Home តារាជាតិ ហេង វិសាល ថាពិភពលោកធ្លាក់ចុះគុណធម៌ មនុស្សលែងទុកចិត្តនិងគ្មានភាពស្មោះត្រង់ចំពោះគ្នា

ហេង វិសាល ថាពិភពលោកធ្លាក់ចុះគុណធម៌ មនុស្សលែងទុកចិត្តនិងគ្មានភាពស្មោះត្រង់ចំពោះគ្នា

80
0

ស្របពេលផលិតផលក្លែងក្លាយរីកដុះដាលដូចផ្សិតមិនលើកលែងសូម្បីតែអាហារបំប៉ន សុខភាពក៏ក្លែងក្លាយដែរនោះ ហេង វិសាល ដែលជា Influencer ល្បីឈ្មោះមួយរូបបានបង្ហាញថាពិភពលោកកំពុងធ្លាក់ចុះគុណធម៌ គ្មានភាពស្មោះត្រង់នឹងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOOGmkX6nBzcyMB4TFbYC8SkV0izsYuoYhsbAcbySkKwfyvG9vMefgOBe-K08GkCOtpOtQG282tE5hbKirMTUbuDsnr7S4_vdlcG1zEAyiVQ_4VkIgC7jd28ot-EY7pg4YTfVpptrqewT2Wsnq32aFwRFTijC6hyiDgIjyY074VPuSdtsXKN6-B5rAfw8/s2048/image_2026-07-08_15-06-16.png
ថ្មីៗនេះនៅលើបណ្តាញសង្គមកំពុងមានការពិភាក្សាយ៉ាងច្រើនបន្ទាប់ពីអជ្ញាធរវៀតណាម បានបង្ក្រាបនិងសម្រេចចោទប្រកាន់មនុស្សចំនួន ២៦ នាក់ ពីបទឧក្រិដ្ឋ «ផលិត និងជួញដូរផលិតផលអាហារក្លែងក្លាយ» និង «ផលិត និងជួញដូរថ្នាំក្លែងក្លាយ» កាលពីខែកុម្ភៈ កន្លងមក។ បន្ទាប់ពីដំណឹងនេះបានរីកសាយភាយអ្នកដែលកំពុងតែប្រើប្រាស់ផលិតផលអាហារបំប៉នសម្រាប់ជំនួយសុខភាពបានបង្ហាញការខកចិត្តយ៉ាងខ្លាំងដោយសារតែអ្នកប្រើប្រាស់មួយចំនួនបាននិងកំពុងប្រើប្រាស់ផលិតផលក្លែងក្លាយដែលនាំឱ្យប៉ះពាល់ដល់សុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7NXIEE8_lqUXu2S9vIhxfdmvBn840kihFXLU2V_XBvn_EKr03h07i6sfO2b7RaENB1s4XqGRsbR8-UWXEyfb5vKabYFDhIXTwPFoYIe80xNxPWMJS6yqnlnYQRSJSbL7E5J0xwHkcfuU_yA0y8QbO8e3Pv8dMgjMAf1n0XwikOTSsvDHK5ACTaFA-WgI/s2048/image_2026-07-08_15-06-15.png

ដំណឹងដ៏រសើបនេះបានជំរុញឱ្យ ហេង វិសាល ដែលជាម្ចាស់ក្រុមហ៊ុនមួយរូបក៏ដូចជាបុគ្គលមានឥទ្ធិពលលើបណ្តាញសង្គមបានលើកឡើងនៅថ្ងៃទី៨ ខែកក្កដា ថា «នៅពេលសង្គម ឬពិភពលោកធ្លាក់ចុះនៅគុណធម៌ មនុស្សទាំងអស់ដែលរស់នៅក្នុងសង្គមនិងពិភពលោកនោះ នឹងចលាចល ហើយពិបាករស់នៅ ព្រោះមនុស្សរស់នៅអាស្រ័យគ្នា ហើយការបោកប្រាស់ កុហកនឹងធ្វើឱ្យការទុកចិត្តធ្លាក់ចុះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqq_JvoWpUuRbvW2GQwTf8Nc68q0n-IVcjWl8EvzqDj1GvHN5GRbwOOD163JGs9sAhXXQTNMLQdkzcQhYddv8uX0HV3gBMoGPRVtUbzNsz0EBNfZYQYs1BlJaVQBuJ1VNI1eD1HDiwW57BqEd2NcLdcuXvcJQWjAB5mOTmb_MGa8t4UqvF6Tkt8bS3r0o/s2048/image_2026-07-08_15-06-11.png
ស្វាមី ជា ស្រីនា បន្ថែមទៀតថាបើមនុស្សលែងទុកចិត្តគ្នាហើយមិនអាចរស់នៅស្រួលនោះទេ ប្រសិនជាចង់រស់ស្រួលមានតែគ្រប់ៗគ្នាខំចម្រើនគុណធម៌ហើយរក្សាភាពស្មោះត្រង់ បើមិនដូច្នេះទេពិបាករស់ហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnknKZLJbx8INKxKNbKq26FQBaCRr3V4dO_9zZCnQcgm8dNexmaFZhZcG6y1ynzyBe2yivIsWXo8FqhyphenhyphenIDm3GZCoLXUs4B6pxe9e2sw8RIzUZWqyH4RMZ1M2GgTn4cv_7wTttH4Rs4i5B_Pj1biqSzprVTCwW7O9J9O4jwKh3vq-rPoPdvjZ-_r_TRk1A/s756/image_2026-07-08_15-17-36.png
ពាក្យសម្តីរបស់ ហេង វិសាល ត្រូវបានមនុស្សជាច្រើនបង្ហាញការគាំទ្រពីព្រោះមនុស្សខ្លះដោយសារតែសេចក្តីលោភលន់ខ្វះគុណធម៌ ដើម្បីតែប្រាក់ចំណេញរបស់ខ្លួនមិនខ្វល់សុខទុក្ខអ្នកដទៃឡើយ នោះហេតុជាមូលហេតុធ្វើឱ្យមនុស្សនៅក្នុងសង្គមលែងទុកចិត្តគ្នាទៅវិញទៅមក៕