បន្ទាប់ពីធ្លាក់ចុះអ្នកតាមដានយ៉ាងច្រើនគួរឱ្យកត់សម្គាល់បន្ទាប់ពីមានភាពចម្រូងចម្រាសមិនដល់១សប្តាហ៍ផងពេលនេះផេកផ្លូវការរបស់តារាកំប្លែង ពាក់មី បានកើនឡើងចំនួនអ្នកតាមដានពី ៣.៤M មក ៣.៥M វិញហើយ។
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាប៉ុន្មានថ្ងៃថ្មីៗនេះតារាកំប្លែង ពាក់មី បានរងនូវមតិប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាកមហាជនបន្ទាប់ពីមានសកម្មភាពស្និទ្ធស្នាលជាមួយនឹង លក្ខិណា បង្កើតមាតិកាចេញពីរឿងខ្លួនឯង រួមទាំងដាក់ពាក្យបណ្តឹងទៅកាន់អ្នករិះគន់ម្នាក់រហូតដល់នារីនោះចេញមុខសូមទោសជាសាធារណៈនិងបាញ់ទឹកប្រាក់១០០០ដុល្លារទៅកាន់មន្ទីរពេទ្យអង្គរ។ ជុំវិញភាពចម្រូងចម្រាសនេះតារាកំប្លែងពាក់មី បានរងនូវការខកចិត្តនិងរិះគន់យ៉ាងច្រើនរហូតដល់មានយុទ្ធនាការ ឈប់តាមដានឬប្លុកផេករបស់លោកជាដើម។.png)
មិនត្រឹមតែប៉ុណ្ណោះបន្ទាប់ពីមានរឿងចម្រូងចម្រាសត្រឹមតែរយៈពេលខ្លីចំនួនអ្នកតាមដានរបស់តារាកំប្លែងពាក់មីនៅលើបណ្តាញសង្គមហ្វេកប៊ុកបានថយចុះពី ៣.៥ មក ៣.៤លាននាក់ ដែលធ្វើឱ្យលោកបាត់បង់អ្នកតាមដានឈានដល់100K។ ទោះបីជាមានការបាត់បង់អ្នកតាមដានតារាកំប្លែងរូបនេះបន្តបង្ហោះសកម្មភាពរបស់ខ្លួនធម្មតាទាំងវីដេអូ និងរូបភាព។
យ៉ាងណាក៏ដោយបន្ទាប់ពីធ្លាក់ចុះចំនួនអ្នកតាមដានកាលពី២៩ ខែមិថុនា ឆ្នាំ២០២៦ ពេលនេះបណ្តាញសង្គមរបស់តារាកំប្លែង ពាក់មី បានកើនឡើងវិញហើយ។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ផេករបស់លោក ចែម ចាន់រ៉ា មានចំនួន៣.៥លាននាក់វិញ ដែលជាចំនួនដើមពីមុនរបស់លោកមុនពេលមានការធ្លាក់ចុះ។
អាចនិយាយបានថាតារាកំប្លែង ពាក់មី មានឥទ្ធិពលនៅលើបណ្តាញសង្គមយ៉ាងខ្លាំងទោះបីជាមានការមិនពេញចិត្តក្តីប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែរក្សាបានដដែលរហូតកើនឡើងចំនួនអ្នកតាមដានវិញក្នុងរយៈពេលខ្លី ពោលគឺត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះហើយមិនមែនគ្រប់សិល្បករសុទ្ធតែអាចធ្វើបានលឿនយ៉ាងនេះនោះទេ៕










