Home ព័ត៌មានជាតិ បណ្ឌិត ស៊ឺន សំ ដាស់តឿនកម្ពុជាកុំឲ្យធូរលុង ក្នុងអំឡុងដែលមេដឹកនាំថៃរងសម្ពាធធ្លាក់ចុះប្រជាប្រិយភាព

បណ្ឌិត ស៊ឺន សំ ដាស់តឿនកម្ពុជាកុំឲ្យធូរលុង ក្នុងអំឡុងដែលមេដឹកនាំថៃរងសម្ពាធធ្លាក់ចុះប្រជាប្រិយភាព

92
0

កុំប្រហែសឱ្យសោះ! លោកបណ្ឌិត ស៊ឺន សំ ព្រ.មានចំៗថាមេដឹកនាំថៃអាចកំពុងរកនឹកបង្កើតល្បិចថ្មី ដើម្បីបង្វែរមតិសាធារណៈនិងស្ដារប្រជាប្រិយភាពតាមរយៈការយកបញ្ហាជម្លោះជាមួយកម្ពុជាធ្វើជាឈ្នាន់។ កម្ពុជាមិនគួរសប្បាយអរ ឬមើលស្រាលស្ថានការណ៍ក្នុងពេលបច្ចុប្បន្នឡើយ ព្រោះអ្នកជិតខាងយើងអាចរកលេសបង្កហេតុថ្មីបានគ្រប់ពេល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0_krY-Ub-baQ2OkoYnc5SRXFOSaAK4Ndzi98mymwpVgUhSwXGB5GMmKwPP3tTn9UZ2Yep_sc4Js_OcKvu_GRXIKwnFPAi0XAwLnS-f__soNgxDe_PYnf4AahUFo-sBUIq1HWlOtf9BouiV1e7NumnobQAeJU22MLNlA_GA3zam8CMdRPbpOPllHtiRJU/s1024/photo_2026-07-08_15-24-53.jpg
យោងតាមសារសំណេរដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី៧ ខែកក្កដា លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើសិនជានាយករដ្ឋមន្ត្រីថៃធ្លាក់ប្រជាប្រិយភាពក្នុងចំណោមប្រជារាស្ត្រ គាត់នឹងប្រើគ្រប់មធ្យោបាយដើម្បីស្វែងរកលេស និងបង្កើតស្ថានការណ៍ថ្មី ដើម្បីទាញយកប្រជាប្រិយភាពមកវិញ។ សកម្មភាពនេះមិនមែនជារឿងថ្មីទេ វាដូចគ្នានឹងអ្វីដែលគាត់ធ្លាប់ធ្វើមុនពេលបោះឆ្នោត ដែលតែងតែរកវិធីបង្កើនកេរ្តិ៍ឈ្មោះ និងបង្ហាញខ្លួនឯងថាជាវីរបុរសដោះស្រាយវិបត្តិ។ នៅក្នុងនយោបាយថៃ ការប្រើប្រាស់ «លេស» ដើម្បីបង្វែរការចាប់អារម្មណ៍របស់សាធារណជន គឺជាយុទ្ធសាស្ត្រធម្មតាមួយ ដែលអ្នកនយោបាយមានបទពិសោធន៍យូរលង់ក្នុងការយកបញ្ហាជាតិ បញ្ហាព្រំដែន សេដ្ឋកិច្ច ឬសូម្បីតែការបង្កើតវិបត្តិថ្មី ដើម្បីធ្វើឱ្យប្រជារាស្ត្រភ្លេចបញ្ហាចាស់ៗ និងផ្លាស់ប្តូរមតិសាធារណៈភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW0njTnse60nVwVIayo-bVcA4XM1n-MUMWjvf88Ya1e8rsKUqXap7Bk8m1VnFK9YPHl5VFoC-SmyCOTjS0oZkN7IIaNoTywKluJ4ZG44P1V3Khib3tkv83Z3qlZruXTP7dvFHNU8I1xKg-cgOS0aHugKb1Bd8rsYN_MRGSHDcAVdr48vkJIYhcjFBzP3Y/s947/photo_2026-07-08_15-24-53%20(2).jpg
លោកបណ្ឌិត ស៊ឺន សំ បានសង្កត់ធ្ងន់ថា ទោះបីជាស្ថានការណ៍ស្ងប់ស្ងាត់ក៏ដោយ ក៏មិនអាចធានាបានថា នឹងមិនមានការបង្ករហេតុ ឬការបង្កើតហេតុផលថ្មីៗឡើយ។ ដូច្នេះ យើងមិនគួរសប្បាយចិត្ត ឬធូររលុងជាមួយស្ថានការណ៍បច្ចុប្បន្នឡើយ ហើយគួរតែត្រៀមខ្លួនជានិច្ចចំពោះការបង្ករហេតុ ឬការរុញច្រានណាមួយដែលអាចកើតឡើងដោយហេតុផលនយោបាយ។ ការប្រុងប្រៀបទាំងផ្លូវចិត្ត និងការវិភាគស្ថានការណ៍ឱ្យបានច្បាស់ គឺជាអាវុធដ៏សំខាន់បំផុតក្នុងការរស់នៅក្នុងបរិយាកាសនយោបាយថៃដែលពោរពេញដោយភាពមិនប្រាកដប្រកា។ យោបល់នេះឆ្លុះបញ្ចាំងថា កម្ពុជាត្រូវតែមានយន្តការឆ្លើយតបឱ្យបានទាន់ពេលវេលា និងរឹងមាំ ប្រសិនបើភាគីថៃងាកមកលេងល្បិចទម្លាក់កំហុស ឬកោសរូសរឿងព្រំដែនដើម្បីចំណេញនយោបាយផ្ទៃក្នុងរបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_NCHH0UA_9nh6hUT6x6qM2-f821ilABewMjUbS_q1bCNUCZY5k3-EyyBXPzOpZwXWWBuLdwDZE7mx_WTc0146WPHjPjYX36tZHQZdO-uJ4iSGt5Ewg14STnO8hYRrMBYSyKFwcX-TMGO-2MtKu6bMJc_h8Uj3-R18MvaNQD8NDl_7CMZOSoRap4_2QnE/s1080/photo_2026-07-08_15-24-53%20(3).jpg

សូមបញ្ជាក់ថា ការវិភាគដ៏មុតស្រួចរបស់លោកបណ្ឌិត ស៊ឺន សំ គឺជាការដាស់ស្មារតីជាតិដ៏សំខាន់មួយ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលនយោបាយបង្វែរដានរបស់ប្រទេសជិតខាង។ វាក៏ជាកញ្ចក់ឆ្លុះដ៏មានតម្លៃសម្រាប់ទំនាក់ទំនងការទូត និងសន្តិសុខជាតិកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY22EKL3P_hfFLkIo5AdxBVttFlH7wOgSEXOm2iL7HajPK0KJCMVFG9SdOat9wNsLukyeSbbPEI5NG34dQqNTsto9sioSBXzNgxhh6tJiGqNkG_XSnNPKqFWL-KhSASrFkZIyupwqYbxuqX-3PyKb4lvsldafTdcdbYNExD2ZjkpjVOctRGsYwwr_w5Nc/s1024/photo_2026-07-08_15-24-53%20(4).jpg

នេះអាចសបញ្ជាក់ឲ្យយើងឃើញថា នយោបាយគឺជាហ្គេមបត់បែនគ្មានទីបញ្ចប់ ហើយការយកបញ្ហាជាមួយប្រទេសជិតខាងធ្វើជាឈ្នាន់ស្តារប្រជាប្រិយភាព ធ្លាប់ជាមេរៀនប្រវត្តិសាស្ត្រដែលធ្លាប់កើតមានរួចមកហើយ។ ដូចនេះ ការរក្សាជំហររឹងមាំ ការប្រុងប្រៀបខ្លួនជានិច្ច ទាំងផ្នែកការទូត និងកងកម្លាំងការពារព្រំដែន គឺជាខែលការពារដ៏មានសុវត្ថិភាពបំផុត សម្រាប់ធានាបាននូវអធិបតេយ្យភាព ស្ថិរភាព និងសន្តិសុខជាតិកម្ពុជាឱ្យបានគង់វង្ស៕