កុំទាន់អាលទិញ បើមិនចង់មានគ្រោះថ្នា.ក់ដល់ជីវិត! កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ចថៃបានរកឃើញទីតាំងមួយកន្លែងនៅខេត្តនុនថៈបុរី ដែលផលិតអាហារបំប៉នសម្រកទម្ងន់ល្បីៗប្រមាណជាង ១០ម៉ាក ដោយប្រើប្រាស់សារធាតុគីមីដែលពិភពលោក ហាមឃាត់។ ក្រុមជនខិលខូចបាន Live លក់ព្រោងព្រាតក្នុងបណ្តាញសង្គមអស់រយៈពេល ១ឆ្នាំមកហើយ ទម្រាំសមត្ថកិច្ចរកឃើញ ក្រោយពីអតិថិជនម្នាក់ស្លា.ប់ភ្លាមៗដោយសារអាហារបំប៉ន។.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod និង Ch3 Plus កាលពីថ្ងៃទី៧ ខែកក្កដា សមត្ថកិច្ចថៃសហការជាមួយមន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានចុះឆែកឆេរ និងបង្ក្រាបរោងចក្រខុសច្បាប់ដ៏ធំមួយកន្លែងនៅឃុំបាងមេណាង ស្រុកបាងយៃ ខេត្តនុនថៈបុរី ដែលលួចលាក់ផលិតអាហារបំប៉នសម្រកទម្ងន់ក្លែងក្លាយម៉ាក «Baschi»បន្ទាប់ពីស្ត្រីម្នាក់នៅទីក្រុងបាងកក បានកុម្ម៉ង់ទិញអាហារបំប៉ននេះតាមអនឡាញមកទទួលទាន ហើយបាត់បង់ជីវិតកាលពីខែកុម្ភៈ។ បន្ទាប់មក ក្រុមគ្រួសារសព បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឱ្យបើកការស៊ើបអង្កេត រហូតឈានដល់ការបង្ក្រាបទាំងស្រុង។

សមត្ថកិច្ចបានដកហូតអាហារបំប៉នក្លែងក្លាយ, គ្រឿងម៉ាស៊ីនផលិត, សារធាតុគីមីផ្សំ និងសម្ភារៈវេចខ្ចប់អាហារបំប៉នសម្រកទម្ងន់ផ្សេងៗគ្នា ចំនួន ១០ម៉ាក ព្រមទាំងឃាត់ខ្លួនជនជាតិមីយ៉ាន់ម៉ា ចំនួន ៣នាក់ ដែលត្រូវបានគេជួលឱ្យមកមើលការខុសត្រូវក្នុងរោងចក្រ។ ក្រុមជនខិលខូចបានប្រើប្រាស់ Facebook TikTok និងកម្មវិធី Line ដើម្បីផ្សព្វផ្សាយលក់ និង Live វីដេអូបោកប្រាស់អតិថិជន ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកបណ្តាញដឹកជញ្ជូនដើម្បីតាមចាប់មេខ្លោងធំនៅពីក្រោយខ្នង។
ជនជាតិមីយ៉ាន់ម៉ាទាំង ៣នាក់ សារភាពថា រោងចក្រនេះបានបើកដំណើរការដោយលួចលាក់អស់រយៈពេលជាង ១ឆ្នាំមកហើយ ហើយពួកគេមកធ្វើការក្នុងរោងចក្រដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលចំនួន ៤០០បាតក្នុងមួយថ្ងៃ ពួកគេមិនដឹងថា ការផលិតក្នុងរោងចក្រខុសច្បាប់ទេ។ ក្រៅពីរោងចក្រផលិតអាហារបំប៉នក្លែងក្លាយ គឺមានទីតាំងមួយកន្លែងទៀតសម្រាប់ស្តុកទុកវត្ថុធាតុដើម និងវេចខ្ចប់ត្រៀមបញ្ជូនទៅឱ្យអតិថិជន។
ក្រោយយកវត្ថុតាងទៅពិនិត្យនៅមន្ទីរពិសោធន៍ អាជ្ញាធរបានរកឃើញអា
ហារបំប៉នសម្រកទម្ងន់ទាំង ១០ម៉ាកនោះ ផ្ទុកសារធាតុស៊ីប៊ុយត្រាមីន (Sibutramine) ដែលជាសារធាតុត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ដាច់ខាតនៅលើពិភពលោក ដោយសារប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ បេះដូងដើរញាប់ខុសប្រក្រតី បង្កើនហានិភ័យដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមបេះដូងបណ្តាលឱ្យស្លាប់ភ្លាមៗ។.jpg)
មន្ត្រីរដ្ឋបាលចំណីអាហារ និងឱសថ (FDA) បានចេញសេចក្តីព្រមានដាច់ខាតដល់សាធារណជនឱ្យបញ្ឈប់ការទិញអាហារបំប៉នសម្រកទម្ងន់ ឬថ្នាំសម្រកទម្ងន់តាមអនឡាញ ដែលគ្មានប្រភពច្បាស់លាស់ និងគ្មានការចុះបញ្ជីត្រឹមត្រូវ៕










