កាលពីថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៦ មន្រ្តីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីតំណាងរដ្ឋបាលរាជធានីភ្នំពេញ រួមទាំងក្រុមបច្ចេកទេសអង្គការចៃការបស់ជប៉ុន បានរៀបចំសិក្ខាសាលា ដើម្បីលើកពីលទ្ធផលដែលក្រុមការងារបានសិក្សាគម្រោងកន្លងមក និងបង្ហាញប្លង់គំរូស្ពានឆ្លងទន្លេមេគង្គថ្មី។
គម្រោងស្ពាននេះ ត្រូវតភ្ជាប់ពីតំបន់ផ្លូវជាតិលេខ១ ឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅ ក្តីតាកុយ-អរិយក្សត្រ សាងសង់ឡើង ក្រោមការគាំទ្រថវិកាពីរដ្ឋាភិបាលប្រទេសជប៉ុន។.png)
បន្ថែមពីគម្រោងស្ពាន ជប៉ុនក៏នឹងជួយការកែលម្អកំណាត់ផ្លូវជាតិលេខ១ ចាប់ពីស្ពានព្រះមុនីវង្ស ទៅដល់ស្ពានត្សឹបាសាផងដែរ។.png)
គួរបញ្ជាក់ថា ស្ពានឆ្លងទន្លេមេគង្គថ្មីនេះ ត្រូវបានសម្តេចធិបតីស្នើសុំទៅកាន់ភាគីជប៉ុនតាំងពីឆ្នាំ២០២៣មកម៉្លេះ។
សម្តេចធិបតី ចាត់ទុកជប៉ុនគឺជាមិត្តដ៏សំខាន់ដែលបានរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពានក្នុងប្រទេសកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្នកាល និងទៅអនាគត៕









