Home ព័ត៌មានអន្តរជាតិ វិបត្តិប្រេងឡើងថ្លៃបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ថៃលុបចោលជើងហោះហើររាប់ពាន់

វិបត្តិប្រេងឡើងថ្លៃបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ថៃលុបចោលជើងហោះហើររាប់ពាន់

97
0

ក្រុមហ៊ុនអាកាសចរណ៍នានារបស់ប្រទេសថៃ រួមមាន Thai Airways, Thai Lion Air និង Thai AirAsia បានសម្រេចចិត្តលុបចោល និងកាត់បន្ថយជើងហោះហើររាប់ពាន់ជើង ចាប់ពីត្រីមាសទី២ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២៦។ យោងតាមភ្នាក់ងារអាកាសចរណ៍ស៊ីវិលថៃ (CAAT) ការសម្រេចចិត្តនេះ ដោយសារវិបត្តិថាមពលបណ្តាលមកពីសង្គ្រា.មនៅមជ្ឈិមបូព៌ាអូសបន្លាយ ហើយធ្វើឱ្យតម្លៃប្រេងយន្តហោះ (Jet A-1) កើនឡើងចាប់ពី២ ទៅ៣ដង បើធៀបនឹងពេលមុនសង្គ្រា.ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO85zIh6_I5jJJ6aISS0eEGRucn7N46GK07e2prSAD-D1TARWFAH1cKOtDAdDL2sqDlLTo9V69pYrcwwMvhiw54OFgHy92rCgfXERGBOEn2gcGqIhyphenhyphenQGUMYi08fvm63_07D4VuGjtK0hZBdixJAlQXaHO-4c_81bFglNkH2aOmq-dMQfRnfXHhnV89Y3E/s1224/photo_2026-06-13_08-43-01%20(3).jpg

តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thansettakij វិបត្តិថាមពលនៅប្រទេសថៃបច្ចុប្បន្ន បានជំរុញឱ្យការចំណាយលើប្រេងឥន្ធនៈកើនឡើងពី៣០% រហូតដល់ជាង៥០% នៃការចំណាយប្រតិបត្តិការសរុបរបស់ក្រុមហ៊ុន ស្របពេលចំនួនភ្ញៀវទេសចរបរទេសមកកម្សាន្តធ្លាក់ចុះនាពាក់កណ្តាលឆ្នាំនេះ (រដូវកាល Low Season) ទើបធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនេះបង្ខំចិត្តលុបចោល និងកាត់បន្ថយជើងហោះហើរ ដើម្បីកាត់បន្ថយការចំណាយដើមទុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX01tvTnl2eW69X7CIO9RKns6-A7KUqSzZmoS6JyUtNIPUF3JlszEK50j8QUzX_Kv0JkAET_GzPkQKl3p3uZ4HREpmTXLBz11cmWRqnSrTV7YQBN_pjxBrkiy-nqHH2tyN42sY_SnnJWEatUD1qUndoScJ80y1cYTafV_6RuliwO3RbZn9JgsjFKfF6zg/s678/photo_2026-06-13_08-43-01%20(4).jpg

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានប្រកាសលុបចោល និងកាត់បន្ថយជើងហោះហើរអន្តរជាតិ ដូចជា ៖ បាងកក-ញូវដេលី (ឥណ្ឌា), បាងកក-ហុងកុង, បាងកក-សាប៉ូរ៉ូ (ជប៉ុន) និងបាងកក-ឆាងសា (ចិន)។ រីឯក្រុមហ៊ុន Thai Lion Air និង Thai AirAsia បានផ្អាក និងកាត់បន្ថយជើងហោះហើរជាច្រើន រួមមាន ជើងហោះហើរក្នុងប្រទេស ចាកចេញពីអាកាសយានដ្ឋានសុវណ្ណភូមិ ទៅកាន់បណ្តាខេត្ត និងជើងហោះហើរក្រៅប្រទេស ចាកចេញពីអាកាសយានដ្ឋានដនមឿង ទៅប្រទេសចិន សិង្ហបុរី និងឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5v9Sc2iO6cSC9uKIGyPHKrY9BiYataUus4Lqo0qPdYa_M49tmw42E5oOLemQ_QNK6vQNmKwZQjz4lH8iim7r7t35Fx6LmajBP7-5wn13Xce4Ns-WHvph6W2jfTR83kutbLNujTxPZO3xJ-s7re8N2MjJJOU54It8P4qhZddWcMutW-Q87W0yd4DpVKeg/s1000/photo_2026-06-13_08-43-01.jpg

កាលពីមុនផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា តម្លៃប្រេងយន្តហោះ (Jet A-1) ស្មើត្រឹមតែ៨០ដុល្លារប៉ុណ្ណោះក្នុង១បារ៉ែល ប៉ុន្តែពេលនេះ វាបានកើនឡើងរហូតដល់ជាង២៤០ដុល្លារក្នុង១បារ៉ែល ដែលតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនេះត្រូវចំណាយខ្ពស់ជាងមុនទៅលើប្រេង។ ហេតុនេះ ក្រុមហ៊ុនក៏ដំឡើងថ្លៃសំបុត្រចាប់ពី១០% ទៅ១៥% ហើយជើងហោះហើរក្នុងប្រទេសខ្លះទៀត ដំឡើងថ្លៃសំបុត្ររហូតដល់៤៥%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzHj9LOiKn8Tv_UR362tWZvKIfOSVWpKQ0oUPcQQ-Ug8EK_coJveRcGwIolt8QR2gYSucAejA6Z1eOlWP4l6dOMhMd1Tbffa0CIVKeOyHD9pasiaTjCxVo24Ydb86ALkeLLdz7LjG-U0xmNyOj19oozISilwVqTadwCtYj1dIdeoBlycL6vC8Ul2LDZAs/s1280/photo_2026-06-13_08-43-00.jpg
ទោះជាយ៉ាងណា ភ្នាក់ងារអាកាសចរណ៍ស៊ីវិលថៃ (CAAT) រំពឹងថា ការលុបចោលជើងហោះហើរនឹងថយចុះវិញ ហើយវិស័យអាកាសចរណ៍ថៃនឹងល្អប្រសើរទាំងស្រុងនាខែតុលាខាងមុខ ដែលជារដូវកាលសម្បូរភ្ញៀវទេសចរ (High Season)៕