Jasmine និង Xing ដែលជាអ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយភាពបានធ្វើឱ្យអ្នកគាំទ្រសង្ស័យជាយូរមកហើយពីទំនាក់ទំនងអ្នកទាំងពីរទោះបីជាពួកគេមិនទទួលស្គាល់ជាសាធារណៈក្តី។ អ្វីដែលធ្វើឱ្យទស្សនិកជនកាន់តែភ្លឺភ្នែក Jasmine និង Xing ថែមទាំងបណ្តើរគ្នាយ៉ាងស្អិតកាន់ដៃគ្នាមិនលែងចូលរួមក្នុងពិធីមង្គលការ ហើយត្រូវបានអ្នកគាំទ្រថតបាន។

ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានការចែករំលែកវីដេអូមួយពី Content Creator Jasmine និង Xing ស្ថិតនៅក្នុងសំលៀកបំពាក់ដ៏ស្រស់ស្អាតនិងស្រស់សង្ហាដោយអ្នកទាំងពីរបានទៅចូលរួមពិធីមង្គលការលោក ទីកូ។ ក្នុងវីដេអូនេះ Jasmine និង Xing បានកាន់ដៃគ្នាដើរចូលរោងការហើយត្រូវបានគេថតបានដោយអ្នកទាំងពីរមិនបានដឹងថាមានគេលួចថតនោះទេ។
.png)
វីដេអូមួយនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមហើយមកទល់ពេលនេះមានការចុច Like លើសពី ១៤៩k និងមានការបញ្ចេញមតិរាប់រយបង្ហាញពីការជឿជាក់ថាអ្នកបង្កើតមាតិកាទាំងពីររូបនេះកំពុងស្ថិតនៅក្នុងដំណាក់កាលកំពុងស្វែងយល់ចិត្តគ្នា។ ក្រោយពីមានវីដេអូបែកធ្លាយឃើញមានការកាន់ដៃគ្នាយ៉ាងស្អិតរមួតបែបនេះនៅលើបណ្តាញសង្គមហ្វេកប៊ុក Jasmine ក៏បានបង្ហោះរូបភាពចូលរួមពិធីមង្គលការ ខណៈក៏មានរូបថតគូជាមួយនឹង Xing ផងដែរ។
គួរឱ្យដឹងថា ភាពស្និទ្ធស្នាលរវាង Jasmine និង Xing ដែលធ្វើឱ្យអ្នកគាំទ្រសង្ស័យគឺបានកើតឡើងជាយូរមកហើយសូម្បីតែអ្នកបង្កើតមាតិកាផ្សេងទៀតធ្វើវីដេអូក៏មិនដែលហ៊ានប្រាប់ពីទំនាក់ទំនងពិតរបស់អ្នកទាំងពីរនោះទេដោយបង្វែរទៅជាស្ថានការផ្សេងជាច្រើនដង។ យ៉ាងណាមិញ មិននិយាយចេញជាសាធារណៈប៉ុន្តែទង្វើអ្នកទាំងពីរហាក់ដូចជាមានចំណងស្នេហាដែលកំពុងតែមើលចិត្តគ្នា។ 
ជាក់ស្តែងវីដេអូដែលអ្នកគាំទ្រថតបានថ្មីៗនេះគឺអាចបញ្ជាក់ការពិតកាន់តែច្បាស់ទោះសាមីខ្លួនចង់បដិសេធក៏វាពិបាកដែរពីព្រោះមិនដែលការរាប់អានណាមកកាន់គ្នាស្និទ្ធស្នាលបណ្តើរចូលរួមកម្មវិធីជាមួយគ្នាបែបនេះនោះទេ៕










