សំលៀកបំពាក់របស់ ហុក សារិតុលា Miss Supranational Cambodia 2026 ត្រូវបានអ្នកលេងបណ្តាញសង្គមសៀមជាច្រើននាក់បានចោទប្រកាន់ថាលួចចម្លងម៉ូតរបស់តារាចម្រៀង Beyoncé ។ រងនូវការចោទប្រកាន់បែបនេះមានអ្នកគាំទ្រមួយចំនួនស្នើឱ្យអ្នកច្នៃសំលៀកបំពាក់ចេញមុខបកស្រាយភាពចម្រូងចម្រាសនេះ។

ហុក សារិតុលា បាននិងកំពុងប្រកួតយ៉ាងស្វិតស្វាញនៅឯការប្រកួតនៅលើទឹកដីប៉ូឡូញជាមួយនឹងសកម្មភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន។ អ្វីដែលសំខាន់ តុលា គឺផាត់មុខធ្វើសក់ដោយខ្លួនឯងនៅក្នុងកម្មវិធី Supra Model of The Year។ ការដើររបស់ Miss Supranational Cambodia 2026 ទទួលបាននូវការចាប់អារម្មណ៍ជាច្រើនពីសំណាកហ្វេនៗជាមួយនឹងទំនុកចិត្តខ្ពស់របស់នាង។

យ៉ាងណាមិញភាពចម្រូងចម្រាសបានចាប់ផ្តើមបន្ទាប់ពី ហុក សារិតុលា បង្ហាញខ្លួននៅក្នុងសំលៀកបំពាក់មួយដែលត្រូវគេចោទប្រកាន់ថាលួចចម្លងម៉ូតសំលៀកបំពាក់របស់តារាចម្រៀងអាម៉េរិក Beyoncé។ នៅលើបណ្តាញសង្គមរបស់ ហុក សារិតុលា គឺពោរពេញដោយមតិអវិជ្ជមានរបស់ជនជាតិសៀមជាមួយនឹងការកាត់តរូបភាពនាងនិង Beyoncé ។ 
ជុំវិញការចោទប្រកាន់យ៉ាងផុសផុលនេះអ្នកលេងបណ្តាញសង្គមកម្ពុជាមួយចំនួនចង់ឱ្យអ្នកច្នៃម៉ូតនិងជាអ្នកធ្វើឈុតឱ្យ ហុក សារិតុលា បកស្រាយដើម្បីឱ្យដឹងច្បាស់ថាតើរឿងនេះយ៉ាងណា។ ជុំវិញចង្ងល់របស់អ្នកគាំទ្រនិងការចោទប្រកាន់ពីជាតិសាសន៍ដទៃគិតមកទល់នឹងព្រឹកថ្ងៃទី២៨ ខែកក្កដា ទាំងអ្នកច្នៃម៉ូតឱ្យ ហុក សារិតុលា ពុំទាន់ចេញបកស្រាយឡើយ។
គួរបញ្ជាក់ផងដែរថា វគ្គផ្តាច់ព្រ័ត្រ Miss Supranational 2026 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែកក្កដា និងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ទៅលើកម្មវិធី Mister Supranational ដោយកម្មវិធីផ្នែកបុរសគឺ យូ ថនវណ្ណៈ ជាអ្នកតំណាងកម្ពុជា៕










