Home តារាជាតិ អ៊ិន លក្ខិណា ជម្នះគ្រប់ឧបសគ្គនូវពាក្យសម្តីមាក់ងាយ

អ៊ិន លក្ខិណា ជម្នះគ្រប់ឧបសគ្គនូវពាក្យសម្តីមាក់ងាយ

130
0

ធ្លាប់រងនូវពាក្យសម្តីមាក់ងាយរើសអើងគ្រប់សព្វមិនលើកឡើងសូម្បីតែពណ៌សម្បុរប៉ុន្តែពេលនេះ អ៊ិន លក្ខិណា បានបង្ហាញថានាងអាចជម្នះពាក្យសម្តីទាំងអស់នោះហើយជីវិតរបស់នាងគឺនាងជាអ្នកកំណត់។ បច្ចុប្បន្ននេះ លក្ខិណា ជាបវរកញ្ញាមានប្រជាប្រិយភាពមួយរូបជាពិសេសមានការងារជាច្រើននៅឯប្រទេសវៀតណាម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZR9tOkZOdG_FRrtRopcL_E5yvgm9oTYoO87IEpvH0ThyphenhyphenbscaJrB6mZOXp0Z-4cBV5a3O633BS2-fSdaUCNNxjmeNTlj1temKkym4ftcz0MPy1njGhz8R0Z3vzHja3hqARA_eVowJUaWwkisnJxTYwxXTrpfldRimtuuNkV6sxNXtljnUAmpbGjKu114g/s2048/image_2026-06-20_08-45-26.png
បន្ទាប់ពីក្លាយជា Miss Cosmo Cambodia 2024 និងបានឈានដល់ចំណាត់ថ្នាក់១០នាក់ចុងក្រោយនៅលើឆាកអន្តរជាតិកេរ្តិ៍ឈ្មោះរបស់ អ៊ិន លក្ខិណា កាន់តែខ្ពស់ត្រដែតជាងមុនថែមទាំងមានក្រុមហ៊ុនគ្រប់គ្រងនៅឯប្រទេសវៀតណាមថែមទៀតដើម្បីជួយសម្រួលការងាររបស់នាងនៅទីនោះ។ ថ្មីៗនេះ លក្ខិណា ក៏បានក្លាយជាមុខមាត់បវរកញ្ញាខ្មែរមួយរូបដែលបង្ហាញខ្លួនក្នុងកម្មវិធី Fashion Show ជាមួយនឹងរ៉ូបរាត្រីស្រមោលសដ៏ស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilcZ4onKxj8qQmYIrR_w77q9hspPDvjC0JyJuu_WQhmVcDxz5lkf1Ibjq6ZcNgeFMxp9p0zMdIjGr1dvJjIoNtIXyz4FmPIgJdGavZ9wdOBt17TPyJR6-IZq2FRsVL0q0QCdlYnbJcugrU_l_gAZfHsrBmSsokqL_sPN9uJuiQFay-EOFrQ7iLB7Pl_ag/s2048/image_2026-06-20_08-45-21.png
មានឱកាសស្ទើរតែមិនលោះពេលនៅឯក្រៅប្រទេសនេះ អ៊ិន លក្ខិណា បានបង្ហាញនៅក្នុងវីដេអូមួយដែលកន្លងមកនេះនាងធ្លាប់ទទួលរងនូវពាក្យសម្តីមាក់ងាយជាច្រើនប៉ុន្តែនាងមិនឱ្យពាក្យសម្តីទាំងនោះកំណត់ជីវិតរបស់នាងបាននោះទេ។ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា អ៊ិន លក្ខិណា បាននិយាយនៅក្នុងវីដេអូថា មានមនុស្សមួយចំនួនបាននិយាយឱ្យនាងថាមិនសមធ្វើជាបវរកញ្ញា ម៉ូដែល ហើយនាងបានឆ្លងកាត់រឿង Bully ជាច្រើន។ លក្ខិណា ថានាងធ្លាប់រងការរើសអើងពណ៌សម្បុរ រូបសម្រស់ រួមទាំងចំណេះដឹង ប៉ុន្តែនាងអាចជម្នះពាក្យសម្តីទាំងអស់នោះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOSKLHniWPkHUAIqi3VRCWg6F0wURQLSv47gs0banu93kGOvRKebvILy8tIq1TP9_-2Ds_UyZUdAeobbXchOPMdHPE9F4_nx_gCG8twfwmIZfZhXLjZbHtjGR4VrGKKsVS8wlg416QdptcBGC1hz9VCklmm6eT1Y-tdQ8ar70iXE8cmlAmmLVRS85kUIM/s2048/image_2026-06-20_08-45-24.png

Miss Cosmo Cambodia 2024 បន្ថែមថា មកទល់សព្វថ្ងៃនេះនាងទទួលបានមេរៀន និងរឹងមាំហើយក៏មិនសូវខ្វល់នឹងពាក្យសម្តីទាំងនោះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSak-h_ikbQkAk-kDDHFz6PVoasxdEas7_g4NSbITpYQwJNK-8NJTMFXnEw-3zD9QNSHgUHuSuxOsWXaQLKXaNH9GCsfHdgESILl6DMDQ5LRJYE_2jY-7EQ_uF6RwQRTyyZNwZMYGs9UIJ7ILrOP_G_lnepL2-01p6TFM58sFqqbrQKRLG9UwQGdtqtFA/s2048/image_2026-06-20_08-45-25.png

ការតស៊ូរបស់ អ៊ិន លក្ខិណា ត្រូវបានអ្នកតាមដានវិស័យបវរកញ្ញាមើលឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់នាងដោយឆ្លងកាត់ការប្រកួតជាបន្តបន្ទាប់រហូតមានឱកាសតំណាងប្រទេសចំនួន២ដងហើយបានសាងប្រជាប្រិយភាពដូចសព្វថ្ងៃនេះ។ លើសពីនេះទៅទៀត អ៊ិន លក្ខិណា ហាក់ដូចជាមិនទាន់អស់មហិច្ឆតារបស់ខ្លួននោះទេ ខណៈមានដំរួយមួយចំនួនដែលហាក់បង្ហាញថារូបនាងនឹងចូលប្រកួតលើវិស័យនេះម្តងទៀត៕