Home ព័ត៌មានជាតិ រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសារព្រមា.នដល់ក្រុមអ្នកទៅលេង«ខ្នងផ្សារ»ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់

រដ្ឋបាលខេត្តកំពង់ស្ពឺ ចេញសារព្រមា.នដល់ក្រុមអ្នកទៅលេង«ខ្នងផ្សារ»ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់

94
0

សូមតាមដានស្ថានភាពទឹកភ្លៀងឱ្យបានហ្មត់ចត់ កុំធ្វេសប្រហែសឱ្យសោះ! រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញសារដាស់តឿនយ៉ាងទទូចដល់ភ្ញៀវទេសចរទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុតនៅពេលធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ «ខ្នងផ្សារ» ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ បន្ទាប់ពីមានករណីជំនន់ទឹកភ្លៀងហូរធ្លាក់ពីលើភ្នំយ៉ាងគំហុក ដែលអាចបង្កហានិភ័យខ្លាំងដល់ការឡើងចុះភ្នំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWPTwSNcyLPN0lqWZYWEoJZd24fwJkEDXa8BIAqHypFEffbep2sBs3-RP6cyOUTR7neyomQYBuL3J9fjQMCWh1tccOrr6yLoKoPgNhQEBI-duW2iyN47hsTVuN89CGpvaCOXoE0pme9OIovxaNtGRre8Z_-zFE-OuOUVi58oekmq8tel0H3T6OWKQcLDA/s1280/photo_2026-07-13_15-11-30%20(2).jpg
យោងតាមសេចក្តីជូនដំណឹងផ្លូវការរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានចេញផ្សាយកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ មានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បណ្តាលឱ្យមានទឹកហូរធ្លាក់ពីលើតំបន់ភ្នំយ៉ាងគំហុក។ ស្ថានភាពអាកាសធាតុអាក្រក់នេះ បានបង្កការលំបាកយ៉ាងខ្លាំងដល់បងប្អូនភ្ញៀវទេសចរក្នុងការឡើង និងចុះពីលើតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតនៅក្នុងឃុំតាសាល ស្រុកឱរ៉ាល់។ នៅក្នុងស្ថានភាពបន្ទាន់នោះ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចេញអន្តរាគមន៍ជួយសម្របសម្រួល ជូនបងប្អូនភ្ញៀវទេសចរទាំងអស់ ឱ្យចុះមកដល់ខាងក្រោមវិញប្រកបដោយសុវត្ថិភាពរួចរាល់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbxQBL4dTbgYWMuvIVcd3i42oE8EmggRLiKJVK8_NCucK1CyDKa6qBlgG2VTcHweIxHJ6jv0ZSY_giBnQyiFdEOW5jN7sAC5BUfOqJbDMsvuXQTbrMOwHrOZKYWYtw-ytq4J53wkHnGJJrUALN8BJcbyCDa-A7KorcFhRcxae-_YeP2GrP4AmCYBsSCSg/s720/photo_2026-07-13_15-11-30.jpg

ពាក់ព័ន្ធនឹងស្ថានភាព និងអាកាសធាតុប្រែប្រួលដែលមិនអាចស្មានដឹងមុននេះ ដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះថ្នាក់ជាយថាហេតុផ្សេងៗបានទាន់ពេលវេលា រដ្ឋបាលខេត្តកំពង់ស្ពឺ សូមសំណូមពរដល់ភ្ញៀវទេសចរ បងប្អូនប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍ទាំងអស់ ដែលមានបំណងអញ្ជើញទៅកម្សាន្តនៅលើតំបន់ទេសចរណ៍ខ្នងផ្សារ មិនត្រូវមានការធ្វេសប្រហែសឡើយ ដោយត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះស្ថានភាពទឹកភ្លៀងដែលកំពុងបន្តធ្លាក់ខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVMIJn94v9D4pfJVVAddqoRnV-NnAXG8Ts0_bAxhQk0A_lJfeyzmiqrKUBna-GiN79gictdOAZvkBwhmOx4IKbz1h-xKy6ipBrxphyphenhyphenm5cePIvEqDvI9FWJgZ971N0a7dTX2sk3rLt-XVVqTBXHXQbwz-TjYBjnnbroRo_d9f2i7mW-0kpSfRk_fwd6rzo/s1280/photo_2026-07-13_15-11-29.jpg

ជាវិធានការសុវត្ថិភាព រដ្ឋបាលខេត្តបានណែនាំឱ្យបងប្អូនភ្ញៀវទេសចរ និងសាធារណជន មេត្តាទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ឬសហគមន៍ទេសចរណ៍ ដើម្បីងាយស្រួលក្នុងការចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា ប្រសិនបើជួបប្រទះបញ្ហាណាមួយ។ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូនភ្ញៀវទេសចរ និងសាធារណជនទាំងអស់ នឹងចូលរួមសហការអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីទទួលបានដំណើរកម្សាន្តដ៏រីករាយ និងប្រកបដោយសុវត្ថិភាពខ្ពស់បំផុត៕