Home ព័ត៌មានអន្តរជាតិ ប៉ះគេជុំទិសហើយ! ថៃចោ.ទប្រកាន់ម៉ាឡេស៊ីចំៗថា ផ្តល់ទឹកដីឱ្យក្រុមឧទ្ទាមបង្កហិ.ង្សាប្រឆាំងនឹងខ្លួន

ប៉ះគេជុំទិសហើយ! ថៃចោ.ទប្រកាន់ម៉ាឡេស៊ីចំៗថា ផ្តល់ទឹកដីឱ្យក្រុមឧទ្ទាមបង្កហិ.ង្សាប្រឆាំងនឹងខ្លួន

117
0

ដីដែលបានមកពីការលួ.ចគេមកវាមិនស្រួលគ្រប់គ្រងនោះទេ!​ ក្រោយខឹ.ងចិត្តដោះស្រាយវិបត្តិអំពើហិ.ង្សាផ្ទៃក្នុងមិនចេញ ពេលនេះប្រមុខការបរទេសថៃបានបង្វែរមុខព្រួញទៅចោ.ទប្រកាន់ប្រទេសជិតខាង ម៉ាឡេស៊ី យ៉ាងចាស់ដៃទៅវិញថា បាននិងកំពុងបើកដៃផ្តល់ទឹកដីធ្វើជាជម្រកសុវត្ថិភាព ឱ្យក្រុមផ្ដាច់ទឹកដីភាគខាងត្បូងប្រើប្រាស់ធ្វើជាមូលដ្ឋានទ័ព វា.យប្រ.ហារ បា.ញ់បោះបោកគ្រាប់បែ.កបង្ហូរឈា.មយ៉ាងអាណាធិបតេយ្យប្រឆាំងនឹងអាជ្ញាធរថៃ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0qU9V82VZyL8M2oaYJzzFdMLTWiuRA-IY5L2GM_ziHPkufLk2H3IqyztR4J4TFffx6Di6AJh5F7pAOZENd7bAtE_w_Z3uRA-KBIpGjda2Z6wljsHDBbsw47UIbiy9i7d_sMB6Fm6AvkySJKHcfQroqBoPgfCgF9-GYBk_6tVBXlLinuY9O4rOSrSICVc/s1200/photo_2026-07-28_11-25-45%20(2).jpg
យោងតាមការថ្លែងការណ៍ជាផ្លូវការនៅវិមានរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានបញ្ជាក់ទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២៦ នេះថា៖ «បច្ចុប្បន្ននេះ លោកកំពុងរៀបចំប្រជុំគណៈប្រតិភូពិសេសរដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបញ្ហាក្រុមផ្តាច់ទឹកដី នៅភាគខាងត្បូងប្រទេសថៃ ដែលអាចជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសម៉ាឡេស៊ី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz1PvlqGZVKTayjybMaRg4xx6FjiAKpdqpzppdLDVSQryo5MEfMdwhoqIlK3ydRqT6QcN5tVQe4GXYM7Ld9ppFMLNg63eRpCigxcaVQKQT6wyOoO5FLMbcCASFN_64SkxsfpdEKHYixcQjgW0KDv0guE3vRwUAGl30yHtiyfL68pTCnxvrgLsMf6WOj2k/s1280/photo_2026-07-28_11-25-45%20(3).jpg លោកបានសង្កត់ធ្ងន់បន្ថែមទៀតថា៖ «ប្រទេសថៃ ចាំបាច់ត្រូវតែស្វែងរកកិច្ចសហប្រតិបត្តិការពីម៉ាឡេស៊ី ដើម្បីកុំឱ្យក្រុមផ្តាច់ទឹកដីភាគខាងត្បូង យកទឹកដីម៉ាឡេស៊ី ធ្វើជាកន្លែងជ្រកកោន ក្នុងការបង្កអំពើហិង្សាប្រឆាំងនឹងថៃ នៅក្នុងទឹកដីថៃភាគខាងត្បូងនោះឡើយ»។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy31tsigmkc50MQpIIZlEdOMGrR8pjdBa7Qa6VYNzc2N3kCp_myIsxhIiWfdIoZutSXHvebmYloNPmRt6LeZZPRbzpz0NHqhmojurB7Mcd9Xc5t1UQO4RQcRdV8RL-wKrz2LkvREZgWbkCemgsUDkJUCCDvZ1lhbp7ftxFqI7d7xwXXBBKIZEyFtHNqBg/s820/photo_2026-07-28_11-25-45.jpg
ការចេញមុខដេញដោលរកខុសត្រូវពីសំណាក់រដ្ឋាភិបាលថៃនៅក្នុងពេលនេះ ធ្វើឡើងបន្ទាប់ពីមានការសង្ស័យថា ក្រុមចលនាឧទ្ទាម BRN តែងតែប្រើប្រាស់ទឹកដីម៉ាឡេស៊ីធ្វើជាកន្លែងលាក់ខ្លួន (Safe Haven) និងប្រើប្រាស់ប្រព័ន្ធ «បុគ្គលមានសញ្ជាតិពីរ» ដើម្បីងាយស្រួលរត់គេចខ្លួនឆ្លងដែន ក្រោយពេលធ្វើសកម្មភាពវាយប្រហាររួច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz3PCUVSFrr6UTHwwt80jv-LSv6SYwuhnXoV944xPFsawdWKu5xBD_ly8x_uhEyYoJN8pHa6wyLVfiQHHlSmRU0bwWulAKdPIPevq8Sq0lwBvWqOqSNEzXkI5VzKhWLVB8yJUeZCvE1r_51M-HQOu5cuJPr2ZAQHm5PnFzQO3S8NI8gc1B6L1aw1bBT8A/s600/photo_2026-07-28_11-25-46%20(2).jpgលោក សីហស័ក្តិ បានថ្លែងយ៉ាងម៉ឺងម៉ាត់ថា ទោះបីជាដឹងពីការចង់បង្ហាញអត្ថិភាពរបស់ក្រុមនេះ ក៏ភាគីថៃមិនអាចទទួលយកបានដាច់ខាតនូវរាល់ទង្វើប្រើប្រាស់អំពើហិង្សាដ៏ឃោរឃៅទាំងនោះ។ រដ្ឋាភិបាលថៃត្រូវការការស៊ើបអង្កេតរកប្រភពដើមនៃការបង្កហេតុ និងទាមទារការបិទផ្លូវដាច់អហង្ការពីម៉ាឡេស៊ី ដើម្បីកាត់បន្ថយការបង្ហូរឈាមតាមព្រំដែន។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBMaBi12CcZA5X1vupCtMF3f7bQa6oplJu66Fzako5LNX4tBrsxKDayGUktdYSw0a99VJJpMErzhWZvx0_r4E44KUcxjj-oAM9yVkAifWNCab5P5eNCt6CMkXn3nNP2tXe3MCTTjfzVZJBJ_5I1O6X3GTft38Mr37PIVXv4_DoU85Xq-Dlm-ue7Rmo7Ww/s1280/photo_2026-07-28_11-25-46.jpg
ជារួមមក ការទម្លាយសារនយោបាយវាយប្រហារចំៗពីប្រមុខការបរទេសថៃទៅលើប្រទេសម៉ាឡេស៊ីនៅក្នុងថ្ងៃនេះ បានបង្ហាញឱ្យឃើញថា វិបត្តិសន្តិសុខភាគខាងត្បូងបានក្លាយជាជម្លោះការទូតដ៏ស្រួចស្រាវរវាងប្រទេសជិតខាងទាំងពីរ។ លទ្ធផលនៃកិច្ចប្រជុំគណៈប្រតិភូពិសេសរបស់រដ្ឋាភិបាលថៃនៅក្នុងសប្តាហ៍នេះ នឹងក្លាយជាខ្នាតវាស់វែងថ្មីមួយថាតើ ម៉ាឡេស៊ីនឹងព្រមសហការបោសសម្អាតក្រុមផ្ដាច់ទឹកដីទាំងនោះតាមការទាមទារ ឬក៏ត្រូវប្រឈមមុខនឹងការប្រេះឆាទំនាក់ទំនងអន្តរជាតិជាមួយប្រទេសថៃកាន់តែខ្លាំងជាងនេះ៕