Home តារាជាតិ ហ្វីន ថាវីដេអូត្រឹមត្រូវគ្មានអ្នកមើលដល់ពេលវីដេអូឆ្កួតៗមានអ្នកមើលច្រើន

ហ្វីន ថាវីដេអូត្រឹមត្រូវគ្មានអ្នកមើលដល់ពេលវីដេអូឆ្កួតៗមានអ្នកមើលច្រើន

195
0

ហ្វីន អតីតបេក្ខជនក្នុងកម្មវិធីចម្រៀងរ៉េបនិងជាដៃគូប្រកួតដ៏ល្អរបស់ Jay X បានចេញវីដេអូមួយបង្ហាញថានៅពេលរូបគេធ្វើវីដេអូត្រឹមត្រូវពុំសូវមានអ្នកទស្សនានោះទេផ្ទុយទៅវិញនៅពេលធ្វើវីដេអូឆ្កួតៗបែរជាមានអ្នកទស្សនាច្រើននិងចាប់ផ្តើមមានមតិរិះគន់ថាគេសតិអារម្មណ៍។ ហ្វីន លើកឡើងទៀតថាកាលណាវីដេអូឆ្កួតៗផ្ទុះមនុស្សនឹងខិតខំធ្វើឆ្កួតតទៅទៀតដើម្បីឱ្យវីដេអូនោះផ្ទុះតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDZFF_aQmrOOYMXAW8MONkk4KvRHObwP2xjmIr2aGCLy5B1AHNjMwDKZNSn7u4CN8IOoO_iTqKuLWV-RYkXgH3TAh0vd8gQENlQizTX-YtVW7Z3l38j1V7Y_jBpXMt0M4L2tfhrlcoYD3irilW_-VTTJ9x-WuRbzHKuUyEAc5T_pykyComCnydyWljXU8/s2048/image_2026-07-17_16-16-43.png
បន្ទាប់ពីបញ្ចប់ការប្រកួតកាលពីដើមខែឧសភា ហ្វីន ដែលជាបេក្ខជនលេចធ្លោមួយរូបនិងទទួលបានពានរង្វាន់ «Rising AWARD » បានបង្ហើបពីដំរួយនៃការចេញបទថ្មីរបស់ខ្លួន។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យមានការចាប់អារម្មណ៍គឺ ហ្វីន បានចេញវីដេអូមួយដែលលើកឡើងថានៅពេលរូបគេបង្ហោះវីដេអូត្រឹមត្រូវមិនសូវទទួលបានការចាប់អារម្មណ៍តែបើធ្វើអ្វីផ្សេងខុសធម្មតាបែរជាមានការចាប់អារម្មណ៍ច្រើនទៅវិញថែមទាំងមានមតិមករិះគន់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgiFu3iJpmNhGQytFDDWvhJnm3uws1PupnImnogWEoRK-ENdff4nxTD5OxKi-TXrzOwg949fYEX6xzvsQBigAL8m3s23nm7KALtuw88-RlFS9wzC9hogdWMFzxb8pJ6O0RSJWnwYlORrGwL-SZx2FQX-6Wgcud2zYWJJyzrH9MBwmPEzcWPNC9eaU7nUY/s2048/image_2026-07-17_16-16-46%20(2).png

នៅយប់ថ្ងៃទី១៦ ខែកក្កដា ហ្វីន បានចេញវីដេអូមួយដោយដាក់ចំណងជើងថា «ខំធ្វើឱ្យគេសើចគេសប្បាយតែគេថាយើងផ្លូវចិត្តមិនល្អ»។ ហ្វីន បាននិយាយថា នៅពេលរូបគេបង្ហោះវីដេអូត្រឹមត្រូវពុំសូវផ្ទុះនោះទេ ប៉ុន្តែនៅពេលគេបង្ហោះវីដេអូឆ្កួតៗគឺផ្ទុះយកតែម្តង ហើយបើផ្ទុះដូច្នេះមនុស្សមិនខំធ្វើឆ្កួតដើម្បីឱ្យវីដេអូនោះផ្ទុះទៀត។ អ្នកចម្រៀងរ៉េបថ្មីថ្មោងរូបនេះបន្តទៀតថា នៅពេលរូបគេធ្វើអ្វីប្លែកៗក៏មានមតិថាគេសតិអារម្មណ៍តែឯងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYwPxBzog1CgzHN23yz2cnfjQt9fXFcrExQ_tz3iB9ptWX2V_kIR9HUFlU4X-ULPVw5HAytq9zvOy5UMGmoLIhSD-Rgo6G_VikTzL-5Xwz860mQoUJ9572d72a9A7uoaFzOMDynyrfq0VLFEoM2fM01tYl8uORfZyTQFfLjKEeW5GrVljLUbsx8yCJIHA/s2048/image_2026-07-17_16-16-46.png
ពាក្យសម្តីរបស់ ហ្វីន ទោះបីជាលាយនឹងពាក្យពេចន៍មួយចំនួនបែបកំប្លែងៗប៉ុន្តែក៏ស្តែងឱ្យឃើញថាទម្លាប់របស់អ្នកមួយចំនួនគឺចូលចិត្តបែបនេះដែលធ្វើឱ្យមាតិកាមិនសមរម្យខ្លះមានការកើនឡើងច្រើនជាងមាតិកាអប់រំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNri56ZVcAFOAtOwiHldl_NrQXTGfBVAqOqXYVjiCFfwtwisqARD33kxRJo9F-WZ6TuPzyUJlrzs7oX9nSbHn8K_1VM93pw6jr1ebRjpBF9OYieb8CTTJkP_nbma5yFktZAt7gBFyara4uPL47_RLLYOH0ZnaejeLw5DVklrntaxJwj8QRV9X-m6OljiI/s2048/image_2026-07-17_16-16-48.png
គួរឱ្យដឹងថា ហ្វីន មានឈ្មោះពិតថា សុធា ហ្វីឡាណា។ នៅក្នុងការប្រកួត ហ្វីន បានធ្វើឱ្យមានការចាប់អារម្មណ៍ច្រើនតាមរយៈបទ «កវីលេងពាក្យ» និងមានទំនាក់ទំនងល្អជាមួយនឹង Jay X ៕