Home ព័ត៌មានអន្តរជាតិ ពលរដ្ឋរិះគ.ន់ចំៗ! គម្រោង «អាហារ ១ចាន តម្លៃ ៤០បាត» របស់រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ គ្មានបានការ!

ពលរដ្ឋរិះគ.ន់ចំៗ! គម្រោង «អាហារ ១ចាន តម្លៃ ៤០បាត» របស់រដ្ឋមន្ត្រីពាណិជ្ជកម្មថៃ គ្មានបានការ!

109
0

តើការបង្កើតគម្រោងឡើងមកដើម្បីជួយប្រជាពលរដ្ឋ ឬជាគម្រោងគ្មានប្រសិទ្ធភាព? គម្រោង «អាហារ ១ចាន តម្លៃ ៤០បាត» របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ កំពុងរងការរិះគ.ន់ និងសើចចំអកយ៉ាងចាស់ដៃពីសំណាក់មហាជនថា «គ្មានបានការ និងមិនដោះស្រាយផលប៉ះពាល់ជាក់ស្តែង» ខណៈតម្លៃទំនិញគ្រប់មុខនៅលើទីផ្សារ បន្តហក់ឡើងខ្ពស់កប់ពពក។ វាមិនមែនគ្រាន់តែជាការមិនពេញចិត្តធម្មតាទេ ប៉ុន្តែជាការរិះគ.ន់ចំៗលើរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអសមត្ថភាពក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលមើលមិនឃើញពីទុក្ខលំបាកពិតប្រាកដរបស់ប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZB0vAIl_DDfegPbmCqdZaf3NKuHH7Kyf4xazAs2nco5BGAEizwh1jnaVaLbf-07WWDICK2IvJ0sx6c2AHgpsv8bcURBkZmSNbNim9uWSexE2W22cEbl1lhq-2tn7PsUtZoyPlJwkYYvuoT9-WUMethwIKmJdKrSh6ad-0MQI61Ht1Ea7kgMokGUT9jpk/s1280/photo_2026-07-15_08-15-20.jpg
កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ អ្នកស្រី Suphajee Suthumpun បានលើកឡើងពីការបង្កើតគម្រោង «អាហារ ១ចាន តម្លៃ ៤០បាត» (ប្រហែលជាង ១ដុល្លារ) ប៉ុន្តែនៅថ្ងៃទី១៤ ខែកក្កដា នេះ អ្នកស្រីក៏សម្រេចចិត្តដកថយ និងផ្អាកការដាក់សំណើទៅកាន់គណៈរដ្ឋមន្ត្រីវិញ បន្ទាប់ពីទទួលរងការរិះគន់ និងប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជន និងអ្នកជំនាញសេដ្ឋកិច្ចថា គឺជាគម្រោងគ្មានប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAJDWT1_yz7ITWJ4iIosrafVvAfDU4eVsHBcrKOwiDkWxBH-H7bVlotYwu9F_8Him2mgRZTYo2UyhtDL_QInuTtMILcC81qgR0z9QMkFefhezdZ4og6DZ4kRjEZiVGD5M13yT6ZWoV36h7pX5mXfLBDxiLeMqShpsnQJBmuLunDJDb7Yqob8RHbSVXnuQ/s800/photo_2026-07-15_08-15-21%20(3).jpg
អ្នកស្រីថា ការបង្កើតគម្រោងនេះមានរយៈពេល ៣ខែ ក្នុងគោលបំណងជួយកាត់បន្ថយបន្ទុកការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើការស៊ីប្រាក់ខែ ដោយសារតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ធ្វើឱ្យអាហារតាមហាងទូទៅ ឡើងថ្លៃលើសពី ៥០បាតក្នុង ១ចាន។ រដ្ឋាភិបាលគ្រោងនឹងផ្តល់ប្រាក់ឧបត្ថម្ភថ្លៃវត្ថុធាតុដើម ចាប់ពី ៣,០០០ ទៅ ១០,០០០បាត ដល់ហាងអាហារប្រមាណ ១០០,០០០កន្លែង ដែលស្ម័គ្រចិត្តចូលរួមក្នុងគម្រោង ដើម្បីអាចលក់បាយដែលមានម្ហូប ២មុខ ក្នុងតម្លៃមិនលើសពី ៤០បាត ក្នុង១ចាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBYYb6Z13G6uSiItmE6yVv6_HkXaBxOn9UU4ABMrVjYstiHXQEc5lbabw4jHd8cLmo9wmQaZF-zwH_ztzjADRdjiBpbrolrbxzrN74D8WKoVRN-QCtdakeSmLRsyZjpN7mtcROTT4yorbfime0yOook4z9A3M2QcCithI9ciAJ1fwsMyCMcZeJ-ABkupk/s739/photo_2026-07-15_08-15-20%20(2).jpg

ប៉ុន្តែមហាជនលើកឡើងថា បច្ចុប្បន្ន អាហារ ១ចាន តម្លៃក្រោម ៤០បាត គឺមានលក់នៅទូទាំងប្រទេសស្រាប់ទៅហើយ ហាងអាហារខ្លះលក់ថោកជាងនេះ គឺត្រឹមតែ ៣០បាតក្នុង១ចាន ដូច្នេះ គម្រោងនេះគ្រាន់តែជាការធ្វើទីផ្សារផ្សព្វផ្សាយប៉ុណ្ណោះ វាមិនបានដោះស្រាយប្រភពបញ្ហាទេ។ ការឡើងថ្លៃអាហារ គឺបណ្តាលមកពីថ្លៃដើមកើនឡើង រួមមាន ហ្គាសចម្អិនអាហារ ថ្លៃអគ្គិសនី ប្រេងឥន្ធនៈ និងតម្លៃពលកម្ម ប្រសិនបើរដ្ឋាភិបាលមិនអាចកាត់បន្ថយថ្លៃដើមទាំងនេះទេ ការបង្កើតគម្រោងតាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភដល់ហាងអាហារ គឺមិនអាចដោះស្រាយបញ្ហាយូរអង្វែងបានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid8qR-OjVXIPFB2arAMxvpmrq5uqHytcwwgpan6rc3KLOf3TeWmhOQrcL1ntPXOME4r0UuWWBc0uea3IAJYeWhyvR3dSpzvSKHECRQH7gcjIf_haNk8CzbmuzP28LMCyYGiSVTmCPm_E36OnV8aGsztxD0Ue_t3Qd5i8Jj7fxwm0f-XVgWr_mkvsDckVk/s960/photo_2026-07-15_08-15-21%20(2).jpg
មហាជនបារម្ភពីគម្រោងនេះអាចជំរុញឱ្យម្ចាស់ហាងអាហារនាំគ្នាកាត់បន្ថយគុណភាព និងបរិមាណអាហារ ដើម្បីឱ្យត្រូវតាមស្តង់ដារកំណត់តាមប្រាក់ឧបត្ថម្ភដែលទទួលបានពីរដ្ឋាភិបាល ជាជាងការជួយការសម្រាលការចំណាយរបស់ប្រជាពលរដ្ឋដែលមានចំណូលទាប។ ម្យ៉ាងទៀត ការចំណាយថវិកាជាតិទៅលើការឧបត្ថម្ភរយៈពេលខ្លីបែបនេះ នឹងធ្វើឱ្យរដ្ឋាភិបាលជំពាក់បំណុល មិនអាចជួយដល់កំណើនសេដ្ឋកិច្ចជាតិយូរអង្វែងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisg4_0AKGFxYI_Id2BN2xpqY_IpxDrDv6P5HHQzA-BHv1QgrwPyk0kyjKQyYHr2XRt_UKv9BZG4ROBQpgNgkrhfqJyXGx0MmdhRt8SAFaeZCUxz_AjVxinvpEcsM3-IJ7KlIiUFiWjD_DN97E6VaIKAE1G6mueRcKAwjJX4t23K_IGMIGVSlcnzIMyHpU/s1280/photo_2026-07-15_08-15-21.jpg
សូមរំឭកថា ចាប់តាំងពីឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីចុងឆ្នាំ២០២៥ មក អ្នកស្រី Suphajee បានរងការរិះគន់ពីមហាជនជាបន្តបន្ទាប់ ដូចជា៖ អ្នកស្រីសហការជាមួយអ្នកលក់ទំនិញតាមអនឡាញ ដើម្បីលក់ទុរេនក្នុងតម្លៃថោកៗត្រឹមតែ ១០០បាត ក្នុង ១ផ្លែ និងរងការរិះគន់រឿងក្រសួងពាណិជ្ជកម្មគ្មានវិធានការយូរអង្វែងដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋក្នុងជីវភាពប្រចាំថ្ងៃ ជាដើម៕