Home ព័ត៌មានអន្តរជាតិ តំបន់​ទឹកកកអាក់ទិក ឡើងកម្ដៅរហូតដល់ ៣៨°C ​ អាចជាសញ្ញាព្រ.មានចុងក្រោយនៃភពផែនដី

តំបន់​ទឹកកកអាក់ទិក ឡើងកម្ដៅរហូតដល់ ៣៨°C ​ អាចជាសញ្ញាព្រ.មានចុងក្រោយនៃភពផែនដី

108
0

តើរយៈពេល ៥០ឆ្នាំខាងមុខ ពិភពលោកនឹងទៅជាយ៉ាងណាបើសីតុណ្ហភាពចេះតែបន្តកើនឡើងបែបនេះ? តំបន់អាក់ទិក ដែលគេស្គាល់ថាជាដែនដីនៃទឹកកក និងរដូវរងាដ៏យូរអង្វែងដែលសីតុណ្ហភាពអាចចុះដល់ -៦៨°C នោះ ពេលនេះបានប្រែប្រួលទៅជាឡដុតកម្ដៅគួរឱ្យភ័យខ្លាច និងបានបំបែកកំណត់ត្រាថ្មីមួយដែលស្មានមិនដល់ គឺកម្ដៅកើនដល់ ១០០.៤°F (៣៨°C) ភាគខាងជើងនៃរង្វង់អាកទិក។ នេះមិនមែនជារឿងចៃដន្យទេ វាគឺជាសញ្ញាព្រមានដ៏ធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្ស និងកំពុងចោទជាក្តីបារម្ភកម្រិតអាសន្នជុំវិញវាសនានៃភពផែនដី។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwSuzRf3gexvQ_du_D2MOQXhwo23_fKdHIulES2Tq7rFKInqNQldkBFYVduQxcyqQE49YDep-9u9ufWcWJvHXu-RVSWBQe0vU_jn_I2hml5z3ELBDNX56fI8Z8s0HKa-y1RyJG-P71Ke_LDTURgB-ELr-7HJvawh-h2vVWZ60YzuNEELtOBIEeHXaVqQI/s1280/photo_2026-07-02_15-42-15%20(2).jpg
យោងតាមការវិភាគផ្នែកបច្គេចទេសរបស់ WMO កំណត់ត្រាកម្ដៅដ៏គួរឱ្យភ័យខ្លាចនេះ មិនមែនជាការកើនឡើងសីតុណ្ហភាពត្រឹមមួយថ្ងៃនោះទេ ប៉ុន្តែវាជាលទ្ធផលនៃរលកកម្ដៅអូសបន្លាយពេលជាច្រើនខែនៅតំបន់ស៊ីបេរី ដោយធ្វើឱ្យសីតុណ្ហភាពមធ្យមប្រចាំថ្ងៃឡើងខ្ពស់ជាងធម្មតារហូតដល់ ១០ អង្សាសេ។ កម្ដៅហួតហែងខ្លាំងបានធ្វើឱ្យទឹកកករលាយលឿនខុសប្រក្រតី បណ្តាលឱ្យដីស្ងួតហួតហែង និងបង្កជាគ្រោះអគ្គិភ័យឆេះព្រៃទ្រង់ទ្រាយធំជាប្រវត្តិសាស្ត្រពាសពេញតំបន់ទុនដ្រា (Tundra)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTe0pHaqsYIgfC65ViTZexaXOqfzvyFjMEtrVoDr2LvN31-bU0AILsmQAYRFh5oQew4G5tgxU6sKAnLjFH1TOsHorXRV49yJwbiICqgNkcPUQoW2FYx5VV3Pne2Td-r8iJyLmCJLtOkiqFZhsgELnAPodx341LsqEokPWydCTy0Zld7KL9eGfIO9RgNuI/s900/photo_2026-07-02_15-42-15.jpg ព្រឹត្តិការណ៍នេះគឺជាភស្តុតាងជាក់ស្តែងនៃបាតុភូត «កើនកម្ដៅទ្វេដងនៅតំបន់ប៉ូល» ដែលបង្ហាញថា ប៉ូលខាងជើងកំពុងឡើងកម្ដៅលឿនជាងមធ្យមភាគសកលរហូតដល់ទៅ ២ ដង ដោយសារតែការបាត់បង់ផ្ទាំងទឹកកកពណ៌សដែលធ្លាប់ជួយចាំងផ្លាតពន្លឺព្រះអាទិត្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg20c0RGdiq0F_B1Oe06Aj-_WIz8RVoEhxfu0_QwP9ku901FPtkqmbh1F50r-5mO6RjBuegeTElrxVrr5QLyOYAoaLuO9ECWsA28QZlX7F2rs9e3IUTOTi18lKDOhpxj5cF4vmVIIBWAI5Ly3Cr3K9TMy3BXQLuKzzLsZ_uPN3BKGmwKeFQnI7WxCLihGc/s1200/photo_2026-07-02_15-42-15%20(3).jpg
 
អ្វីដែលបង្កើតជាក្តីបារម្ភនិងការតក់ស្លុតបំផុតសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ គឺការផ្ទុះឡើងនៃ «រង្វង់មហន្តរាយដែលមិនអាចវិលត្រឡប់»។ កម្ដៅបរិយាកាសដ៏ខ្លាំងក្លានេះ កំពុងធ្វើឱ្យស្រទាប់ដីកកក្រោមដីរាប់ពាន់ឆ្នាំ (Permafrost) រលាយយ៉ាងលឿនក្នុងល្បឿនគួរឱ្យកត់សម្គាល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6qmM4ehp-6Puz2YTNEoL9KjiuCNPqOgr6JT0xLaV4_uaYL1SZCWWuJACb8CZImLgbOk5f8mPgqnSiFrbhCE9ukzY5QmKSnef8BTW-FcULlQiUJy4wp0Ned0nfWHVCHQZiqbyY8N-GehNf_WA5MEvPtc2ZWk-FKDG_OQcigN4ZnVHKvifrP2RjAUwCV3Y/s1280/photo_2026-07-03_08-24-11.jpgនៅពេលស្រទាប់ដីបុរាណនេះរលាយ វានឹងបញ្ចេញឧស្ម័នកាបូនិក និងឧស្ម័នមេតាន (Methane) ដែលមានឥទ្ធិពលបំផ្លាញខ្លាំងជាងឧស្ម័នកាបូនិករហូតដល់ ២៨ដង ចំនួនរាប់លានតោនចូលទៅក្នុងបរិយាកាសវិញ។ ការហូរធ្លាយនៃឧស្ម័នអាក្រក់ទាំងនេះ នឹងដើរតួជាភ្នាក់ងារជម្រុញឱ្យសីតុណ្ហភាពភពផែនដីទាំងមូលកាន់តែហក់ឡើងកម្ដៅខ្លាំង ធ្វើឱ្យទឹកសមុទ្រឡើងកម្ពស់ បំផ្លាញប្រព័ន្ធជីវៈចម្រុះ និងបង្កជារលកកម្ដៅសាហាវដុតរោលទ្វីបដទៃទៀតដូចជាទ្វីបអឺរ៉ុប និងអាស៊ីក្នុងពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmNlmIFBxrT1-xRv1Yq754M-E0SEefUqVnO_z1WOFR23YLGNJtHIXRiYrbXZk01NnzcehYkgMGadNMMXXO66Q3Aausa_cugii7miLaTF2a0dZiay2-JOZrL2H1w6L5ZrDYO8T_mfjxDU41mcnwnsQU_vmEsOV1OkV48sHi_0Xycf6q8iB4hdLrvAk6aAs/s634/photo_2026-07-03_08-24-03.jpg
 
ជារួមមក សេចក្តីរាយការណ៍ស្តីពីកំណត់ត្រាសីតុណ្ហភាព ៣៨ អង្សាសេនៅតំបន់អាក់ទិកដែលត្រូវបានផ្ទៀងផ្ទាត់នៅពេលនេះ មិនមែនជាព័ត៌មានឧតុនិយមធម្មតានោះទេ ប៉ុន្តែវាជា «សំឡេងស៊ីរ៉ែនប្រកាសអាសន្នចុងក្រោយ» សម្រាប់មនុស្សជាតិទូទាំងសកលលោក។ ក្រុមអ្នកជំនាញអាកាសធាតុបានសង្កត់ធ្ងន់ថា បើគ្មានការអនុវត្តវិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ពីឥន្ធនៈហ្វូស៊ីលជាបន្ទាន់ និងការរួមគ្នាការពារបរិស្ថានពិតប្រាកដទេនោះ ដែនដីអាក់ទិកនឹងលែងមានទឹកកក ហើយភភពផែនដីទាំងមូលនឹងត្រូវប្រែក្លាយទៅជាឡដុតដ៏ធំមួយដែលមិនអាចផ្តល់ជម្រកសុខសាន្តដល់ជីវិតមនុស្សជាតិបានតទៅទៀតឡើយ៕