លោក ងួន សុបិន ដែលជាសិល្បករមួយរូបបានបង្ហាញការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីរកឃើញថាបទដែលលោកនិពន្ធត្រូវបានអ្នកផ្សេងទៀតយកទៅផលិតដោយឱ្យតារាចម្រៀង សុភ័ក្រ្ត ច្រៀងហើយក្រេដីតបទនេះមិនមានឈ្មោះលោកឡើយ។ ជុំវិញរឿងនេះតារាចម្រៀង សៅ ឧត្តម ដែលត្រៀមទម្លាក់បទនេះរួមទាំងលោក សុខ ជំនោរ ក៏បានលូកមាត់ដូចគ្នា។
.png)
នៅថ្ងៃទី៩ ខែមិថុនា លោក ងួន សុបិន បានបង្ហោះរូបភាពពីរសន្លឹកដោយបញ្ជាក់ថា «លួចបទខ្ញុំទៅ យូរយ៉ាងនេះ ហេតុអ្វីខ្ញុំមិនដឹង ដើមហេតុមកពីអ្នកណាចេញមុខមក ខ្ញុំអ្នក សសេរ ខ្ញុំអ្នកធ្វើមេឡូឌី ពីមុន (ចេនសាចៃ)គាត់ច្រៀង simple នៅ studio អ្នកភ្លេងម្នាក់ ចុះឥឡូវម្តេចក៏ចេញមកបែបនេះ សំនួរសួថា អ្នកស្គាល់អើយហេតុអ្វី យកមុខម្ល៉េះមួយបទមិនថាទេ តែនេះច្រើនបទមកហើយបានលុយប៉ុនន្មាន….? ខ្ញុំសសេរតាំងពីថ្ងៃ 15 jun 2021»។
ក្នុងរូបភាពបានបង្ហាញពីបទ «អំណោយទឹកភ្នែក» បកស្រាយដោយតារាចម្រៀង ចំរើន សុភ័ក្រ្ត និពន្ធបទភ្លេង ដោយ ដាភ្លេង និពន្ធទំនុកច្រៀងដោយ អេង គន្ធា។ បទនេះគឺបានចេញនៅខែសីហា ឆ្នាំ២០២៣ នៅលើឆាណែលយូធូបផ្ទាល់របស់តារាចម្រៀង ចំរើន សុភ័ក្រ្ត។ ការបង្ហោះរបស់លោក ងួន សុបិន ដែលអះអាងថាស្នាដៃរបស់ខ្លួនត្រូវបានគេលួចយកទៅធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននេះតារាចម្រៀង សៅ ឧត្តម បានចែករំលែកនៅលើបណ្តាញសង្គមរបស់ខ្លួនដែរថា «គ្រាន់តែបាយបីពេល អីក៏យ៉ាងនេះ បទរៀបហ្នឹងចេញ ទើបតែដឹង បើមិនអញ្ចឹងមានអ្នកយល់ច្រលំថាខ្ញុំ លួចបទគេទៀត»។

ក្រៅពីតារាចម្រៀង សៅ ឧត្តម លោក សុខ ជំនោរ ដែលជាអ្នកនិពន្ធមួយរូបក៏បានចូលរួមបញ្ចេញមតិយោបល់ដោយលោកក៏ធ្លាប់ជួបរឿងដូច ងួន សុបិន ដូចគ្នាហើយមានតែសាម៉ីខ្ខ្លួនដឹងច្បាស់ជាងគេថាដើមហេតុពីណា។ ជាមួយគ្នានេះដែរលោក ងួន សុបិន ថាខ្លួនមិនស្តាយបទនោះទេបើសិនជាគ្រាន់តែប្រាប់មួយមាត់ ហើយដាក់ឈ្មោះលោកនោះ។ 
ជុំវិញហេតុការនៃការលួចចម្លងបទចម្រៀងនេះលោក ងួន សុបិន បានឆ្លើយតបតាមរយៈការបញ្ចេញមតិដោយមិនបន្ទោសទៅកាន់តារាចម្រៀង ចំរើន សុភ័ក្រ្ត នោះទេ។ ជុំវិញការចោទប្រកាន់ទាំងនេះអ្នកនិពន្ធបទភ្លេងនិងទំនុកច្រៀងនៃបទ អំណោយទឹកភ្នែក ដែលតារាចម្រៀង ចំរើន សុភ័ក្រ្ត មិនទាន់បានចេញបកស្រាយឡើយគិតត្រឹមម៉ោង២រសៀលថ្ងៃទី៩ ខែមិថុនា៕










