Home តារាជាតិ ឆឹម សក្កដា ថាមនុស្សស្រីមានផ្នត់គំនិត ចំណង់ចំណូលចិត្ត និងស្តង់ដារ ខុសៗគ្នា

ឆឹម សក្កដា ថាមនុស្សស្រីមានផ្នត់គំនិត ចំណង់ចំណូលចិត្ត និងស្តង់ដារ ខុសៗគ្នា

84
0

ប្រាក់ខែ៥០០ដុល្លារបានធ្វើឱ្យបណ្តាញសង្គមជជែកវែកញែកជាច្រើនទៅតាមគោលគំនិត និងការរស់នៅខុសៗគ្នា។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សប្រុសមួយចំនួនថែមទាំងពោលពាក្យសម្តីមិនសមរម្យដោយសារតែមនុស្សស្រីកំណត់ស្តង់ដាររបស់ខ្លួន។ ជុំវិញប្រធានបទនេះតារាសម្តែង ឆឹម សក្កដា បានធ្វើឱ្យប្រិយមិត្តគាំទ្រជាច្រើនបន្ទាប់ពីលោកបង្ហាញគោលគំនិតមួយថាមនុស្សស្រីមានផ្នត់គំនិត ចំណង់ចំណូលចិត្ត និងស្តង់ដារ ខុសៗគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGUwRbwXH2CyLQb6WJN72gFTwJWXlrK1mHDoTm7um3tmpgX1AirXa-tXHHc3to2QKE8g12sugdirUhx5upEjzXS9tUyktUG7my1zUC_86RCaszPXiHXUzOqEX6EUCwQPKgfirdRUDL5ClaLifH3nAvIAgpl6KcrFG9K_sbjEStzAuZJbhINDA1Yzp-2pw/s1946/image_2026-07-27_10-02-39%20(2).png
តួប្រុសស្រស់សង្ហា ឆឹម សក្កដា បានលើកឡើងនៅយប់ថ្ងៃទី២៥ ខែកក្កដា ថា «មនុស្សស្រីមានច្រើន ផ្នត់គំនិតក៏ខុសៗគ្នា ចំណង់ចំណូលលចិត្តក៏ខុសគ្នា ស្ដង់ដាក៏ខុសគ្នា អ្នកខ្លះគិតរឿងលុយជាធំ អ្នកខ្លះមិនសូវគិត អ្នកខ្លះទៀតរកបានជាងមនុស្សប្រុសហើយយោងមនុស្សប្រុសថែមទៀត! អ៊ីចឹងឱ្យតែមនុស្សពីរនាក់ទទួលយកគ្នាបានតាមស្ដង់ដារបស់ពួកគេរៀងៗខ្លួន ហើយស្រលាញ់ស្មោះត្រង់នឹងគ្នា តស៊ូជាមួយគ្នា គឺអាចរស់នៅជាមួយគ្នាតាមបែបផែនរៀងៗខ្លួនដោយមានសុភមង្គលបានហើយ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizvSz63D09EMbQDJjzMJcadZJW6_pQ_IY3k21I-gIwLWM5ZyWqlg2XHb8XVEOtYcMFqnIw2TnvYcj6X8spE1H3-OhHCWpxQq1NmeGKMXGmb7cVHDN4gGZ_Dzf4B31SXQrP61I8wXwbyhUwupQZsw2Vc4i7GnqC53zk83bsigkVn4Z9EsU585-7NuZKb7Q/s2048/image_2026-07-27_10-02-40.png

លោកបន្តទៀតថា «កុំកំណត់ស្ដង់ដាឱ្យគេ ហើយក៏កុំឱ្យគេមកកំណត់ស្ដង់ដាខ្លួនយើង ព្រោះមនុស្សមានផ្នត់គំនិត និងសេចក្ដីត្រូវការរៀងៗខ្លួន ។ ហើយយើងជាមនុស្សប្រុសក៏មិនបាច់ភ័យដែរ កុំឱ្យតែយើងទៅឈោងអ្វីដែលលើសពីសមត្ថភាពខ្លួន យើងមិនមែនជាស្ដង់ដារបស់គេ គេមិនទទួលយើង កុំបន្ទោសគេ ត្រូវមើលលើសមត្ថភាពខ្លួនឯង ! ធ្វើជាមនុស្សប្រុស ទោះបីជាមនុស្សស្រីមិននិយាយរឿងលុយ ក៏យើងត្រូវមានទំនួលខុសត្រូវដើម្បីធ្វើជាបង្គោលគ្រួសារឱ្យរឹងមាំដែរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinmju_Wckx8ybkyy1m4CWGGfplxaaeH18I8Qs_0n57DBr9F_3l6moX_jiBnvBNlSSJDBbQfvkdm3QTOyk-9TAm95AvhmuufOwf0sjJZaghUSxOgOLrfajtm0HzrVNO7JfjsVF2eT0r10jUlFJ4FyfkRdDPCrkG5Vfg5gEC-v5nMfWB40CiOezeXiEUqL4/s2048/image_2026-07-27_10-02-41.png
ការលើកឡើងខាងលើនេះមនុស្សជាច្រើនបានកោតសរសើរពាក្យសម្តីរបស់ ឆឹម សក្កដា និងបានហៅលោកថាជាបុរសពិតប្រាកដ។ លើសពីនេះទៅទៀតតារាសម្តែងរូបនេះថែមទាំងជំរុញកុំឱ្យមនុស្សប្រុសជេរមនុស្សស្រីពីព្រោះសកម្មភាពបែបនេះបង្ហាញថាខ្លួនឯងអន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-CxiZEmmhOSn4jMcjQKJ1QVaYj6T4gn3tPSS6KiUyW2YrYMCyUAditfd6DVEBORKj_vjvritZXiqW_s8GzvOqQWOy4PuSnaHSidmihVGLcT18WEGOFTG23ATWhhVpeOZjINb_n6U50_b-7q5YHGCaQ4KsLk9O1nscJ0YdKo__YsEnEtxUr2ZsJtchyphenhyphenro/s2048/image_2026-07-27_10-02-43.png

នៅថ្ងៃទី២៦ ខែកក្កដា ឆឹម សក្កដា បានបង្ហោះថា «ធ្វើជាមនុស្សប្រុស កុំជេរមនុស្សស្រី គឺបង្ហាញថាយើងអន់ខ្លាំងណាស់! មនុស្សប្រុសដែលមានភាពចាស់ទុំ និងមានកិត្តិយស ពិតប្រាកដ តែងតែចេះគ្រប់គ្រងអារម្មណ៍ និងនិយាយស្ដី ដោះស្រាយបញ្ហាដោយភាពថ្លៃថ្នូរ។ធ្វើជាមនុស្សប្រុស កុំអាងកំលាំង វាយមនុស្សស្រី គឺថោកទាបខ្លាំងណាស់! មនុស្សប្រុសតំណាងឱ្យ «កម្លាំង ការពារ និងទិសដៅ» មិនមែនប្រើកំលាំងសម្រាប់វាយដំមនុស្សស្រីទេ!»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGQk4dG7jEXEfrytL5uMulEUb5pwQc8RYJw_TLJgpyHxfVzB4NvlhgFPle1QQ4CdvfR-0cWDM9WJE6_FcN2lYCNE3UIPAVv96Myr20VqEmgxu36JuC5lfiwNUaaB1hiPMeQW7srccECHPkec5bm7jF9sejoOYdB4SKUUBjA0ENi2AcnUTCn_ckh9uv2E0/s802/image_2026-07-27_10-02-39.png

លោកបន្តទៀតថា «មនុស្សស្រីតំណាងឱ្យ «ជីវិត ក្តីស្រឡាញ់ និងការជ្រោមជ្រែង» គឺជួយជ្រោមជ្រែងគ្នាមិនចេះតែទាមទារ ឬដាក់បន្ទុកតែម្ខាង។ អ្នកទាំងពីររួមបញ្ចូលគ្នាបង្កើតបានជាតុល្យភាពដ៏ល្អឥតខ្ចោះនៃពិភពលោក។មនុស្សប្រុស និងមនុស្សស្រីមិនមែនបង្កើតមកដើម្បីប្រកួតប្រជែងគ្នានោះទេ ប៉ុន្តែគឺដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក»៕