Home ព័ត៌មានអន្តរជាតិ ថៃប្រកាសច្បាប់អាជ្ញាសឹកនៅខេត្តណារ៉ាធិវ៉ាត់ ក្រោយក្រុមបំបែកខ្លួនឆ្មក់វាយប្រហារសម្លា.ប់ទាហាន ៥ នាក់

ថៃប្រកាសច្បាប់អាជ្ញាសឹកនៅខេត្តណារ៉ាធិវ៉ាត់ ក្រោយក្រុមបំបែកខ្លួនឆ្មក់វាយប្រហារសម្លា.ប់ទាហាន ៥ នាក់

123
0

ស្ថានការណ៍សន្តិសុខនៅភាគខាងត្បូងប្រទេសថៃបានឡើងកម្ដៅ និងកំពុងតានតឹងជាថ្មីម្តងទៀត បន្ទាប់ពីមានហេតុការណ៍វាយប្រហារយ៉ាងសាហាវមួយបានកើតឡើងនៅក្នុងខេត្តណារ៉ាធិវ៉ាត់ (Narathiwat) ដែលបណ្តាលឱ្យទាហានព្រំដែនថៃចំនួន ៥ នាក់បានបាត់បង់ជីវិត និងមនុស្សមួយចំនួនទៀតរងរបួស។ ឆ្លើយតបទៅនឹងការវាយប្រហារដ៏រន្ធត់នេះ អាជ្ញាធរសន្តិសុខថៃបានសម្រេចប្រកាសដាក់តំបន់មួយចំនួនក្នុងខេត្តនេះឱ្យស្ថិតក្រោមច្បាប់អាជ្ញាសឹកជាបន្ទាន់ ដើម្បីបើកប្រតិបត្តិការតាមប្រមាញ់ក្រុមជនដៃដល់។ នេះបើតាមសារព័ត៌មាន ខាវស៊ត បានផ្សាយនៅថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ ២០២៦។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcr6RoLy9utncrplkfgbbqB_bapaW1_Tb4HpRud3AnRbGj1JZQeTItNsYNB5S_yp4Pz1wb4HrN80QOe6BtPbXcUF1XSgjBvCZmvEtgM_J8QTWoIL9RSnZAizvAvvGEnFVsrUhvpYSqxi3kyGdwwS5iu2wcC6uod7YYTBSxJUNLolaYBYrN8ATVuEfc_p0/s575/photo_2026-07-25_08-48-57.jpg
    តាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២២ ខែកក្ដដា នៅពេលដែលក្រុមប្រដាប់អាវុធបំបែកខ្លួនមួយក្រុម ដែលមានសមាជិកប្រហែល ១០ នាក់ បានធ្វើការឆ្មក់វាយប្រហារយ៉ាងទាន់ហោសទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយកន្លែង។ ក្រុមប្រដាប់អាវុធទាំងនោះបានប្រើប្រាស់កាំភ្លើងសង្គ្រាម រួមជាមួយគ្រាប់បែកកែច្នៃ គប់ និងបាញ់ស្រោចទៅលើកងកម្លាំងប្រចាំការ ដោយមិនបានឱ្យដឹងខ្លួនមុនឡើយ ដែលបណ្ដាលឲ្យទាហានប៉ារ៉ាថៃ ៥នាក់ បាត់បង់ជីវិត និងរងរបួសជនស៉ីវិល ៦នាក់ រូមទាំងកុមារ ២នាក់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjK4ycyE6dHhwhn0zFc31_b4hkc1B23QOXLxHA60LM8MNx2izzk7sbqJ_bEQv9jv3J8JOmAc92__cIqsEQoZQRHC57bBfycHUJlNNLaAsOVpBY8zHdBV98QXDVzzUzrrBUdlaFn7O3ekVXDQm2-T7a194Bjghu2-qW8mi6Viu1ZAcH4LjhiZFBk4YYlyw/s575/photo_2026-07-25_08-48-57%20(2).jpg
    ភ្លាមៗបន្ទាប់ពីកើតហេតុការណ៍នេះ បញ្ជាការប្រតិបត្តិការសន្តិសុខផ្ទៃក្នុងតំបន់ ៤ របស់ថៃ បានសម្រេចប្រកាសអនុវត្តច្បាប់អាជ្ញាសឹកគ្របដណ្តប់លើស្រុកទាំង ១៣ ក្នុងខេត្តនរាធិវាស។ ការដាក់ច្បាប់អាជ្ញាសឹកនេះ ផ្តល់អំណាចពេញលេញដល់កងកម្លាំងយោធាក្នុងការបិទខ្ទប់តំបន់សង្ស័យ ឆែកឆេរលំនៅឋាន និងឃាត់ខ្លួនបុគ្គលណាដែលសង្ស័យថាមានពាក់ព័ន្ធនឹងក្រុមបំបែកខ្លួន ដោយមិនបាច់មានដីកាចាប់ខ្លួនពីតុលាការឡើយ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOfNq6ioECWx91SIACPp1b90Io2OQD1fmqYdaOAny1J5bWivBEniZxvxgX-Fd6uQVXvWl2b075VUhhfdpmtirxtPTnm2VyUhns4Bms09DNWGQwQpZaei9O3Uqp_f-znjvWEaYVS63FStsplnTruaDRkGLV4MHGnkpIK_KEtGcC5xctcqbqmPanoSvuhvk/s686/photo_2026-07-25_08-48-57%20(3).jpg
    បន្ថែមពីនេះ នាយករដ្ឋមន្ត្រីថៃបានចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារនេះ ដោយចាត់ទុកថាជាអំពើភេរវកម្មដ៏ឃោរឃៅដែលតម្រង់ទិសដៅលើកងកម្លាំងការពារជាតិ និងបានបញ្ជាឱ្យអាជ្ញាធរសន្តិសុខបង្កើនកិច្ចការពារនៅតាមព្រំដែន ព្រមទាំងប្រមូលផ្តុំកម្លាំងដើម្បីតាមស្វែងរកកាត់ទោសក្រុមប្រដាប់អាវុធទាំងនោះឱ្យបានឆាប់រហ័សបំផុត៕