Home ព័ត៌មានអន្តរជាតិ បារាំងហាមភ្ញៀវទេសចរស្លៀកឈុតហែលទឹកដើរទៅកាន់ទីប្រជុំជនដើម្បីរក្សាសណ្តាប់ធ្នាប់

បារាំងហាមភ្ញៀវទេសចរស្លៀកឈុតហែលទឹកដើរទៅកាន់ទីប្រជុំជនដើម្បីរក្សាសណ្តាប់ធ្នាប់

125
0

មុននឹងទៅលេងឆ្នេរសមុទ្រប្រទេសបារាំង ត្រូវតែដឹងបម្រាមនៅទីនោះជាមុនសិន ដើម្បីកុំឱ្យរងការពិន័យប្រាក់! នៅខែមិថុនា ឆ្នាំ២០២៦ ទីក្រុងឆ្នេរសមុទ្ររបស់បារាំង យ៉ាងហោចណាស់ ២០ទីក្រុង បានដាក់បម្រាមជាផ្លូវការ ដោយហាមមិនឱ្យភ្ញៀវទេសចរស្លៀកពាក់ឈុតហែលទឹក (ប៊ីគីនី) ឬគ្មានសម្លៀកបំពាក់ ដើរចូលទៅកាន់ទីប្រជុំជន ដងផ្លូវ ផ្សារទំនើប ហាងទំនិញ និងភោជនីយដ្ឋានទេ បើល្មើសនឹងប្រឈមការពិន័យប្រាក់ចំនួន១៥០អឺរ៉ូ (ប្រហែល ១៧០ដុល្លារ)។ បម្រាមនេះធ្វើឡើងដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សេចក្តីថ្លៃថ្នូរ និងអនាម័យសាធារណៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6KilnIPffYb0bLOtvsK5RbEjupDdUiwWvSTB4SeOh4xX6tjjfPQEY0Prh3N0OisccU5zEWS5il01eJRNU6TSVY9BH8Vf6jPb_rOx8W1_eOciGrQS7V-zDBkf3diia-fgWUnXzwXY2BzZLPnPq-K-m1Fi4oE8rpKzo-biZDaQuBcP3CWIR_aSbmUUrInM/s800/photo_2026-06-19_15-52-47%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នេះជាការអនុវត្តយកគំរូតាមទីក្រុងឆ្នេរសមុទ្រនានានៅបណ្តាប្រទេសអឺរ៉ុប ដោយសារការស្លៀកពាក់ឈុតហែលទឹក ឬដើរគ្មានសម្លៀកបំពាក់នៅទីប្រជុំជន (ក្រៅពីឆ្នេរសមុទ្រ) គឺជាទង្វើមិនសមរម្យយ៉ាងខ្លាំង។ ទីក្រុងសំខាន់ៗដែលចេញបម្រាមនេះ រួមមាន៖ ទីក្រុង Les Sables-d’Olonne, La Grande-Motte, Arcachon, Deauville, Narbonne, Nice និង Cannes ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7ilYDTeim30PBnMb6h6k4USCHzr_Z0vuvaJ5iJ8TKU9IvHDDNymtY6JjlQYmQAsq8AoZYkDT1sCCwxpQZQlwsxgF5YVWQl6cBkLtoCtKeltDddgDKSELsAyuxyllh5FT6yEmK1h5IMUSsMt1W8ZGq4K1-RYkGmeP5vGgEK-7jbPS7_pGgR9niBd-3gOc/s1280/photo_2026-06-19_15-52-47.jpg

អភិបាលក្រុងបញ្ជាក់ថា ការដើរកម្សាន្តដោយស្លៀកពាក់គ្មានការបិទបាំងត្រឹមត្រូវនៅតាមទីសាធារណៈ ដូចជា កន្លែងលក់បន្លែ ផ្លែឈើ ឬសាច់ គឺខ្វះអនាម័យ និងមិនគោរពដល់ពលរដ្ឋក្នុងតំបន់។ អាជីវករលក់ដូរ និងម្ចាស់ហាងជាច្រើនបានគាំទ្របម្រាមនេះ ពីព្រោះមិនចង់ឱ្យអតិថិជនចូលទិញទំនិញស្លៀកពាក់មិនត្រឹមត្រូវឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7-uz3wLzy4ZFoeAvLwc6xyE5V43sK2-bvadRMQVr0obLxUXSBWrnotosfEDMJcgxO-ZwELyiSk6HEek2JeLylEd81l4ZCfwqd1rm_rfBex8Mx4GTSnfMl2qULNAtIq7JfD1yc6HNZqllr3b0jM4RFXz9KCXjyN_q9h28EhRXL7XAQeYZtbmA0_lZtjyM/s677/photo_2026-06-19_15-52-48%20(2).jpg
ទោះយ៉ាងណា បម្រាមនេះអនុវត្តតែនៅក្នុងតំបន់ទីប្រជុំជន ផ្សារទំនើប និងដងផ្លូវ ស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រប៉ុណ្ណោះ ចំណែកឯនៅឆ្នេរ និងផ្លូវតាមបណ្តោយឆ្នេរ គឺភ្ញៀវទេសចរនៅតែស្លៀកឈុតហែលទឹកបានដូចដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirTKibJUmQrXLOAjvo17-JAYAcdnEck6EwZZQcXUsM7JORnx0Q34wzohBHct3M2sNpCGYPGEGCKZ5Wl2yD6rqh6uhFkiQ74vfmm2hi7Jr0dV1pjPLv-Ma1Y65hWlRuUI06qakDr1PzK2NrxcSHy0y-ptU-uFfhslVdziZZtRKnoBqBBwc-yja4C-ULeSc/s1000/photo_2026-06-19_15-52-48.jpg
ភ្ញៀវទេសចរភាគច្រើន ជាពិសេស អ្នកវ័យកណ្តាល និងអ្នកស្រឡាញ់របៀបរៀបរយ បានគាំទ្រ ដោយពួកគេយល់ថា ទីក្រុងមិនមែនជាឆ្នេរខ្សាច់ទេ។ ការចូលទៅកាន់ផ្សារ ភោជនីយដ្ឋាន ឬហាងទំនិញ ទាំងខ្លួនប្រាណសើម ឬមានញើស គឺខ្វះអនាម័យ មិនផ្តល់តម្លៃដល់អ្នកដទៃ។ ប៉ុន្តែភ្ញៀវទេសចរវ័យក្មេងយល់ថា វាជាការរឹតត្បិតសេរីភាពខ្លាំងពេក ពួកគេមិនសប្បាយចិត្តដែលមកដើរកម្សាន្ត បែរជារងសម្ពាធរឿងការស្លៀកពាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeLoojvVSDWgSlH6PjX8qVG8YmJ3RQnsERw4PE5sg8YjsSKcC6bQI9BzjpsPLL-hxScYYDOuVk_0evqdIhz__ViDsMI-xRHaJ4h-FCjuv-XxFc2Z6siANvpl0cffGkgICTZtIXzm8sVsvDJUnjhlQRhBSf2T7OujnFzfm1FbhlgqcKoHFebunp6byzFUY/s739/photo_2026-06-19_15-52-49.jpg
គួរបញ្ជាក់ថា បម្រាមនេះបានអនុវត្តនៅតាមទីក្រុងឆ្នេរមួយចំនួនតូចក្នុងប្រទេសបារាំងតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២៥ ហើយនៅខែមិថុនា ឆ្នាំនេះ ការអនុវត្តបម្រាមបានកើនឡើងរហូតដល់២០ទីក្រុង៕