Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីនិយាយចំៗថាលែងត្រូវការបង្គាថៃទៀតហើយ ព្រោះមានការផ្គត់ផ្គង់នៅក្នុងស្រុកគ្រប់គ្រាន់

ម៉ាឡេស៊ីនិយាយចំៗថាលែងត្រូវការបង្គាថៃទៀតហើយ ព្រោះមានការផ្គត់ផ្គង់នៅក្នុងស្រុកគ្រប់គ្រាន់

115
0

ឮហើយឆ្អែតបាយ! ម៉ាឡេស៊ីបានប្រកាសជំហររឹងមាំដាច់ខាតថា លែងត្រូវការនាំចូលបង្គាពីប្រទេសថៃដូចមុនទៀតហើយ ដោយសារសង្វាក់ផលិតកម្ម និងការចិញ្ចឹមបង្គានៅក្នុងស្រុកនាពេលបច្ចុប្បន្ន មានតុល្យភាព និងមានលទ្ធភាពផ្គត់ផ្គង់តម្រូវការទីផ្សារទូទាំងប្រទេសបានយ៉ាងពេញលេញ និងគ្រប់គ្រាន់បំផុត។ ចាំមើលតើរដ្ឋាភិបាលថៃនឹងដោះស្រាយជាមួយក្រុមកសិករបស់ខ្លួនបែបណា បើម៉ាឡេស៊ីបញ្ជាក់ច្បាស់ៗថាលែងត្រូវការបង្គារនាំចូលពីថៃបែបនេះទៅហើយនោះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPIeCmjqIzvCK_8bBTesiCNxOUbyWjcNrvpLo8_SHktsyDXAW5V-p5zaQio6lRpJvUZlD5cTvL1cE_9ytfWUnbfQczfiTSB9sb6psK5JWCuFqpgTiC18Z-H-iMDDXRpkUXsB73JRTvR5obHTfBajkxSy84eN4t-5c3d5Qm6iROqMnIp9MCRjSM50CHyTM/s1280/photo_2026-06-23_08-29-20%20(2).jpg

យោងតាមរបាយការណ៍សេដ្ឋកិច្ចពីសារព័ត៌មាន បាងកកប៉ុស្តិ៍ បានលាតត្រដាងថា ចំណាត់ការបិទផ្លូវមិនឱ្យបង្គាថៃចូលស្រុករបស់ម៉ាឡេស៊ីនេះ បានបន្សល់ទុកនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ដល់វិស័យជលផលរបស់ប្រទេសថៃ។ ទីផ្សារនាំចេញបង្គាដ៏ធំរបស់ថៃប្រមាណ ១១,០០០ តោនក្នុងមួយឆ្នាំ ត្រូវគាំងទាំងស្រុងនៅតាមច្រកព្រំដែន បណ្ដាលឱ្យកើតមានវិបត្តិជន់ជោរលិចកប់ផលិតផលបង្គានៅក្នុងស្រុកថៃយ៉ាងគំហុក។ វិបត្តិនេះបានរុញច្រានឱ្យតម្លៃបង្គានៅលើទីផ្សារប្រទេសថៃដួលរលំ និងធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យក្រុមអ្នកចិញ្ចឹមបង្គាថៃត្រូវខាតបង់ថវិការាប់លានដុល្លារ ព្រោះតែមិនអាចលក់បង្គាចេញរួច និងត្រូវបង្ខំចិត្តលក់ដូរកាត់ថ្លៃខាតក្នុងតម្លៃទាបជាងថ្លៃដើមផលិតកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHlaw1gzGIInTuHV8leAKITS13tGxBwOOEbv9jMIT02G_DdHLFn40r0xKyBjChzXyn_uuEZjm7ICLVFbuWOKaCVH74YuSgr0x-z1LdwznOpQ0HIW0kRpQKctx7RPVjNIu8BYuyDDdekc7QZyn6VlRtQCJcwuU_ThHrqDdqoErf8igF2yZBHIxIGtqZB8c/s1024/photo_2026-06-23_08-29-20.jpg

ស្ថានភាពដួលរលំផ្នែកតម្លៃនេះ បានបង្កើតជាដុំភ្លើងកំហឹង និងប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមអ្នកចិញ្ចឹមបង្គានៅទូទាំងប្រទេសថៃ។ សមាគមវារីវប្បកម្ម និងក្រុមប្រជានេសាទថៃបានផ្ទុះការតវ៉ា និងចេញមុខដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលទីក្រុងបាងកក ដោយទាមទារឱ្យមានចំណាត់ការដោះស្រាយជាបន្ទាន់ បើមិនដូច្នោះទេ រដ្ឋាភិបាលត្រូវតែទម្លាក់កញ្ចប់ថវិកាជាតិមកជួយទិញអន្តរាគមន៍ និងប៉ះប៉ូវថ្លៃខាតបង់របស់ពួកគាត់ភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf3XUvR4kCmMDOCbG-Hqpi515abFoXZWo6NUai_V82ATo04x8cTT2dECt95pNoco4KZ3y5xdp26Mp_jB38w3xQPdOtu_5KDUnoVkbX7njPCHqPSsmAIwYb5uMxy3Fvt32Bjld_FQ0I-1epVX1GK2xwJhqMCGPeRc_GlUz26V5zFMaQ8ZeaO2e0zhaDa2s/s1080/photo_2026-06-23_08-29-21%20(2).jpg

នៅចំពោះមុខសម្ពាធផ្ទៃក្នុងដ៏ក្ដៅគគុកនេះ រដ្ឋាភិបាលថៃកំពុងតែស្ថិតក្នុងស្ថានភាពទាល់ច្រក និងរងសម្ពាធជុំទិស។ នៅពេលដែលម៉ាឡេស៊ីបានបញ្ជាក់ច្បាស់ៗពីជំហរលែងត្រូវការថៃ វាកំពុងបង្ខំឱ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃត្រូវប្រញាប់ប្រញាល់អង្វរករសុំចរចាទ្វេភាគីជាបន្ទាន់ ដើម្បីសុំឱ្យមានការបើកទីផ្សារឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwJs6czNHIEqDxtbHnTiGkIeFmbJw73KUeE1m-DFzXjGprozL6Itizbo2r-FRed4d8nN11gOHXNPV039uMBMgM_cfgm_iDVDFIYJO0G_Z4FyqZKifHcWCG4oIpILWckvCNND5-Czi1VZNoGzN8Sfc4lhMSr7Z-1D2ORHtWd8CBCDnXgMohTGjuB7Y67iA/s1020/photo_2026-06-23_08-29-21.jpg

អ្នកវិភាគបានកត់សម្គាល់ថា ប្រសិនបើការចរចាការទូតបរាជ័យ រដ្ឋាភិបាលថៃគ្មានជម្រើសអ្វីក្រៅពីការរៀបចំឯកសារប្ដឹងរុញរឿងក្តីជម្លោះពាណិជ្ជកម្មនេះទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នោះទេ ដែលការណ៍នេះនឹងត្រូវចំណាយពេលរាប់ឆ្នាំ ខណៈឆ្នាំងបាយរបស់ក្រុមអ្នកចិញ្ចឹមបង្គាថៃកំពុងតែរងការដុតកម្ដៅជារៀងរាល់ថ្ងៃ៕