Home ព័ត៌មានអន្តរជាតិ ពលករថៃ ៦នាក់រងរបួស ក្នុងហេតុការណ៍ជាន់មី.នផ្ទុះនៅប្រទេសអ៊ីស្រាអែល

ពលករថៃ ៦នាក់រងរបួស ក្នុងហេតុការណ៍ជាន់មី.នផ្ទុះនៅប្រទេសអ៊ីស្រាអែល

98
0

សារព័ត៌មាន The Times of Israel បានចុះផ្សាយថា កម្មករកសិកម្មជនជាតិថៃ ៦នាក់ បានរងរបួសធ្ងន់និងស្រាល ក្រោយដើរទៅប៉ះ ឬជាន់កាកសំណល់គ្រឿងផ្ទុះចាស់ៗពីសម័យមុន នៅក្នុងដីចម្ការមួយកន្លែង នាក្រុងមេធូឡា (Metula) ភាគខាងជើងអ៊ីស្រាអែល។
_________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvSOVdGkE6jtiFpAR6WKZ3Rde41HoljkrrfqEE87yBZGoSXftv37VAJ5YC_UetX54_rcRFZo7Dx0aOnFrV3dl0flwbmRaSzdIcm3BAgFWD22A8G6bnz1EV6Z2yQAM8T_Q58E304ExG2uuEHLWbKsaptJC86EnV6Fnu1O7uVGPfVjNxnqOUoiWVCTpGjqw/s445/photo_2026-08-19_16-19-55%20(2).jpg

ជនជាតិថៃទំនងជាមាននិស្ស័យជាមួយមីនណាស់ហើយមើលទៅ ទើបបានជាទៅដល់ប្រទេសអ៊ីស្រាអែលហើយ ក៏នៅតែមិនអាចគេចផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីនដដែល! ថ្មីៗនេះ កម្មករកសិកម្មជនជាតិថៃចំនួន ៦នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍ផ្ទុះកាកសំណល់គ្រឿងផ្ទុះចាស់ៗពីសម័យមុន នៅក្នុងដីចម្ការមួយកន្លែង នាក្រុងមេធូឡា (Metula) ប្រទេសអ៊ីស្រាអែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpKCvOfN2P7x18rmfVV3EdXf3lgx-H7VfzQRUBMtGbSuRzeQpjLFNGkpTj7s83uLxyTKC5Qrhh4IL7UAomPGBZAP6AVaNr9H4ZLjB4Y45wvnyoMrRH-qbt2AgFbZukboMZppdIYIjp_H0scuvF6aqW8eHq0KuMuO9hXqgr07JLKFKBujQrXPoitXWCEkM/s1280/photo_2026-08-19_16-19-55%20(3).jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានល្បីឈ្មោះ The Times of Israel កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ម្សិលមិញនេះ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងចម្ការកសិកម្មមួយកន្លែង ស្ថិតក្នុងទីក្រុងមេធូឡា (Metula) ដែលជាតំបន់ភាគខាងជើងបំផុតនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំដែនប្រទេសលីបង់។ ប៉ូលីស និងក្រុមគ្រូពេទ្យបានបញ្ជាក់ថា គ្រាប់ដែលផ្ទុះនោះ គឺជាកាកសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬគ្រឿងផ្ទុះចាស់ៗ បន្សល់ទុកពីសម័យសង្គ្រាមមុនៗ។ ក្រោយកើតហេតុ ជនរងគ្រោះទាំង ៦នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីវ នៅក្នុងក្រុងសាហ្វេដ ជាបន្ទាន់ទាំងព្រលឹងចុងសក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzUuhlyMwB0MWFYGDpQm3E0ZN8EiznJrd0OOz41RRZffO5N9tyGJJ_yJaKfYCK2w0DaJ-NU5-CH0HUQXr6Q8Uo_HJFk4pgO0fb0ep873tMRk7m1X3Ba5FSRX5IpuCpdE8tJsb3LkvWtc4icQ40rh9RvTTnB2YEEavz7cdIMd6MrqlpzFD6_3BTPx3f1tA/s678/photo_2026-08-19_16-19-55%20(4).jpg
យោងតាមការចុះផ្សាយរបស់ប្រភពដដែល បច្ចុប្បន្នជនរងគ្រោះទាំងអស់កំពុងស្ថិតក្រោមការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យនៅឡើយ ដោយក្នុងនោះមានមនុស្ស ២នាក់បានរងរបួសធ្ងន់ធ្ងរខ្លាំង (ម្នាក់កំពុងស្ថិតក្នុងបន្ទប់វះកាត់សង្គ្រោះជីវិត និងម្នាក់ទៀតកំពុងពិនិត្យកាំរស្មីអ៊ិច)។ ហេតុការណ៍នេះត្រូវបានអ្នកលេងអិនធើណេតយកមកផ្គូរផ្គង និងប្រៀបធៀបគ្នាភ្លាមៗទៅនឹងករណីទាហានថៃជាន់មីនដាច់ជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗកន្លងទៅនេះ ដោយមហាជនជាច្រើនបានសម្តែងការហួសចិត្ត និងលាន់មាត់ដូចៗគ្នាថា ជោគវាសនារបស់ជនជាតិថៃពិតជាមិនអាចគេចផុតពីគ្រោះថ្នាក់គ្រាប់មីន និងកាកសំណល់សង្គ្រាមចាស់ៗឡើយ ទោះបីជាពួកគេខំរត់ភៀសខ្លួន ឬចំណាកស្រុកទៅធ្វើការដល់ប្រទេសឆ្ងាយហួសសមុទ្រយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRVYYd3Z8ShP-Gq7Ay40_IKa-lA-yUhKp0JJggOzY1ReKH7eDIDLq534LKp46jOlzRaDu5amMY-iSDe3SYwMkOmWFhRFlENj5_RQuag0wr0Mm3Tm_0DOdU6c-_AcrmQKZ-RHnxAkij6YUhKWjjLcaelNTMclY6D1BfNrcz-BDE4BtP0GCE4inotCWFSiI/s1024/photo_2026-08-19_16-19-55.jpg

គ្រោះថ្នាក់ដ៏រន្ធត់ដែលបានកើតឡើងលើពលករថៃនៅប្រទេសអ៊ីស្រាអែលពេលនេះ គឺជាការឆ្លុះបញ្ចាំងពីជោគវាសនាដ៏គួរឱ្យខ្លោចចិត្ត ដែលពួកគេតែងតែប្រឈមមុខនឹងហានិភ័យគ្រាប់មីន និងគ្រឿងផ្ទុះចាស់ៗ ទោះជារស់នៅក្នុងស្រុក ឬចំណាកស្រុកទៅក្រៅប្រទេសក្តី ។ វាក៏ជាសារដាស់តឿនមួយដល់អាជ្ញាធរពាក់ព័ន្ធ ឱ្យបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ពលករអន្តរជាតិ ដែលកំពុងបំពេញការងារនៅក្នុងតំបន់កសិកម្មក្បែរខ្សែបន្ទាត់ព្រំដែនដែលមានប្រវត្តិជម្លោះសង្គ្រាម៕