Home តារាជាតិ ទេព បូព្រឹក្ស ទិញឡានថ្មីតម្លៃ៣០ម៉ឺនដុល្លារស្របពេលកំពុងមានរឿងចម្រូងចម្រាស

ទេព បូព្រឹក្ស ទិញឡានថ្មីតម្លៃ៣០ម៉ឺនដុល្លារស្របពេលកំពុងមានរឿងចម្រូងចម្រាស

95
0

តារាចម្រៀង ទេព បូព្រឹក្ស ទើបទិញឡានថ្មីស៊េរីទំនើបតម្លៃ៣០ម៉ឺនដុល្លារស្របពេលដែលកំពុងប្រឈមនឹងភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមបន្ទាប់ពីមានការបង្ហោះសំណេរព្យែរឡាននិងដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh754XDtPHhT3a8LqiE0OE80CwAATbzVRK8sV3CH1x3IVlAk1e5D7jQRLjkziEqexGLEyw406KbAn-2O1dD1r3MqJ-eo5g1Ur6Z-Nk5vHzDZSw2iP87BWfp1lGcgVx_Y5VdRdEBDPZrUSgVj-CzabHrv19JYVBLZ51DMVtwLvE6lPSE7dOhu3ERHRN39U0/s2048/image_2026-06-30_15-21-02%20(2).png
ដូចប្រិយមិត្តជ្រាបមកហើយ ជី ដេវីត និង ជា សុជាតិ បានបង្ហោះសាររៀងខ្លួនយ៉ាងក្តៅគគុក ខណៈ ទេព បូព្រឹក្ស ក៏បានចេញមកតបតនឹងវាយបកទៅកាន់ ឌីជេ ក្តិប ដូចគ្នាបន្ទាប់ពីបង្ហោះសារមួយដោយសំណេរនោះចាត់ទុកថាហាក់ដូចជាកំពុងដៀមដាមមកកាន់ស្វាមីខ្លួន។ ទន្ទឹមនឹងមានភាពចម្រូងចម្រាសដីមួយប្លង់បានឡាន១០ស្រាប់តែ ទេព បូព្រឹក្ស ទិញឡានថ្មីតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_mCV50lRXhbI_zTMIEhuPfIJhyphenhyphen5cOqNA_7NrMIl0YNGNpZa3p8QiptfHvDjk6HT92Bpqlg0YU8PtSDyu_KWmyKUaxRveTzGwbbVxLEzpsBei2WrcjmCULOSx7kvKytW5gGAe7RJJH8EQ7dL9tHdh0wHXX5rQdP67W574ijlsRgELgDET-5965lsR6pSY/s2048/image_2026-06-30_15-21-03.png
តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះវីដេអូមួយនៅយប់ថ្ងៃទី៣០ មិថុនា ដោយបានដាក់ចំណងជើងថា «ជីវិតប្រពន្ធពេលខ្លះក៏បញ្ជាក់ពីសមត្ថភាពប្តីដែរ ត្រឹមតែមួយដែកល្អមិនចាំបាច់ទៅជួញដូរធរណីធ្វើអី? ប្រហែលជាត្រូវស្គាល់ប្តីខ្ញុំឱ្យបានជ្រៅបន្តិចវាប្រសើរដែរព្រោះបុគ្គលដែលមានគំនិតអវិជ្ជមានខ្លះអាចយកគំរូតាមគាត់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH2_0iwPxQUzwGYEt40RWnaUGg24mCtEu0Pjp56a1QY3bKYQt_XEc9iYwAe7w2y6syrtdPcDRLQwK3gDxuvAsRKL_f5qXU198XFmhqPT_awP4lBqgAcUTU2E-T7Sbb7qU-uCC9PK5Tr_LO4iYmVREa9VpR8INu8SjpEsrmmIRNiGP1nFf4T9exwM9MLN4/s2048/image_2026-06-30_15-21-07.png

Lamborghini Urus ដែល ទេព បូព្រឹក្ស ទើបតែទិញនេះត្រូវបាន ចំប៉ីខ្មៅ បង្ហាញនៅលើបណ្តាញសង្គមថាមានតម្លៃ៣០ម៉ឺនដុល្លារ។ តារាចម្រៀង ទេព បូព្រឹក្ស បាននិយាយថាការទិញឡាននេះគឺពាក់កណ្តាលបានមកពីការធ្វើ BA និងមួយផ្នែកទៀតជាលុយដែលនាងមានគម្រោងយកទៅទិញដី។ បន្ទាប់ពីឃើញ ទេព បូព្រឹក្ស ទិញឡានស៊េរីទំនើបនេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញការអបអរមកកាន់តារាចម្រៀងរូបនេះ។ ការចាប់អារម្មណ៍កាន់តែខ្លាំងឡើងគឺនៅពេលដែលម្ចាស់បទ «ទេវរាជ» ទិញ Lamborghini Urus ដែលមានតម្លៃ៣០ម៉ឺនដុល្លារគឺស្របពេលកំពុងមានរឿងចម្រូងចម្រាសនៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUlzmV0u4vWIUH2ytHxaZBCAKYQK-b4HIc0wIJmjfGZabtYPJLgqp69yyWM5WZoky2DfHCXOmarlAo954U_CTVmNonFhbeZ1FVEYccVkboH5lth60QBuw5kwVZKfpp9qLJ0Tm4q6DaD7iaLato6IfSnFa8eF9z6yz1EjC7bv4ffqth22XLfcJBSkk7Ack/s2048/image_2026-07-01_15-20-42.png
ស្របពេល ជី ដេវីត ជាស្វាមីកំពុងមានរឿង ទេព បូព្រឹក្ស ក៏មិនអាចនៅស្ងៀមបានឡើយខណៈគេក៏បានឃើញតារាចម្រៀងរូបនេះចេញមកតបតក្រោយពីឃើញឌីជេ ក្តិប បង្ហោះសំណេរមួយដែលស្របនឹងស្ថានការកំពុងកើតឡើងដោយសង្ស័យថាសំណេរនោះចង់ដៀមដាមឱ្យ ជី ដេវីត៕