Home តារាជាតិ រ៉ូលីន ហួសចិត្តយ៉ាងខ្លាំងក្រោយ ពូណុយ ទម្លាយរឿងជនឆ្លៀតឱកាសស្តីបន្ទោសម្ចាស់ដើមថាចិត្តអាក្រក់

រ៉ូលីន ហួសចិត្តយ៉ាងខ្លាំងក្រោយ ពូណុយ ទម្លាយរឿងជនឆ្លៀតឱកាសស្តីបន្ទោសម្ចាស់ដើមថាចិត្តអាក្រក់

96
0

រ៉ូលីន ដែលជាអ្នកសិល្បៈមានប្រជាប្រិយភាពមួយរូបបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីពូណុយ ដែលជាអ្នកកំប្លែងបានបង្ហាញថាវីដេអូកំប្លែងរបស់លោកត្រូវគេយកទៅកាត់ចិញ្ច្រាំធ្វើឱ្យវីដេអូដើមបាត់បង់អ្នកទស្សនាប៉ះពាល់ដល់ Sponsor នៅពេលលោកសួរនាំបែរជាថាខ្លួនចិត្តអាក្រក់ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-VYvvjlrZROCJygeLqfonFSNskeTHcP5Amj5fU2az9x1s7ySKCTn3JuA_Q7JtOZ_WoWLU7LriUQzNwyrVf07EU_l608I5pA7crYnmb5bpgjh5wJnmn2K6WbUHTYZD7mtqD7fTgUPZ0X1y1W3rmWoPz62vpZe0AQrW_bkHPNCxH5fB0AijPYnImZoPmsg/s2048/image_2026-08-06_14-18-08%20(2).png

នៅយប់ថ្ងៃ៥ ខែសីហា លោក បាន សំណាង ហៅ ពូណុយ បានបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «Video ខ្ញុំ១រឿងកែយកផុសដឹងជាប៉ុន្មានផេក អរគុណបងប្អូនដែលពេញចិត្តសាច់រឿងខ្ញុំតែពេលយកផុសហើយកាត់Sponsor គេចេញ ហើយផេកខ្ញុំអត់ឡើងView វាប៉ះពាល់ដល់ខ្ញុំ ខ្ញុំឆាតទៅសុំស្រួលបួលadmin ខ្លះស្តីឱ្យខ្ញុំទៀតចិត្តអាក្រក់ម៉េស អាណុយ ឱ្យខ្ញុំធ្វើម៉េចចឹង»។ ការលាតត្រដាងពី ពូណុច បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលមិនតិចនោះទេដោយសារតែជនឆ្លៀតឱកាសនោះបែរជាស្តីថាឱ្យគេដែលជាម្ចាស់ដើមទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghyphenhyphenNMH-HAnIPOl4JibSDpsPF-F2zM8x9plIovCz_KAVGzWo0hw9_e_N0SoQhEmPO8w326EYVUXwUNIob4NK2yDe1zJA1nkQJd8UiZK9B48chP-WweoWmgJRpZ8VGkZ_BE2SeblBwzt1s05wAIsqyLNWZxBnm5hMYc9J57ZeRs_rDpavimsa37XL6Lg4PE/s2048/image_2026-08-06_14-18-04.png

មិនត្រឹមតែទស្សនិកជនប៉ុណ្ណោះទេដែលយកដៃគក់ទ្រូងហួសចិត្ត រ៉ូលីន ដែលជាអ្នកសិល្បៈដ៏ល្បីមួយរូបក៏ហួសចិត្តនឹងរឿងនេះដូចគ្នា។ រ៉ូលីន បានចែករំលែកការបង្ហោះរបស់ ពូណុច ជាមួយនឹងសម្តីយ៉ាងខ្លីថា «អីក៏ម៉េសៗបងៗ !»។ ការចែករំលែករបស់ ពូណុយ ក៏ធ្វើឱ្យអ្នកទស្សនាស្រាយចម្ងល់ដោយសារតែពួកគេឃើញវីដេអូខ្លីៗរបស់ក្រុម ពូណុយ បង្ហោះវីដេអូខ្លីៗតវគ្គជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqTW1nabWHoSD0O4YGmTXTsLfxEvLMGj7Va-4tRDiW2m8f2jVyt93ZPTBm96mKSFFiuaRUSRW99RiInVbVM3CHTX0yKUvOmxr03l9XGA4JGiVvciphzT9mJraT1qTRrQZxqasRI27Ye1GdHbKl2qAxDxDv0G0ar7q3tdL3uGplm1WyWH6PnDdcxljw1tM/s758/image_2026-08-06_14-18-08.png

គួរឱ្យដឹងថាបច្ចុប្បន្ននេះក្រុមកំប្លែងរបស់ ពូណុច កំពុងសាងប្រជាប្រិយភាពយ៉ាងខ្លាំងដោយសរសើរមិនដាច់ពីមាត់ពីគំនិតរបស់លោកដោយសាច់រឿងនីមួយៗសឹងតែមិនជាន់គ្នា ទស្សនាហើយចង់ទស្សនាទៀតដោយសារតែភាពកំប្លុកកំប្លែងរបស់ក្រុម។ លើសពីនេះទៅទៀតមិនថាការផ្សាយពាណិជ្ជកម្ម កម្មវិធីផ្សេងៗ ការសម្តែងនៅក្នុងខ្សែភាពយន្ត កម្រនឹងបាត់វត្តមានរបស់ ពូណុយ ណាស់ ខណៈលោកក៏បានលើកស្ទួយតារាកំប្លែងចាស់ៗមួយចំនួនឱ្យគាត់មានការងារធ្វើផងដែរ៕