ក្រោយពីអ្នកសិល្បៈនិងមហាជនរិះគន់ទក់សាច់ពេលនេះ ងួន សុបិន បានចេញវីដេអូសូមទោសសាធារណជនហើយ។ មុននឹងការចេញវីដេអូសូមទោសសិល្បកររូបនេះបានបង្ហោះសំណេរថា «ឃ្លោកលិច អំបែកអណ្តែត»។
.png)
នៅយប់ថ្ងៃទី១៥ ខែសីហា អ្នកនិពន្ធចម្រៀង ងួន សុបិន បានបង្ហោះវីដេអូមួយដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ខ្ញុំខុសខ្ញុំមិនខ្លាចនឹងសុំទោសទេ សុំទោសបងប្អូនបើខ្ញុំនិយាយលើសលួស»។ វីដេអូរយៈពេល៣៨វិនាទី ងួន សុបិន បានទទួលស្គាល់ថាប៉ុន្មានថ្ងៃមកនេះវីដេអូរបស់លោកមានការវែកញែកយ៉ាងច្រើនហើយប្រសិនជាលោកមាននិយាយអ្វីខុសទាស់លើសលួសទៅលើស្រ្តីលោកសូមទោសចំពោះរឿងនេះ។
.png)
ជាមួយនឹងការទទួលស្គាល់កំហុសដែលធ្វើឱ្យស្រ្តីមានមតិប្រតិកម្ម ងួន សុបិន បានសន្យាជាមួយនឹងមហាជនមិនឱ្យមានពាក្យសម្តីលើសលួសលើកក្រោយទៀតនោះទេ។ ងួន សុបិន ក៏សង្ឃឹមថាមហាជននឹងអធ្យាស្រ័យដល់លោកផងដែរ។

មុននឹងឈានដល់ដំណាក់កាលចេញវីដេអូសូមទោសនេះ ងួប សុបិន បានធ្វើឱ្យមហាជនប្រតិកម្មជាមួយនឹងពាក្យសម្តីមួយឃ្លាថា «ឃ្លោកលិច អំបែកអណ្តែត» ដោយគេមិនដឹងថាសិល្បកររូបនេះចង់មានន័យយ៉ាងដូចម្តេចនោះទេ។ ក្រៅពីពាក្យមួយឃ្លានេះ ងួន សុបិន ក៏បានបង្ហាញពីវីដេអូមួយក្នុងន័យស្ថិតក្រោមការដឹកនាំរបស់អ្នករៀបចំកម្មវិធី ប៉ុន្តែក្រោយមកទាំងវីដេអូរួមទាំងសំណេរ «ឃ្លោកលិច អំបែកអណ្តែត» ក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរ។.png)
គួរបញ្ជាក់ផងដែរថា ងួន សុបិន បានធ្វើឱ្យអ្នកសិល្បៈនិងមហាជនមួយចំនួនចេញមតិនិង រិះគន់មិនសំចៃក្រោយពីលោកនិយាយថា«ប្រសិនជាប្រពន្ធផ្តល់ធ្វើឱ្យប្តីគ្រប់គ្រាន់ ប្តីមិនអាចទៅមានអ្នកផ្សេងឡើយ»៕










