Home តារាជាតិ អូជី បង្ហាញពីជម្រៅចិត្តនិងចេញសូមទោសមហាជន

អូជី បង្ហាញពីជម្រៅចិត្តនិងចេញសូមទោសមហាជន

85
0

បន្ទាប់ពីរងនូវការរិះគន់យ៉ាងខ្លាំងក្លាពីសំណាកមហាជន អូជី ហ្គូលឌិន បានបង្ហោះសារសូមទោសមហាជនជាសាធារណៈខណៈពេលនេះអ្នកចម្រៀងរ៉េបរូបនេះប៉ះទង្គិចផ្លូវចិត្តខ្លាំង។ អូជី ថានៅពេលរូបគេប្រឹងធ្វើអ្វីមួយមិនមានកំហុសអ្នកមួយចំនួនមិនចាប់អារម្មណ៍នោះទេប៉ុន្តែនៅពេលខុសមួយចុងក្រចកបែរជាតាមចាប់កំហុសទាំងរឿងខ្លះរំលងជិត២ឆ្នាំមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX5SAf9Qg9ntd7lmVre6Da5whPTtSeDFJgt2dwVoF2Kla6igdpGlY8DCdGv6MYfu4JelFkH-pPkLACCBC5_OdJlgoEx-E6U3ooFoBthjSHe1OyxJna6L5Kp0zqcVA15QD2YCTeKndHxcP9wZNnyAzS_e3CA4OWXONLjHz72vRxsJjOeKx_IVwYqhhd7xs/s2048/image_2026-07-15_15-07-21.png
ចាប់តាំងពីក្លាយជាម្ចាស់ពានមកដំណើរអាជីពសិល្បៈរបស់ អូជី ហ្គូលឌិន មិនសូវរលូននោះទេដោយសារតែរងនូវមតិរិះគន់ជាច្រើនទាក់ទងនឹងអាកប្បករិយា ទំនាក់ទំនងស្នេហា និងរឿងជាច្រើនទៀត។ នាពេលថ្មីៗនេះ អូជី ក៏រងនូវមតិរិះគន់ដោយចោទថាចម្លង Flow ទេព ពិសិដ្ឋ ប្រើ N-word នៅក្នុងឃ្លាចម្រៀង។ ប្រឈមនឹងការរិះគន់រាប់មិនអស់ អូជី បានបង្ហោះសំណេរទាំងយប់សូមទោសទៅកាន់មហាជនដោយសន្យាថានឹងកែប្រែកំហុសរបស់ខ្លួនកុំឱ្យកើតឡើងម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinDQf6ktHtK7UMYPzcZkh7YKJ92nakP80zSvQtO991HKw6-HT0tcLxwobICPFLTd7wxS7rMbwVMAsMA3mbMOg0qv9xQzuXRXbgdW7EL1Sg9fE48i37QQLRO9bkG8n-RFFkYLAegXhU_DAuL7zAx8B2f9ZDtKD7TPa0wwqP2TVCc7ixI-QgBS4SCGDNSCw/s2048/image_2026-07-15_15-07-22%20(2).png

នាយប់ថ្ងៃទី១៤ ខែកក្កដា អូជី បានបង្ហោះសារយ៉ាងវែងអន្លាយដោយរៀបរាប់ថា រូបគេមានកំហុសអ្វីនឹងកែប្រែកំហុសឆ្គងទាំងនោះប៉ុន្តែរឿងខ្លះកន្លងផុតមកជិត២ឆ្នាំហើយបានបំភ្លេចចោលពីខួរក្បាលទៅហើយប៉ុន្តែនៅតែមានអ្នកជីកកាយ។ អូជី ថារូបគេខំព្យាយាមធ្វើគ្រប់យ៉ាងឱ្យមហាជនសប្បាយទោះបីជាមិនចេញចម្រៀងតែនៅពេលធ្វើអ្វីមួយដោយមិនមានកំហុសអ្នកមួយចំនួនមិនចាប់អារម្មណ៍គ្រាន់តែខុសមួយចុងក្រចកចាប់កំហុសរូបគេខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu01i_BIRf3SbvU9Uu0NE1sz7Q4CnCBzH8rvhRwgocKmbrBdPnAnG5oSxjR72Rd62yU7ZfcS9KKnUQV0jLKpKB0Ewu2pwrGRfg-Re4ywluRbESayX28_kqwm-0mBmcMWTCWpYJyiC7ofZMbQUUYjBhz2HhQTJ_15mP2s71yksgVJcth3uWiNvkkEHW1LI/s1650/image_2026-07-15_15-07-22%20(3).png
មិនថាកំហុសពីមុនឬឥឡូវៗនោះទេ អូជី បានលើកម្រាមដៃ១០សូមទោសមហាជនម្តងហើយម្តងទៀត ប្រសិនជា១០ឆ្នាំក្រោយគេលើកយករឿង២០ឆ្នាំមុនមកនិយាយដើម្បីទាញចំណាប់អារម្មណ៍លោកក៏មិនដឹងដែរ។ ម្ចាស់ពាន Rapper Fighter រដូវកាលទី១ បានបង្ហាញថាពេលនេះរូបគេប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំង សឹងតែមិនហ៊ានបើកហ្វេកប៊ុកឬទិកតុកឡើយដោយសារតែមានអារម្មណ៍ថាណែនទ្រូងប្រៀបដូចជាមាននរណាម្នាក់ដេញសម្លាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2WTak4uj0aFLL0_ytkbgnJkHqYj0zDeeefgvNCVu8k-IePK17oO9-an2jOSacYpZu1nYFdC5DtuXKVB7c6iHqpJWCIpPZxEWdf4gVFTG0eBDBPbb2hEHpIEs2hj7Eq8xYoHa70njK7g3gioRxz3x0echWoff1P6ws9ps8mRjE49X2zF3OW5l4gp7g170/s1280/-2147483648_-235772.jpg
អូជី ស្នើឱ្យអ្នកមួយចំនួនឈប់ជេរ ឈប់ដៀលខ្លួនទៀតពីព្រោះរូបគេក៏មិនចង់ឱ្យមានកំហុសដែរគ្រាន់តែពេលខ្លះពិបាកគ្មានអ្នកជួយផ្តល់យោបល់ រៀនសូត្របានត្រឹមថ្នាក់ទី៨ ពេលខ្លះគិតលឿននឹកឃើញធ្វើយកតែម្តង។ ជាងនេះទៅទៀត អូជី ថែមទាំងបញ្ជាក់ទៀតថាបើសិនជាដឹងមុនថាមានរឿងបែបនេះរូបគេមិនចង់ធ្វើជា Rapper មិនចង់បានជ័យជម្នះលេខ១ហ្នឹងដែរ៕