Home ព័ត៌មានអន្តរជាតិ ជប៉ុននឹងដាក់ទោ.សពលរដ្ឋដែលប្រមា.ថ និងបំផ្លា.ញទង់ជាតិនៅទីសាធារណៈ

ជប៉ុននឹងដាក់ទោ.សពលរដ្ឋដែលប្រមា.ថ និងបំផ្លា.ញទង់ជាតិនៅទីសាធារណៈ

108
0

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់រដ្ឋាភិបាលជប៉ុន បានជំរុញឱ្យធ្វើសេចក្តីព្រាងច្បាប់ស្តីពី «បទល្មើសបំផ្លា.ញទង់ជាតិ» ហើយគ្រោងនឹងដាក់ជូនសភាជប៉ុនអនុម័ត ក្នុងគោលបំណងឱ្យក្លាយជាច្បាប់ផ្លូវការអនុវត្តនាពេលឆាប់ៗ ដើម្បីដាក់ទោ.សពលរដ្ឋដែលប្រមា.ថ និងបំផ្លា.ញទង់ជាតិនៅទីសាធារណៈ ពីព្រោះទង់ជាតិជានិមិត្តសញ្ញាដ៏ខ្ពង់ខ្ពស់នៃអត្តសញ្ញាណជាតិ ដែលពលរដ្ឋគោរពទូទាំងប្រទេស។ ប៉ុន្តែគណបក្សប្រឆាំង និងពលរដ្ឋមួយចំនួនរិះគ.ន់ថា ច្បាប់នេះនឹងប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb9XuZiUgL8ij4hHLT31kn3ObhucAL-R7OBVFOU_Sc1lKPspslgWG8vx_ctQPNjiM483z1kEuptxT-PGJ9IWJ-EkpLl8lJXo2Vf1_0whRP33yNottpFAXj2bFKopEyseac56hvc6OBJS-fAxT1teUR5wobojPzdFgpo1SQNqvIz9Mx4uTm03x0ITeAmho/s678/photo_2026-06-11_16-25-37%20(3).jpg
ខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់បញ្ជាក់ថា ប្រសិនបើបុគ្គលណាដោះទង់ជាតិចេញពីបង្គោល ឬបំផ្លិចបំផ្លាញទង់ជាតិនៅទីសាធារណៈ នឹងមានទោសជាប់ពន្ធនាគាររហូតដល់២ឆ្នាំ និងត្រូវបង់ប្រាក់ពិន័យចំនួន២០០,០០០យេន (ប្រហែល១,២៥០ដុល្លារ)។ គណបក្ស LDP (Liberal Democratic Party) រំពឹងថា សេចក្តីព្រាងច្បាប់នេះនឹងត្រូវបានរដ្ឋសភាអនុម័តក្នុងកិច្ចប្រជុំ បើទោះជាគណបក្សប្រឆាំងមិនឯកភាពក៏ដោយ។

មន្ត្រីគណបក្ស LDP នឹងស្នើសុំកិច្ចសហការពីគណបក្សប្រឆាំងក្នុងការបញ្ជូនសេចក្តីព្រាងច្បាប់ទៅកាន់រដ្ឋសភាអនុម័តជាផ្លូវការ ហើយបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនគោរពសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ប៉ុន្តែវាជាតួនាទីរបស់រដ្ឋាភិបាលដែលត្រូវតែដាក់ទោសរាល់ទង្វើបំផ្លាញ (ដុត ធ្វើឱ្យប្រឡាក់) ឬមិនគោរពទង់ជាតិ ដែលជានិមិត្តសញ្ញាជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV8GhyphenhyphenHqjJQ7NP9Xl5iCnO2NKJ0AS-VTVPgErJ5ylxtewVPIRORs9lAmMTPPRL_VhZv1v1zqDehV_PEqInYJCLP4_YR9f0PmTzKklFH-RXmAorrYbKhj20hqdFhYYGX_Vk7X2XVx_5iQ7SrZBBZBJrsfk-DJGhRiGgfOh8D4igXrbbmx3r1NSKii1MXmw/s1280/photo_2026-06-11_16-25-37.jpg
ទោះយ៉ាងណា ការធ្វើសេចក្តីព្រាងច្បាប់ហាមប្រមាថទង់ជាតិនេះ រងនូវការរិះគន់ពីគណបក្សប្រឆាំង និងពលរដ្ឋមួយចំនួនថា វាជាការល្មើសសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ ពីព្រោះច្បាប់នេះមិនត្រឹមតែហាមឃាត់ការបំផ្លាញទង់ជាតិនៅទីសាធារណៈនោះទេ គឺហាមឃាត់ទាំងលើបណ្តាញសង្គមផងដែរ ដូចជា ការថតរូប ឬវីដេអូសកម្មភាពបង្ខូចទង់ជាតិ រួចយកទៅបង្ហោះ ឬផ្សាយបន្តផ្ទាល់ (Live) លើបណ្តាញសង្គម ក៏ត្រូវទទួលទោសដូចគ្នា។

សូមបញ្ជាក់ដែរថា បច្ចុប្បន្ន ប្រទេសជប៉ុនមានច្បាប់ដាក់ទោសចំពោះអ្នកដែលប្រមាថទង់ជាតិបរទេសប៉ុណ្ណោះ ប៉ុន្តែគ្មានច្បាប់ការពារទង់ជាតិរបស់ខ្លួននោះទេ ទើបលោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន និងមន្ត្រីគណបក្ស LDP យល់ថា វាមិនគប្បីទាល់តែសោះ ក៏ជំរុញឱ្យបង្កើតច្បាប់ការពារទង់ជាតិជប៉ុននេះឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXuBciEJm4qhMyugwgUfI_u-njMot5uhYg7_WdJmpxe2-312Vi5LPtnlk0YrVP3kAIq9T_-tPb3DqUl2omwoIFYdTwuyuh9Op4SJ_OKuC-wnNVjsd3aN0N-cc_ILv5S_gXFMwRS0bcRMIUmyCEPX5HOJla1ivZtLlsNVXBFEmQoG3xrO1IASLyxxt-vO0/s513/photo_2026-06-11_16-25-37%20(2).jpg

មូលហេតុដែលជប៉ុនជំរុញឱ្យមានច្បាប់នេះ គឺដើម្បីការពារកិត្តិយសជាតិ ពីព្រោះកាលពីពេលថ្មីៗ​ មានបុគ្គលមួយចំនួនបានថតរូប ឬវីដេអូដុត ជាន់ឈ្លីទង់ជាតិ រួចយកទៅបង្ហោះលើបណ្តាញសង្គមដើម្បីទាក់ទាញចំណាប់អារម្មណ៍។ សកម្មភាពនេះធ្វើឱ្យមហាជន​ខឹងសម្បារ​យ៉ាងខ្លាំង​ ទើបរដ្ឋាភិបាលជប៉ុនយល់ថា ត្រូវតែមានវិធានការទប់ស្កាត់ជាបន្ទាន់ ឱ្យដូចប្រទេសជឿនលឿនលើពិភពលោក សុទ្ធតែមានច្បាប់តឹងរ៉ឹង និងដាក់ទោសអ្នកមើលងាយទង់ជាតិរបស់ខ្លួន៕