Home ព័ត៌មានអន្តរជាតិ តម្លៃប្រេងពិភពលោកដាំក្បាលចុះជាង៤% ភ្លាមៗ ក្រោយលេចធ្លាយដំណឹងថា អាមេរិក និងអ៊ីរ៉ង់ ត្រៀមចុះកិច្ចព្រមព្រៀងសន្តិភាព

តម្លៃប្រេងពិភពលោកដាំក្បាលចុះជាង៤% ភ្លាមៗ ក្រោយលេចធ្លាយដំណឹងថា អាមេរិក និងអ៊ីរ៉ង់ ត្រៀមចុះកិច្ចព្រមព្រៀងសន្តិភាព

96
0

តម្លៃប្រេងឆៅលើពិភពលោកបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ជាង៤% ភ្លាមៗនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif ឱ្យដឹងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងធ្វើកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់សង្គ្រា.មអូសបន្លាយអស់រយៈពេលជាង៣ខែនៅតំបន់មជ្ឈិមបូព៌ា និងឈានទៅបើកច្រកសមុទ្រ Hormuz ឡើងវិញដើម្បីឱ្យនាវាដឹកប្រេងឥន្ធនៈអាចឆ្លងកាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRsXpYrGZzHJx7-dBVWHGDF9fBOrIYWRNxjEfMo-IVCTfmpPy1KC3KbHr97ysisxzq2C7KAVeTGBQQHuRUC2HgYOiaIewWNYe_UZxPf_LfZAaQGUGWwo37QKBw3OiXaSe35PzuBiMtll17LwD5EJdRczWvSSBR0mafPk80FTRu2WQd6Be5pSXQlH96fik/s1280/photo_2026-06-15_14-58-58.jpg
យោងតាមទិន្នន័យជួញដូរប្រេងឥន្ធនៈនៅលើទីផ្សារពិភពលោក គឺតម្លៃប្រេង Brent បានធ្លាក់ចុះរហូតដល់ជាង៤% ដោយមកស្មើត្រឹមប្រមាណ ៨៤ដុល្លារក្នុង១បារ៉ែល ខណៈតម្លៃក្នុងអំឡុងពេលមានសង្គ្រាម ស្មើរហូតដល់១២៦ដុល្លារក្នុង១បារ៉ែល រីឯប្រេង WTI បានធ្លាក់ចុះ៤.៥% គឺមកស្មើត្រឹមតែ៨១ដុល្លារក្នុង១បារ៉ែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYjoXktRM0kXA8JdkYWujxYCQn9qhOBCMPoAPG8cpfD3hlW4z1EvXtF7uGjyAsdD4gOF3f6v7JMwLp6upUljQixf7qTlcAPwHnkQ_tH6tdvspLClz066Jk-Jy2TjKh8CpkgebgyXN-3P93sB0Oaw_VyvStJvIGKPS4CxvYB0JNkTZxSS4gptVQth8QTNY/s724/photo_2026-06-16_08-27-10%20(2).jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះសារក្នុងបណ្តាញសង្គមថា តម្លៃប្រេងនឹងធ្លាក់ចុះម្តងទៀត បន្ទាប់ពីការបើកច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់មួយ។ លោកនឹងអនុញ្ញាតឱ្យបើកច្រកសមុទ្រនេះឡើងវិញ ដោយគ្មានការយកពន្ធឆ្លងកាត់ ដើម្បីឱ្យនាវាដឹកប្រេងនានាអាចធ្វើចរាចរណ៍តាមច្រកនេះតាមធម្មតា ហើយសហរដ្ឋអាមេរិកនឹងបញ្ឈប់ការឡោមព័ទ្ធផ្លូវទឹកនៅកំពង់ផែរបស់អ៊ីរ៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5IzZ2vFGJCh1Y1LxeCzffHMyt3RRb9aJ06jssqP9x7sk5L_dnpIJdE8lvO7jmoBqOsS-yBF4xQWlSMkhfd_KsLQEMJnWI3Fcd2ZW4jedNSFa0-HJ-xErw0oyWs0llH_ekMP-2lMkqTO5JpDMMS6SecEhnm0QKK7Ol8ilagkNs4hLXd3ohNQDZQnj01q8/s960/photo_2026-06-16_08-27-10%20(3).jpg
ភាគីទាំងពីរបានយល់ព្រមបញ្ឈប់រាល់ប្រតិបត្តិការយោធាជាបន្ទាន់ និងជាអចិន្ត្រៃយ៍ រួមទាំងនៅប្រទេសលីបង់ ផងដែរ ។ រីឯពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា នៅប្រទេសស្វីស ក្រោមការសម្របសម្រួលពីប្រទេសប៉ាគីស្ថាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQvyQkIH4z6Gz3tjHm4kTyA9apCWHjGqOyW1GOPLM-6tIVvgKdYOYpnzS3oTObwdC2qXUSCrtKciAaEO7BsT0RmYK5aflJeADwmg966ofzAdSHDVskud-xnMtJP7bHcDOpkZgIC9bukZuh4bnWgWPbOa3da95_ok5nCml21hdh-fNAoVoDNiMcNSqpo5I/s1280/photo_2026-06-16_08-27-10%20(4).jpg

សូមរំឭកថា ច្រកសមុទ្រ Hormuz ដែលជាច្រកដឹកញ្ជូនប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ ស្មើប្រមាណ២០% នៃបរិមាណការដឹកជញ្ជូនលើពិភពលោក ត្រូវបានបិទក្រោយពីសហរដ្ឋអារិក និងអ៊ីស្រាអែល ធ្វើប្រតិបត្តិយោធាវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ហើយអ៊ីរ៉ង់ក៏ប្រកាសបាញ់កំទេចនាវាឆ្លងកាត់ច្រកនេះ។ វាជំរុញឱ្យតម្លៃប្រេងអន្តរជាតិកើនឡើងខ្ពស់ ព្រោះតែកង្វះខាតការផ្គត់ផ្គង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBbeHguXOtCH-REWHQjEh60O5BxqxNz79NScSZLCy5JyDCBHP8dhAJd-4SUhWdtbm-aRb_u3miaShh9ScDGh1owpmU6NUndpXwqOdkXPyg4WkweItlY55D0MLJk544KTvnowQaPieXBHh-92KI36pTa7l5uOCvzIq-XMc2IuaKC2Oc34G8uMSmpBRibVE/s1280/photo_2026-06-16_08-27-10.jpg

រយៈពេលប៉ុន្មានខែកន្លងមក តម្លៃប្រេងបានប្រែប្រួលយ៉ាងខ្លាំងផ្អែកទៅតាមស្ថានការណ៍សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលធ្វើឱ្យប្រទេសជាច្រើន រួមទាំងបណ្តាប្រទេសនៅអាស៊ី រងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតម្លៃប្រេងកើនឡើង៕