Home ព័ត៌មានជាតិ រ៉យទ័រ ជួយជាសម្លេងដល់កម្ពុជា តាមរយៈការផ្សាយទាមទារសិទ្ធិឱ្យជនភៀសសឹកបានត្រឡប់ចូលផ្ទះវិញ

រ៉យទ័រ ជួយជាសម្លេងដល់កម្ពុជា តាមរយៈការផ្សាយទាមទារសិទ្ធិឱ្យជនភៀសសឹកបានត្រឡប់ចូលផ្ទះវិញ

110
0

សម្លេងទាមទាររកយុត្តិធម៌របស់កម្ពុជាកាន់តែលឺខ្ទរខ្ទារនៅលើឆាកអន្តរជាតិ! ទីភ្នាក់ងារសារព័ត៌មានលំដាប់ពិភពលោក រ៉យទ័រ (Reuters) បានចុះផ្សាយអត្ថបទដ៏មានឥទ្ធិពលមួយ ដោយជួយផ្តល់សំឡេង និងលាតត្រដាងការពិតជុំវិញវិបត្តិជនភៀសសឹកខ្មែរជាង ២ម៉ឺននាក់ ដែលនៅតែមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាន ព្រោះតែភូមិកររបស់ពួកគេត្រូវបានកងទ័ពថៃចូលកាន់កាប់ដោយខុសច្បាប់។ នេះជាជោគជ័យផ្នែកព័ត៌មានដ៏ធំមួយ ដែលបង្ហាញថាពិភពលោកកំពុងដឹងឮ និងឈរនៅខាងយុត្តិធម៌របស់កម្ពុជា!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdcItsRb_PONhrUGVCqeAxPG2p2_kUutIJcERv_5R9LAVzkpKbJfYYos1X4kHumEZv_8vgJ2l0sPt_uNyWjpvn3jaHTeN6jYEnJOLFhCKnRl4NVLyZ_noXpc9dXXhHD375xxltU2ZdMu38wUFGV7PM2N217EQ9T65dVhkis7IHVNlTCn-jg52fxk0oD90/s1280/photo_2026-08-03_10-11-39.jpg

យោងតាមរបាយការណ៍ផ្លូវការដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ផ្អែកលើសេចក្តីថ្លែងការណ៍របស់លោក ថម អ៊ែនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានលាតត្រដាងថា ក្នុងចំណោមប្រជាពលរដ្ឋសេវិកខ្មែរប្រមាណ ៦៥០,០០០នាក់ ដែលបានភៀសខ្លួនពីតំបន់ព្រំដែនដោយសារតែការផ្ទុះអាវុធចំនួនពីរលើកកាលពីឆ្នាំមុន គិតមកទល់ពេលនេះមានពលរដ្ឋជាង ២០,០០០នាក់ នៅតែបន្តរស់នៅក្នុងភាពអនាថា និងគ្មានផ្ទះសម្បែងនៅឡើយ។ របាយការណ៍របស់រ៉យទ័របានបញ្ជាក់យ៉ាងច្បាស់ៗថា មូលហេតុចម្បងដែលធ្វើឱ្យពលរដ្ឋខ្មែរដ៏ច្រើនសន្ធឹកសន្ធាប់នេះមិនអាចវិលត្រឡប់ទៅកាន់មាតុភូមិបាន គឺដោយសារតែទីក្រុង និងភូមិដ្ឋានមួយចំនួនរបស់ពួកគេ កំពុងត្រូវបានកាន់កាប់ និងគ្រប់គ្រងដោយកងទ័ពថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPa4kKUl1KnwwKyBI3D6nRpbI4lARX9vy7pq0zfLTr9SQ0CeHa-pl6HZCarBZReMkKtEzELcbWavMOIw0Yf459Z5bb1NUwg6MIn_VvUBu9FkDg641MIku4ZyBQ2XzTBxgA1fC7uIij_d_jJNiaw_neKcunT8RN5P6cDHP4EefxcLyZBMPjqZVuzA9U8lk/s870/photo_2026-08-03_10-11-37.jpg
 
មន្ត្រីជាន់ខ្ពស់ UN រូបនេះបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់តាមរយៈ Reuters ថា ផ្អែកលើច្បាប់អន្តរជាតិ ជនភៀសខ្លួនដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិពេញលេញក្នុងការត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ហើយវាជាកាតព្វកិច្ចដាច់ខាតដែលប្រទេសថៃ និងកម្ពុជាត្រូវតែធ្វើការរួមគ្នា ដើម្បីពន្លឿនការវិលត្រឡប់របស់ប្រជាពលរដ្ឋស្លូតត្រង់ទាំងនេះ។ ទោះបីជាកន្លងមក ភាគីថៃបានព្យាយាមបដិសេធការចោទប្រកាន់រឿងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់យ៉ាងណាក៏ដោយ ក៏ការបិទច្រកព្រំដែនរបស់ថៃបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ពលរដ្ឋតាមព្រំដែនដែលពឹងផ្អែកលើការលក់ដូរកសិផល។ ក្រៅពីវិបត្តិព្រំដែន របាយការណ៍ក៏បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាក្នុងការបង្ក្រាបមជ្ឈមណ្ឌលឆបោកអនឡាញ (Cyber-scam) បានជាង ៦០០កន្លែង និងចាត់វិធានការលើជនសង្ស័យជាង ៣,០០0នាក់ ទោះជា UN កត់សម្គាល់ថាត្រូវបង្កើនវិធានការលើមន្ត្រីខ្នងបង្អែកជាន់ខ្ពស់បន្ថែមទៀតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmiFQ2DVFUNmjF4NiUNjzZ20QQTKuWup5TbqiFyJqwSXl5sBuoyiJLEA5zG3viwhOcTiu23_wVZc1h_TLGLY0msFlg2wu_KHl2N9JqEM917BQJtQQ_Rlb3PrM-ahRXafLKOvuiy_JNpldEAQnZjkQsy3jbQIN3-DHAx8B8jhGO_aepgasVbKdCvwaw4mg/s1280/photo_2026-08-03_10-11-38.jpg

ការចុះផ្សាយដ៏មានឥទ្ធិពលរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នាពេលនេះ មិនត្រឹមតែជាការបើកកកាយនូវទង្វើរំលោភបំពានរបស់កងទ័ពថៃទៅកាន់ឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាខ្យល់ដង្ហើម និងជាខែលការពារផ្នែកព័ត៌មានដ៏រឹងមាំសម្រាប់កម្ពុជា។ សហគមន៍អន្តរជាតិបាននិងកំពុងប្រើប្រាស់របាយការណ៍នេះ ដើម្បីដាក់សម្ពាធលើភាគីបង្កជម្លោះ ឱ្យគោរពច្បាប់អន្តរជាតិ និងដកទ័ពចេញ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ បានវិលត្រឡប់ទៅរស់នៅក្នុងផ្ទះសម្បែង និងសាងសង់ជីវភាពជាថ្មីប្រកបដោយសេចក្តីសុខសាន្តឡើងវិញ៕