Home ព័ត៌មានអន្តរជាតិ កូរ៉េខាងត្បូងត្រៀមបណ្តុះបណ្តាលកងទ័ពជំនាញបញ្ជាដ្រូន ៥សែននាក់ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង

កូរ៉េខាងត្បូងត្រៀមបណ្តុះបណ្តាលកងទ័ពជំនាញបញ្ជាដ្រូន ៥សែននាក់ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង

106
0

រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង អង្គុយមិនសុខ! បន្ទាប់ពីកូរ៉េខាងត្បូងបានបង្ហាញពីយុទ្ធសាស្ត្រថ្មីចុងក្រោយរបស់ខ្លួន ដោយការបណ្តុះបណ្តាលកងទ័ពជំនាញបញ្ជាដ្រូន (Drone Warriors) ដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ រហូតដល់ ៥០០,០០០នាក់ ដើម្បីត្រៀមលក្ខណៈវាយបក និងលុបបំបាត់រាល់ការគំរា.មកំហែងពីកូរ៉េខាងជើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ-s85feTRmJX_On2RhXOyixB9gOK9TDi_wRFAOCmzGpup3OwWtXU5hGlL5akfNsSoCY8LklH-hIIrcqQMjwIpY1wryHon-59vfCd6RhlljNUVIQoKFWvJH4OW2-KdvVAPWIqR2Eli74VY0QQlcjmyPJju_tMJZKdiuwiQ4zlvDoZYsd4xqgYVCR2JRpk/s1280/photo_2026-06-27_10-47-06.jpg
កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសជាផ្លូវការនូវផែនការយុទ្ធសាស្ត្រក្នុងការបណ្តុះបណ្តាលកងទ័ពជំនាញបញ្ជាដ្រូន ចំនួន ៥០០,០០០នាក់ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងត្រៀមលក្ខណៈឆ្លើយតបទៅនឹងការគំរាមកំហែងពីសំណាក់កងទ័ពកូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikyOwSqsS9_CchYVfNf_RvC63Wuxw52USOTUhsOswjQK3P5WrXhY2cISSoeL7OgdNgRdy-wem0jbqNNvrqk9ugSu5lsWqT0M11SmRX5gKqDJ7rYz9FEHVmh2jcW3xT-7KCWIARIoYSEkoHIOPbwVuq5o1MOXVJjeGI6QeDGT5TdHNd_kt5bGFlkQ0OQvA/s600/photo_2026-06-27_10-47-06%20(2).jpg

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back យុទ្ធសាស្ត្រថ្មីនេះមានគោលបំណងធ្វើឱ្យដ្រូនក្លាយជាអាវុធផ្ទាល់ខ្លួនទី២ សម្រាប់កងទ័ពគ្រប់រូប មិនខុសគ្នាពីកាំភ្លើងប្រចាំកាយឡើយ។ កងទ័ពចំនួន ៥០០,០០០នាក់ មកពីគ្រប់អង្គភាព រួមមាន កងទ័ពជើងគោក ជើងទឹក និងជើងអាកាស នឹងទទួលបានការបណ្តុះបណ្តាលពីជំនាញបញ្ជាដ្រូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv213H7wK0NnFLOr8GDKtTyAKnHxN24sGZ14H9d4H0UCheMu32S3SDWjp0pYssFYGew8tdRlkihfPrVmSDLnvyc2WQvuXOSFuIZ8VtCX6d8iukxUUImvsKxeP3oDEncpodNcf_Oe0UKlHhTZjoXpWTXhO-E1iVUWPVtqxayz63z9nU2AUMH65Tz4y5prI/s1140/photo_2026-06-27_10-47-07.jpg
ជំហ៊ានដំបូង ក្រសួងការពារជាតិនឹងដាក់ពង្រាយដ្រូនសម្រាប់ហ្វឹកហ្វឺន ចំនួន ១១,០០០គ្រឿង បន្ទាប់មក នឹងបង្កើនរហូតដល់ ៦០,០០០គ្រឿង នៅត្រឹមឆ្នាំ២០២៩។ លើសពីនេះ ក្រសួងក៏មានគម្រោងបញ្ជាទិញដ្រូនប្រយុទ្ធ (Expendable Drones) តម្លៃទាប រហូតដល់ជាង ២០,០០០គ្រឿងបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWi8gJ5ghdouQVBgGP60V5LFa8H9SjWx9tjTGLqAN0taA1rbnQpnvsf7Lzy4nm_WANH28FswmtxN5vmONeshgI2Ph3E7-VbekkuOwAadJefo-_B2hbSS9z9RbQEck0fg5NaDgyvBRMWb1Zc1ADvjbEAkZ2xDv6Pce7l0Y_UjVxz3ftXg_Me45n1K2ixc0/s1280/photo_2026-06-27_10-47-06%20(3).jpg

រាល់ដ្រូនកងទ័ពទាំងអស់នឹងត្រូវប្រើប្រាស់គ្រឿងបង្គំក្នុងស្រុក ១០០% ដើម្បីធានាដល់សន្តិសុខជាតិ ដោយមិនពឹងផ្អែកលើគ្រឿងបន្លាស់នាំចូលពីប្រទេសចិនឡើយ។ ក្រៅពីការបណ្តុះបណ្តាលកងទ័ពជំនាញបញ្ជាដ្រូន ក្រសួងមានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធការពារកម្រិតខ្ពស់ រួមមាន អាវុធឡាស៊ែរ (Laser Weapons) និងប្រព័ន្ធរលកមីក្រូវ៉េវកម្លាំងខ្លាំង (High-power Microwave) ដើម្បីស្ទាក់ចាប់ដ្រូនរបស់កូរ៉េខាងជើង។

សូមរំឭកថា ការសម្រេចចិត្តបង្កើនកម្លាំងកងទ័ពជំនាញបញ្ជាដ្រូនជាទ្រង់ទ្រាយធំនេះ គឺជាការយកគំរូតាមសង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ដែលបានប្រើប្រាស់ដ្រូនតម្លៃថោកធ្វើជាអាវុធសម័យទំនើប។ កូរ៉េខាងត្បូងមើលឃើញកូរ៉េខាងជើងកំពុងតែអភិវឌ្ឍន៍សមត្ថភាពដ្រូនរបស់ខ្លួនយ៉ាងឆាប់រហ័ស ទើបជំរុញឱ្យកងទ័ពងាកមកប្រើប្រាស់បច្ចេកវិទ្យាជំនួសកម្លាំងមនុស្ស ស្របពេលអត្រាកំណើតធ្លាក់ចុះ៕