ក្រសួងសុខាភិបានដាក់នាំក្រុមការងារគ្រូពេទ្យចុះអន្តរាគមន៍បន្ទាន់ ក្រោយពីមានការផ្ទុះឡើងនូវជំងឺគ្រុនឈាមយ៉ាងគំហុកនៅស្រុកកោះធំ ខេត្តកណ្ដាល។
យោងតាមរបាយការណ៍ដែលទទួលបានពីមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យតេជោសែនកោះធំ បានបង្ហាញថា ចាប់ពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ មានអ្នកជំងឺគ្រុនឈាមចំនួន ៥៧៨នាក់។.png)
ក្នុងនោះ អ្នកជំងឺធ្ងន់ធ្ងរចំនួន ៦នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ហើយពុំទាន់មានករណីស្លាប់ណាមួយត្រូវបានរាយការណ៍ជាផ្លូវការនោះទេ។.png)
តែយ៉ាងណាមិញ មានសេចក្ដីរាយការណ៍ក្រៅផ្លូវការមួយចំនួនបានឱ្យដឹងថា មានកុមារចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត។.png)
គួរបញ្ជាក់ថា មូលដ្ឋានដែលមានការឆ្លងគ្រុនឈាមច្រើនជាងគេ គឺក្រុងសំពៅពូន ឃុំឈើខ្មៅ ឃុំព្រែកជ្រៃ និងមានការឆ្លងរាយប៉ាយនៅតាមឃុំផ្សេងៗទៀតនៃស្រុកកោះធំ៕









