Home ព័ត៌មានជាតិ បារាំងត្រៀមបើកបង្ហាញឯកសារ​ប្រវត្តិសាស្ត្រ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

បារាំងត្រៀមបើកបង្ហាញឯកសារ​ប្រវត្តិសាស្ត្រ ដើម្បីជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ

105
0

អ្នកណាជាចោ.រ អ្នកណាសម្ដែងនឹងត្រូវបើកបង្ហាញមុខក្នុងពេលឆាប់ៗ នៅក្នុងការវិវត្តការទូតដ៏សំខាន់មួយ ប្រទេសបារាំងបានប្រកាសជាផ្លូវការនូវឆន្ទៈក្នុងការបើកទ្វារបណ្ណសារជាតិ ដើម្បីប្រគល់ឯកសារ និងផែនទីប្រវត្តិសាស្ត្រសម័យអាណានិគម ជូនដល់កម្ពុជាសម្រាប់ជួយជ្រោមជ្រែងដល់ការដោះស្រាយវិបត្តិព្រំដែនជាមួយប្រទេសថៃ។ ការប្តេជ្ញាចិត្តនេះ ត្រូវបានបង្ហាញឡើងដោយផ្ទាល់ពីសំណាក់រដ្ឋមន្ត្រីប្រតិភូបារាំង ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីភ្នំពេញ នាពាក់កណ្តាលខែកក្កដានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo9QndQ2ydb93srJ0hoDvdZcLEvAI4o6H7G9Mv5b742TRoWkzGB6xmVYk9FgL6PvbcH08TqBCfYk3JyfchKgVJUI5NZHISxRu2p2ixmCPJdrPvnZWguE1gkWS4macdHplS-qVsE1kJTKjAvNMB5xNSYmeiLz60Q6L6nWkJvVpu3V9GSDIKiafhB1Zn4aw/s1280/photo_2026-07-13_15-32-51.jpg

យោងតាមរបាយការណ៍ចុងក្រោយបង្អស់ នៅក្នុងសន្និសីទសារព័ត៌មានកាលពីចុងសប្តាហ៍កន្លងទៅនេះ លោក នីកូឡា ហ្វ័ររីស្យេ (Nicolas Forissier) រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស និងភាពទាក់ទាញនៃការវិនិយោគនៃប្រទេសបារាំង បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ប្រទេសបារាំងមានលទ្ធភាព និងត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រគល់ឯកសារ និងបណ្ណសារប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងគំនូសព្រំដែន ប្រសិនបើមានការចាំបាច់ និងមានការស្នើសុំ ដើម្បីជួយដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzzooDa4xw29POXT8XoK7tl9tD4jsciCOXurqTeJ8uHzhX08DWrjngy0t_JxRmZ6fc9H-gHlEa47E379it-UlUXrZITlfoCo_62tB_XwQbTTnkwAw74vLv-ac4yEzpU_5M62ij8xhqMiOLXhG4WIIeQ8WRlZbVMf3uQepAAaqcyMw9jL7-fXlLqYW6VcE/s1280/photo_2026-07-13_15-32-52.jpg
 
ទោះជាយ៉ាងណាក៏ដោយ លោក នីកូឡា ហ្វ័ររីស្យេ ក៏បានសង្កត់ធ្ងន់ផងដែរអំពីគោលការណ៍ច្បាប់អន្តរជាតិ ដោយលោកបានថ្លែងថា ប្រទេសបារាំងនឹងមិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុង ឬកិច្ចការព្រំដែននៃប្រទេសទាំងពីរនោះឡើយ ប៉ុន្តែបារាំងមានបំណង និងក្តីសង្ឃឹមយ៉ាងមុតមាំ ចង់ឃើញសន្តិភាពរវាងប្រទេសជិតខាងទាំងពីរ ត្រូវបានដោះស្រាយដោយសន្តិវិធី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZXiZ1g4tcV773v-uITK3YjWz2CyN8CajUgF7dF-AEaxRI1mC_mmbWCJudguXGtZtznLXxM3PHMGhX0KP9OvZC6fTl9s0Sl9KhZ-H5w3RiovzgupfvcGb2OOO9bwSJaS8wBz54hQm5WnyHAyAi9lFOEctlXAKu4StOrIqMyOtZMyO6WiX50TGvYtSlN7A/s750/photo_2026-07-13_15-32-52%20(4).jpg
ការប្រកាសជំហររបស់ទីក្រុងប៉ារីសនាពេលនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាកាលពីដើមឆ្នាំ២០២៦ បានផ្ញើលិខិតផ្លូវការទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីស្នើសុំជំនួយបច្ចេកទេស និងការទទួលបានភស្តុតាងប្រវត្តិសាស្ត្រ ជុំវិញខ្សែព្រំដែនឆ្នាំ១៩០៧ ដែលខណ្ឌសីមាដោយគណៈកម្មការបារាំង-សៀម។ លើសពីនេះ នៅក្នុងខែកក្កដានេះដែរ មហាសន្និបាតសភាហ្វ្រង់កូហ្វូនី (APF) ក៏ទើបតែបានអនុម័តសេចក្តីសម្រេចចិត្តរួមមួយ ដោយគាំទ្រយ៉ាងពេញទំហឹងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងអំពាវនាវឱ្យគោរពសាលក្រមតុលាការអន្តរជាតិ (ICJ) ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtMH3z1c5TZPfAkijt9-q3L_Llnf6Ik60CwZgkG2rNvTxalXNg3fEPbr7FhCHmFx5cvvlhZEx_as47v3o8GaGFVhg5WhVNxLnSfARE9FDqT5kl2d5ZQpeJ4eTHukJHHyDICvrJo89hgYKQtRTWTa6K7aUyzh7ZaAwxOwXY57lZvz82X3FjuGbgXARUirQ/s1280/photo_2026-07-13_15-32-52%20(2).jpg

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីប្រតិភូបារាំងរូបនេះ ត្រូវបានគេមើលឃើញថា ជាការត្រួសត្រាយផ្លូវទាំងផ្នែកការទូត និងសេដ្ឋកិច្ច មុនពេលដែលប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង នឹងអញ្ជើញមកដល់ប្រទេសកម្ពុជាដោយផ្ទាល់ ជុំវិញការចូលរួមមហាសន្និបាតហ្វ្រង់កូហ្វូនី (Francophonie Summit) នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ។ សាធារណជន និងអ្នកវិភាគភូមិសាស្ត្រនយោបាយកំពុងរង់ចាំមើលថា តើការបើកកញ្ចប់ឯកសារច្បាប់ដើមពីទីក្រុងប៉ារីស នឹងអាចជួយជម្រុញឱ្យកិច្ចចរចាព្រំដែនកម្ពុជា-ថៃ ឈានទៅរកច្រកចេញដោយសន្តិវិធីកម្រិតណា៕