Home តារាជាតិ លោក ណូយ វ៉ាន់ណេត កាន់តែធ្វើឱ្យបទ ថេណា ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង

លោក ណូយ វ៉ាន់ណេត កាន់តែធ្វើឱ្យបទ ថេណា ទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង

90
0

«ស្តាយក្រោយ» គឺជាបទថ្មីរបស់តារាចម្រៀង ថេណា ដែលកំពុងទទួលបាននូវការចាប់អារម្មណ៍ជាច្រើនពីទស្សនិកជន។ បទថ្មីនេះកាន់តែទាក់ទាញចិត្តអ្នកស្តាប់ទ្វេដងបន្ទាប់ពីតារាចម្រៀងជើងចាស់ល្បីឈ្មោះលោក ណូយ វ៉ាន់ណេត បានបកស្រាយបទនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmBghHLy_r3WnCGrQ4CqbzKpJP-3V0MoPor4w0kWSEhqx_OtWy-Liu9z-r8IGv9GuznJPbcCGW9C5Z2b7YODadJSmGR2uX0Hx2_ilHni2T-I6uFlBlEl1OlST8iVJ-QPh4lx8LGMN3qOFm3u5J9oHVuXdsOIUB3q5Nb05udjUkQgnV3e3JHOlfwZH8HPU/s1363/image_2026-08-04_16-16-02%20(2).png

កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងមកនេះ ថេណា បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីចេញផ្សាយបទថ្មីរបស់ខ្លួនមានចំណងជើងថា «ស្តាយក្រោយ» ដោយលោកបានធ្វើជាពីរទម្រង់ជាថេណាបច្ចុប្បន្ននិងថេណាជំនាន់៩០។ អ្វីដែលអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់គឺដំណាក់កាលនៃការធ្វើបទចម្រៀងនេះគឺជាស្នាដៃរបស់ ថេណា ទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVrNXDC_3AGxKU9jj7uHd5L7F1ZPN75zs8Vi_qWskfoNDtAxuDSfZrOCETyc_HUAeeTzMLtfx_nZ_7bNKlC8xqNHTM7-nsqKRo3xAUBq5vXFE_EnQzVH-GnDjpCMPsjYIri1gACTgSJy0h3LPeve79C26dZOjMkVH2naf2iYOQK-trbFdcxoCUJwCd4x8/s1320/image_2026-08-04_16-15-58.png

ភាពគួរឱ្យចាប់អារម្មណ៍កាន់តែកើនឡើងទ្វេដងគឺនៅពេល ថេណា បានបង្ហោះវីដេអូមួយរបស់លោក ណូយ វ៉ាន់ណេត នៅល្ងាចថ្ងៃទី២ ខែសីហា ជាមួយនឹងចំណងជើងថា «ស្តាប់ហើយព្រឺសម្បុរចង់ស្តាប់បទពេញអត់?»។ ក្នុងវីដេអូនេះលោក ណូយ វ៉ាន់ណេត បានបកស្រាយបទ «ស្តាយក្រោយ» របស់ ថេណា ដែលបង្កើនការទាក់ទាញយ៉ាងឆាប់រហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEsVZV6RxNKTzlNuVBOdvra6rwFHRAQN8iTlKdIQz7zUSFIqxrPxdBgIrSox34TSmFziiaYaROwDE6SpBvpQpUoX-nkHEHnt3ZvFHtTdGhixv_y51vXQRDPw8iha0EALPxMypa_nQsf9BTGBMZRsr1OlTf9wDMEfA06KYjG9XLxVgc_XWwet1r15fBgmw/s960/image_2026-08-04_16-16-02.png ថេណា ថែមទាំងបញ្ជាក់នៅក្នុងខម្មិនទៀតថា ស្តាប់បទពេញរបស់លោក ណូយ វ៉ាន់ណេត កាន់តែព្រឺសម្បុរ។ក្នុងរយៈពេលខ្លីប៉ុណ្ណោះពោលគិតត្រឹមម៉ោង៤រសៀលថ្ងៃទី៤ ខែសីហា វីដេអូរបស់លោក ណូយ វ៉ាន់ណេត មានការទស្សនាជិត៣លានដង ជាមួយនឹងការចុច LIKE រាប់ម៉ឺននាក់។
នៅលើបណ្តាញសង្គមយូធូបវិញបទ«ស្តាយក្រោយ» របស់ ថេណា មានអ្នកស្តាប់ជិត២លានដងដូចគ្នា(១.៩លាន) ក្នុងរយៈពេល១០ថ្ងៃមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg46VGhRaTRUcWGjStIDA4QRhL3EkgNCONMF1xAlE35NXXPoCLMsS5ffS8LMeXiyv5-FL-G4Nx6VBTZUmCJyRkjIlo1KT5GC0G4VqauSq4KtnqZoDH41yS-jyuY2f0-AgERbPrqghmb-TQJxsy1dTk4GoxUsodhjIsSFOIEJpgtuwZ_jMTdPaRYuziW41M/s1440/image_2026-08-04_16-15-59.png

កន្លងមកលោក ណូយ វ៉ាន់ណេត ក៏ធ្លាប់បកស្រាយបទ «សង្ក្រាន្តស្គាល់ស្នេហ៍» របស់តារាចម្រៀងរ៉េប វណ្ណដា និងទទួលបានការចាប់អារម្មណ៍ដូចគ្នាដែលនេះអាចបញ្ជាក់ថាសមត្ថភាពនិងទឹកដមរបស់តារាចម្រៀងជើងចាស់រូបនេះមិនថាទម្រង់បែបណានោះទេគឺលោកនៅតែទាក់ទាញអារម្មណ៍អ្នកស្តាប់ជានិច្ចមិនថាបទពីមុនឬបទបច្ចុប្បន្ននេះនោះទេ៕