សញ្ញាអាសន្ននៃគ្រោះធម្មជាតិបានចូលមកដល់សារជាថ្មី! ស្ថានភាពអាកាសធាតុនៅទូទាំងប្រទេសថៃបានធ្លាក់ចូលក្នុងភាពអាសន្នភ្លាមៗ បន្ទាប់ពីឥទ្ធិពលនៃព្យុះត្រូពិច ម៉ៃសាក់ (Maysak) បានចាប់ផ្ដើមវា.យលុកយ៉ាងចាស់ដៃ និងបង្កការលិចលង់យ៉ាងធ្ងន់ធ្ងរនៅខេត្តភូកេត (Phuket)។ គ្រោះមហន្តរាយភ្លាមៗនេះ បានបង្ខំឱ្យអាជ្ញាធរឧតុនិយមថៃ ចេញសេចក្តីប្រកាសអាសន្នកម្រិតខ្ពស់ បញ្ជាឱ្យខេត្តចំនួន ៥៥ ផ្សេងទៀតនៅទូទាំងប្រទេស ត្រូវត្រៀមលក្ខណៈទប់ទល់នឹងរលកទឹកជំនន់ និងការបាក់ដីដែលអាចផ្ទុះឡើងត្រឹមមួយប៉ព្រិចភ្នែក។
.jpg)
យោងតាមរបាយការណ៍ស៊ើបអង្កេតអាកាសធាតុចុងក្រោយបង្អស់ ការវា.យប្រហារដំបូងនៃព្យុះត្រូពិច ម៉ៃសាក់ នេះ បានបង្កជាគ្រោះទឹកជំនន់ជន់លិចយ៉ាងគំហុក និងការបាក់ដីនៅតាមតំបន់ក្បែរជួរភ្នំនៃតំបន់ភូកេត ដែលជាតំបន់ទេសចរណ៍ជួរមុខរបស់ជាតិ។ ជំនន់ទឹកភ្លៀងដ៏សន្ធឹកសន្ធាប់បានហូរចាក់ស្រោចស្រព និងកាត់ផ្ដាច់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ព្រមទាំងលិចលង់ភូមិគ្រឹះ និងតំបន់អាជីវកម្មរបស់ប្រជាពលរដ្ឋយ៉ាងដំណំ។ ស្ថានភាពដ៏តក់ក្រហល់នៅខេត្តភូកេត គឺជាសញ្ញាព្រ.មានមួយដ៏គួរឱ្យភ័យខ្លាច ដែលបង្ហាញពីទំហំបំផ្លិចបំផ្លាញនៃព្យុះនេះ មុនពេលវាបន្តបោកបក់បំបែកកម្លាំងទៅកាន់បណ្ដាខេត្តដទៃទៀត។
.jpg)
ឆ្លើយតបទៅនឹងវិបត្តិគ្រោះធម្មជាតិដ៏ធំសម្បើមនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីល្បាញ Bangkok Post នាយកដ្ឋានឧតុនិយមថៃបានប្រកាសដាក់ខេត្តចំនួន ៥៥ ឱ្យស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការធ្លាក់ភ្លៀងពីបង្គួរទៅខ្លាំងខ្លាំង និងខ្លាំងបំផុត ចាប់ពីថ្ងៃសៅរ៍ ដល់ថ្ងៃច័ន្ទ។ អាជ្ញាធរមានសមត្ថកិច្ចបានដាស់តឿនប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់ភ្លាមៗ, បញ្ហាទឹកជំនន់ជន់លិចខ្លាំងនៅតំបន់ទីប្រជុំជន, និងគ្រោះថ្នាក់បាក់ដី។
យុទ្ធនាការប្រកាសអាសន្ន និងការត្រៀមលក្ខណៈរឹងមាំរបស់អាជ្ញាធរថៃនៅតាមបណ្ដាខេត្តទាំង ៥៥ នាពេលនេះ បានស្តែងឱ្យឃើញពីរបត់គ្រោះធម្មជាតិដ៏រសើបនេះ ក៏បានក្លាយជាសារដាស់តឿនដ៏មានឥទ្ធិពលមួយ ដល់បណ្ដាប្រទេសជិតខាង ពិសេសប្រទេសកម្ពុជា ឱ្យបង្កើនការតាមដានការប្រែប្រួលអាកាសធាតុ និងត្រៀមលក្ខណៈការពារប្រព័ន្ធព្រំដែនទឹកជួរមុខ ដើម្បីធានាសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត មុនពេលខ្សែបន្ទាត់របបទឹកភ្លៀងហូរចាក់ឆ្លងដែន៕










