Home ព័ត៌មានអន្តរជាតិ អាសន្នលើអាសន្ន! ទឹកជំនន់វាយប្រ.ហារចិន ធ្វើឱ្យពស់មានពិសជាង ៩០០ក្បាល រួចពីកសិដ្ឋាន

អាសន្នលើអាសន្ន! ទឹកជំនន់វាយប្រ.ហារចិន ធ្វើឱ្យពស់មានពិសជាង ៩០០ក្បាល រួចពីកសិដ្ឋាន

68
0

មហន្តរាយផ្ទួនៗ! គ្រោះទឹកជំនន់ដ៏ធំមិនទាន់ស្រកផង ពេលនេះ ពស់រហូតដល់ជាង ៩០០ក្បាល (រួមទាំងពស់វែក និងពស់មានពិសសាហា.វ) បានរួចពីកសិដ្ឋាន ហើយហូរតាមទឹកចូលទៅកាន់ភូមិឋាន និងផ្ទះសម្បែងអ្នកស្រុក បង្កើតជាការភ័យខ្លាចយ៉ាងខ្លាំងដល់មនុស្សរាប់ពាន់នាក់។ អាជ្ញាធរចិនប្រកាសអាសន្នទៅកាន់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងស្វែងរកជំនួយជាបន្ទាន់ដើម្បីបង្ការគ្រោះថ្នា.ក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpgShKDDKUqkY2khEbOlVrLdefxRxku778BynpGUW_AiTPkYK2dplCwZAMaUzvFQYCEa6zkwdVjNbL7zeu8ry1QxBEQac011-Eggw5RdzXgQk4RJlCcgWnQlS6k8NG4yRLcHar7ipHcIcIks2shT_boRPk43HH3LVco4QkqXNfgmH2a_wuiwFT35CWaf8/s590/photo_2026-07-09_09-34-24%20(2).jpg
ពស់រហូតដល់ជាង ៩០០ក្បាល បានរួចចេញពីកសិដ្ឋានមួយកន្លែងនៅភូមិ Dengwei ទីក្រុង Hengzhou ខេត្តក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ហូរតាមទឹកទៅកាន់ភូមិឋានរបស់ប្រជាពលរដ្ឋ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីការបាក់ទំនប់ទឹកក្នុងភូមិដោយសារឥទ្ធិពលខ្យល់ព្យុះទីហ្វុងម៉ៃសាក់ (Maysak) លាយឡំជាមួយភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKrSKpSO_SRiEDkeMapkfVGx9JVV9HjIY8ebmIi7jZB55g1qPv_h6HavGBYeBdNOaLUTylnwptQSgQZBnKSctTT2wjMOnwT9gEEc0FUOoTEukkUKzbzueuL49FzyIAvCDO-NEjZoaVyJp7H8RfLYjkYaFwVAg_Cg7uYuCWUP1VLfVnXOXy4LaDuidsrW0/s1168/photo_2026-07-09_09-34-24.jpg
តាមការបញ្ជាក់ពីម្ចាស់កសិដ្ឋាន គឺដោយសារភ្លៀងធ្លាក់ខ្លាំងយូរពេក ទើបធ្វើឱ្យកម្រិតទឹកក្នុងទំនប់ឡើងខ្ពស់ហួសប្រមាណ រហូតដល់បាក់ទំនប់តែម្តង។ បន្ទាប់មក ក៏លិចកសិដ្ឋានចិញ្ចឹមពស់ដែលស្ថិតក្នុងតំបន់ទំនាប ធ្វើឱ្យពស់រួចពីទ្រុងអស់ ក្នុងនោះមានពស់វែកផងដែរ ដោយអណ្តែតតាមទឹកជំនន់ ទៅសម្ងំតាមគំនរសំរាម ឬចូលក្នុងផ្ទះប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD_AOQfNdrICOp0W8win5qbXJq8s4FxTuAgpJVpLC6ly3scjWadSfx61fYPgQE9HoxEQxzUpsqi6OFVourmsae5ILdfKdaG4BTpovz3EMMKWOcKuDFvJlgyPXNew4djSu2DJmS9Yr9bFpz0OFHkmUY0eZYic1MLUKjInTNlSeGbMBhruc9KKox3bpI11Q/s1020/photo_2026-07-09_09-34-25%20(2).jpg

ប្រជាពលរដ្ឋជាច្រើននាក់បានស្ម័គ្រចិត្តដើរចាប់ពស់តាមផ្ទះ ដោយប្រើប្រាស់ឧបករណ៍នេសាទ និងដំបងឆក់ ប៉ុន្តែពស់ដែលបានចាប់មកវិញភាគច្រើនសុទ្ធតែគ្មានពិស រីឯពស់មួយចំនួនធំទៀតត្រូវបានកម្លាំងទឹកជំនន់ដ៏ខ្លាំងហូរនាំយកទៅបាត់ ខណៈអ្នកជំនាញខាងកសិដ្ឋានចិញ្ចឹមពស់ ជឿថា ពួកវាអាចនឹងងាប់ដោយខ្លួនឯង ប្រសិនបើត្រាំក្នុងទឹកយូរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE2I1gVyL-fLqs7-PFGlh0GQTUepFUP1F910eartIZqA1_gofcXD3FL7L3-gy-xW5YcKdSk9DWKst51HAPPwm5xKZdeXur8S4KDcVLyJfUQyunuYU72o8Er5ioI64LdRXGjpp6uD5YOjRHST_kelQXtDCeMu49cKrTh4ZHiQ8CVZ5zBuVVQrKEfZa6T44/s710/photo_2026-07-09_09-34-25%20(3).jpg

រហូតមកដល់ថ្ងៃទី៨ ខែកក្កដា នេះ ប្រជាពលរដ្ឋជាច្រើននាក់ត្រូវបានពស់ចឹក ប៉ុន្តែមានតែម្នាក់ប៉ុណ្ណោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯអ្នកផ្សេងទៀតមិនទទួលបានការព្យាបាលភ្លាមៗទេ ដោយសារទឹកជំនន់ហូរកាត់ផ្តាច់ផ្នល់ថ្នល់ ។ អាជ្ញាធរមូលដ្ឋានព្រមានប្រជាពលរដ្ឋកុំឱ្យចាប់ពស់ដោយខ្លួនឯង បើគ្មានជំនាញច្បាស់លាស់ និងរាយការណ៍ទៅអាជ្ញាធរភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoP1v7jHge8uTpwK9gRSVjHPvQs8X7upGT_3BHNZcITsBH_7wWAxOd7qVzsyKB1v6yq2shCQU-50J1KBj4RrJuTD7nxZhkUvGbCke2yQCwRcS1Ecy9_MHaFBaTBoMG_CIzQMvbXNHj369Lu5w2VvLHub57d341XM9XtpopgazsaDB_gK4_-zDsWeQHQfc/s800/photo_2026-07-09_09-34-25.jpg

សូមបញ្ជាក់ថា ក្រៅពីកសិដ្ឋានចិញ្ចឹមពស់មួយកន្លែងនៅភូមិ Dengwei បានរងការខូចខាតដោយសារទឹកជំនន់ គឺក្នុងភូមិនេះនៅមានកសិដ្ឋានជាច្រើនកន្លែងទៀតដែលចិញ្ចឹមពស់ចម្រុះគ្រប់ប្រភេទ រួមទាំងពស់វែក និងពស់មានពិសខ្លាំងរហូតដល់ស្លាប់ ប្រសិនបើត្រូវពួកវាចឹក។ បច្ចុប្បន្ន ពលរដ្ឋចិន និងពលរដ្ឋប្រទេសមួយចំនួននៅអាស៊ី បានចិញ្ចឹមពស់សម្រាប់លក់ បង្កាត់ពូជ និងយកពិសធ្វើជាឱសថបុរាណ៕