Home តារាជាតិ ឃើញ ឡូរីន ថតឈុតប្រពៃណីនៅមានមតិរិះគ.ន់ ណា សាឌី នឹកឃើញដល់រឿងខ្លួនឯង

ឃើញ ឡូរីន ថតឈុតប្រពៃណីនៅមានមតិរិះគ.ន់ ណា សាឌី នឹកឃើញដល់រឿងខ្លួនឯង

135
0

សកម្មភាពរបស់ ឡូរីន ថតរូបឈុតប្រពៃណីនៅឯប្រាសាទអង្គរវត្តបានបង្កឱ្យមានមតិមួយចំនួនវែកញែកថាមិនសមទំនង។ ទោះយ៉ាងណាមានមតិខ្លះបានបកស្រាយថាការថតរូបបែបនេះគឺទៅតាមស្រ្តីខ្មែរជំនាន់មុនប៉ុណ្ណោះ។ ឃើញ ឡូរីន រងនូវមតិរិះគន់មិនឈប់ឈរ ណា សាឌី ស្រាប់តែនឹកឃើញដល់រឿងខ្លួនឯងបន្ទាប់ពីកែសម្ផស្សរួចហើយបង្ហោះរូបញឹកញាប់ក៏គេទើស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRZgAZCC2afd0XbLsMhu1b45b4ITw5IkLHk1OurdisxgLV_cBVZDSdphQsB4rdzcj72lCLdVRxMT_g61IUrccFrieQshYHuITCtX2zGVd-K0w0tHIaPFTQCxKgsVQeXo8hrJFpeyOkHuJfpJiAUHaRM7PxW7t9Zs1gCJV8kmNxNaoBHnPKeN0g-j2qkq8/s2048/image_2026-07-18_09-08-36%20(2).png
នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ពិធីការិនី ណា សាឌី បានបង្ហោះសំណេរយ៉ាងវែងមួយបន្ទាប់ពីឃើញស្រីស្អាត ឡូរី រងនូវការរិះគន់ ដែលធ្វើឱ្យនឹកឃើញដល់រឿងខ្លួនឯងកាលកន្លងមកថ្មីៗនេះត្រូវបានគេទើសបន្ទាប់ពីកែច្រមុះហើយបង្ហោះរូបច្រើនពេកទាំងនោះជាការងាររបស់នាង។ សាឌី ថាស្រលាញ់ខ្លួនពេកគេថាជោរដល់ពេលនាងសួរនាំថាមនុស្សមហាជនគេចង់រិះគន់។ ពិធីការិនីរូបនេះបានរក្សាភាពអត់ធ្មត់ដោយក្រុមការងារជំរុញកុំឱ្យតបត ហើយអ្នកដែលស៊ែរជាន់នាងពេលនេះចរិតនៅតែដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhapQJ15uVKkRrXmvD485KQfRKcSW-CzWJh0_Iz244Uzt2LZv7D2lNdmKPU3JRyIoOwg6GyhtbWkWvghB3YNdSPNzD80kgAH9pWr4mGMgo6TWruiQYVAIppjNP_meV1Un0M9m3bu3t99FgP-JhwJ2Kob3c8qFPIMsW80qw15LfzO3u9KcnBMqfpvVtmdoU/s2048/image_2026-07-18_09-08-35.png

ពិធីការិនី ណា សាឌី ថាមុននឹងទើសគេ ជេរគេទៅមើលដើមហេតុសិនណាកុំចេះតែទើសពេលគេស្អាត គេល្អ គេជោគជ័យ ជាស្រីដូចគ្នាហេតុអ្វីត្រូវតែប៉ែងជើងគ្នា ពេលឃើញគេធ្វើរឿងនេះរឿងនោះបាន។ សាឌី ថារៀបបើកចិត្ត រៀនអបអរទទួលយកអ្វីដែលគេបង្ហាញទៅព្រោះយើងពិតជាមិនដឹងថាក្នុងជីវិតរបស់មនុស្សម្នាក់ៗគេជួបរឿងអ្វីខ្លះទេឈប់ជាន់ស្រីដូចគ្នាទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia6xETNbVpXdqaXtnAIEeBe5nVMEtYSv5K5e5NxNVX56WhFaaEKYH49mWNQ3VZV9glW8VSQvbxzyhVa5E_iQRFYRSE1J0CSY0-22Y3BGl6hO6sMOlnj1Pc3-aIhR9Z8munVtI8er2mmkCHOW5uhlpyCmBsZXU3nM4HRzDUTM-7iejeelcH1PaJCh0xMGw/s2048/image_2026-07-18_09-08-33%20(2).png

គួរបញ្ជាក់ផងដែរ ណា សាឌី បានចំណាយលុយរាប់ម៉ឺនដុល្លារក្នុងការកែកុនសម្រស់ដើម្បីឱ្យកាន់តែមានស្រស់ស្អាតនិងមានភាពជឿជាក់ជាងមុន។ កូនកាត់រូបនេះក៏បានផ្តល់បទសម្ភាសដែរថានៅពេលនាងមានសម្រស់កាន់តែស្អាតវាក៏អាចរកចំណូលបានច្រើនជាងមុន។ ជាក់ស្តែងបន្ទាប់ពីមានទំនុកចិត្តលើខ្លួនឯងគេបានឃើញ ណា សាឌី បានផ្សព្វផ្សាយផលិតផលជាច្រើន៕