Home ព័ត៌មានអន្តរជាតិ ចិនបញ្ចេញវីដេអូធ្វើតេស្តបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង DF-17 ជាលើកដំបូង

ចិនបញ្ចេញវីដេអូធ្វើតេស្តបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង DF-17 ជាលើកដំបូង

103
0

ថ្មីៗនេះ កងទ័ពរំដោះប្រជាជនចិន បានបញ្ចេញវីដេអូការបាញ់តេស្តសាកល្បងមីសុីល DF-17 ជាលើកដំបូង ស្របពេលមានភាពតានតឹងជាមួយតៃវ៉ាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm_T7bwSoB2v1s9dSv8PMnwyx6Q4KlWvk-UoNL_pNpVbkiMVQlA0WZvbEn2HNNZkGwFeyqXSjfGKwL54F-YjWACMtA7FhLMJD8HnWTA1O0VouIzAVFZ7oo8gwK3qJ4NZZDVBntaow9q10TmlO-_GlToS8CxbkQEJ_xnkMepGRp-PE8TRu6MXrDe9iJdTo/s900/image_2026-06-27_10-16-12.png
DF-17 គឺជាប្រព័ន្ធមីស៊ីលផ្លោងកម្រិតមធ្យម (MRBM) បំពាក់ក្បាលគ្រាប់រំកិលល្បឿនលឿនជាងសំឡេង អាចហោះហើរបានក្នុងល្បឿនលឿនចាប់ពី ៥ ទៅ ១០ ដងនៃល្បឿនសំឡេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLbGKc96lMN9HPid4b1lQwarmkXWtFgDjBgbL45rcHkcrgUjlHw-T61vv5DSKKHXVnqEhOIAmMQ7XZfdSWxJzNbB0roeOfSTG-EDoymsEEjl5iO0XbWgmspC4LvOQXmXJiKXeTBjwNzgNAcUc33QN31vzVupR1FyFjP2yPaK_7waNzMXrT5Vk6WHRwsok/s1200/image_2026-06-27_10-16-13.png
មីសុីលនេះ អាចហោះបានក្នុងចន្លោះពី ១,៨០០ គីឡូម៉ែត្រ ទៅ ២,៥០០ គីឡូម៉ែត្រ និងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9GZLuGSdxzWvkny0le0FnvZ5zqxDb5VYqNyKxmCRgKH9b-4Np1vbNhW2vbO3z1R7CnUMfB66SOxXjvyajDG8WcOjjKuja60Z1azkDEwnp0H-bNG7EN8RGyPbjm7TkWGpUXwqIB4t2LSIO-hkJXh7ciDSM7hh8APZ8MPgDrZaGcXCUztss1oEYQqgZNS0/s2000/image_2026-06-27_10-16-14.png
ចំណុចពិសេសរបស់ DF-17 គឺវាអាចផ្លាស់ប្តូរទិសដៅ និងធ្វើចលនាគេចប្រព័ន្ធរ៉ាដា ឬខែលការពារមីស៊ីលបានយ៉ាងងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkZBd9gMQCUwaCx39EOJhjt2gz5sa1sqik557xqKhvmsFQvgVACx2BV642jhYaiU8__BzIMe_nAgTP3SosLR2V09U1ZrmIK_o2fvYwrO7OP4ult4iV7p2gCMKdhh9BvnnLPoPulnJWSJapwL3X95OComFa7Gr9U8DzElvE3-p1MCEruAwRCboXdvEtC30/s750/image_2026-06-27_10-16-15.png
សូមរំលឹកថា មីសុីល DF-17 ត្រូវបានកងទ័ពរំដោះប្រជាជនចិន ដាក់បង្ហាញជាលើកដំបូងនៅឆ្នាំ២០១៩ អំឡុងពេលក្បួនព្យុះហយាត្រានៃទិវាជ័យជំនះ។ លុះដល់ឆ្នាំ២០២០ មីសុីលនេះ ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។