ្ឋានថាកប់ជាប់ក្រោមភក់ និងមានអត្រាសង្ឃឹមនៅរស់រានមានជីវិតតិចតួចបំផុត។
_____________________________https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwpbtm7aMKPOWnJm19_8l2nM6qnOcg8XPzTj80HxBzdXLRmgX5FHrznTaHjzuvXJ97pLHN8_eyXmh54a93tP9JNZeFwYPu7KJYVfqOZMNISa7HQGs7WXmt0zClIvaqZdlfN6bl_u8R-gUnqmkx-PLMeKrvx09wMOAtGPxdEvwyhc5h9mJtRD7BsQY_g4I/s678/photo_2026-08-28_13-22-03.jpg
គិតត្រឹមថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ នេះ ចំនួនប្រជាពលរដ្ឋរងគ្រោះស្លា.ប់បាត់បង់ជីវិត នៅក្នុងវិបត្តិទឹកជំនន់ភ្លាមៗ និងភក់ភ្នំបាក់ស្រុត នៅតាមបណ្តោយព្រំដែនប្រទេសនេប៉ាល់ និងតំបន់ទីបេ នៃប្រទេសចិន បានហក់ឡើងយ៉ាងគំហុកដល់ ៣៨៩ នាក់ហើយ ខណៈក្រុមសង្គ្រោះទម្លាយទាំងទឹកភ្នែកថា «អ្វីៗគ្រប់យ៉ាងត្រូវបានកប់ក្រោមភក់ជ្រាំអស់ហើយ» ខណៈមនុស្សបា.ត់ខ្លួនជិត ១,៥០០នាក់ទៀតមានសង្ឃឹមរស់តិចតួចបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUfxRpj9uNw339Z_i21d1N8gJ4qnUcvFKBPcbYtGp8kTcgxi852ke-Pom6edlrd36tN7L_gA6svGUwmBJFjEAV42-LxfZpXj9WRD42b97Gcme4GHqp5Qd_HXNVM774m-ZGrPX8Pj_mxvS2JJpAHhqMzpG_mZyMmu_UUNNuCL_43fYNeaXEW9-RzJ8kl_4/s664/photo_2026-08-28_13-22-03%20(2).jpg
ផ្អែកតាមរបាយការណ៍ទាន់ហេតុការណ៍ចុងក្រោយពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗរួមមាន CNN និង BBC បានបង្ហើបថា ជនរងគ្រោះដែលកំពុងបាត់ខ្លួនទាំងនោះ គឺមានសង្ឃឹមរស់រានមានជីវិតតិចតួចបំផុត ដោយសារពួកគេបានកប់បាត់ទៅក្រោមគំនរភក់ជ្រាំដ៏ក្រាស់ក្រែលអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ យោងតាមការចុះផ្សាយផ្ទាល់ពីស្នាក់ការកណ្តាលសារព័ត៌មាន BBC បានស្រង់សម្តីក្រុមសង្គ្រោះ និងប្រជាពលរដ្ឋនៅក្នុងតំបន់គ្រោះថ្នាក់ថា «អ្វីៗគ្រប់យ៉ាងគឺត្រូវបានលិចលង់នៅក្រោមភក់ជ្រាំទាំងអស់» ដែលនេះឆ្លុះបញ្ចាំងឲ្យឃើញពីវិនាសកម្មដែលកើតមានក្នុងពេលដ៏ខ្លីដោយសារគ្រោះធម្មជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3PuWPlRE_sETDC1dalRvdfuKUN-ixWZWpkAu4522TpQGJKqsbXggXj7MoN_Zq7S_cHnJEuF2j4OFnPeQGj8_0Uyty7d1DfZ7JWwreTZVx8ZXScbX9BN_7DItCrFcy4HC3i_tqr-RWMAGLjQc4KcD6ST-Q1F9iuOgG2d-8ti0uDGPLTkxAjndgvtQjprk/s1280/photo_2026-08-28_09-09-54.jpg
ស្ថានភាពបច្ចុប្បន្នភាពនៅលើដីកំពុងស្ថិតក្នុងភាពវឹកវរខ្លាំង ដោយសារតែកងកម្លាំងសង្គ្រោះចម្រុះកំពុងតែប្រឈមមុខនឹងស្ថានភាពអាកាសធាតុអាក្រក់ និងឧបសគ្គយ៉ាងធ្ងន់ធ្ងរ ក្នុងការប្រណាំងប្រជែងជាមួយពេលវេលាដើម្បីរុករកអ្នករស់រានមានជីវិត។ ស្ថានភាពកាន់តែគួរឱ្យព្រួយបារម្ភទ្វេដង ព្រោះរលកទឹកភ្លៀងថ្មី និងទឹកជំនន់ថ្មី កំពុងតែបន្តធ្លាក់មកបន្ថែម ដែលមិនត្រឹមតែកាត់ផ្តាច់ផ្លូវដោះស្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពរបស់ក្រុមកម្លាំងសង្គ្រោះ និងប្រជាពលរដ្ឋដែលនៅសេសសល់ក្នុងតំបន់នោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSjJccSMrIklWmemyObt4PegzoADu6L1eeMGlMLYMJsHLm2GS3gpRI7twZuCF-_sFu6bR52SWRWzvgUyBORG6jL7auo2CE1uPxKSjfIKEkr1rmoo2X8YQyD7Cy0ADi6RkdgJEUZvKGHrs_oP1Tb4LD9fWS6WiBiw9iuJGXOxzLE04suMSHT-3_OBXNhxs/s1024/photo_2026-08-28_09-09-53.jpg

វិនាសកម្មទឹកជំនន់គំហុកដែលផ្តើមចេញពីការបាក់ធ្លាយទំនប់ធម្មជាតិនៅតំបន់ភ្នំហិម៉ាល័យនាពេលនេះ បានក្លាយជាគ្រោះមហន្តរាយធម្មជាតិដ៏កាចសាហាវ និងខូចខាតធ្ងន់ធ្ងរបំផុតមួយក្នុងតំបន់អាស៊ីខាងត្បូង។ បច្ចុប្បន្ន ក្រុមគ្រួសារជនរងគ្រោះបានត្រឹមតែបង្ហូរទឹកភ្នែករង់ចាំអព្ភូតហេតុ ខណៈរដ្ឋាភិបាលចិន និងនេប៉ាល់ កំពុងសម្រុកបញ្ជូនសម្ភារៈយោធាធុនធ្ងន់ និងឧទ្ធម្ភាគចក្របន្ថែម ដើម្បីជម្លៀសជនភៀសខ្លួន និងប្រមូលសាកសពជនរងគ្រោះយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្តីសង្វេគជាពន់ពេក៕