Home ព័ត៌មានអន្តរជាតិ អាកាសធាតុអា.ក្រក់វាយប្រ.ហារក្រុង Wellington៖ ជើងហោះហើរត្រូវលុបចោល ខណៈពលរដ្ឋតាមឆ្នេរត្រូវបានជម្លៀសចេញជាបន្ទាន់

អាកាសធាតុអា.ក្រក់វាយប្រ.ហារក្រុង Wellington៖ ជើងហោះហើរត្រូវលុបចោល ខណៈពលរដ្ឋតាមឆ្នេរត្រូវបានជម្លៀសចេញជាបន្ទាន់

96
0

ទីក្រុង Wellington៖ អាកាសយានដ្ឋានអន្តរជាតិ Wellington បានប្រកាសផ្អាករាល់ជើងហោះហើរទាំងអស់ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយសាររងការវាយប្រ.ហារពីខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្របោកបក់មកលើឆ្នេរដែលមានកម្ពស់រហូតដល់ទៅ ១១ម៉ែត្រ។ តាមរបាយការណ៍បានឱ្យដឹងថា ល្បឿនខ្យល់បានហក់ឡើងដល់ ១២៨គីឡូម៉ែត្រក្នុងមួយម៉ោង ដែលធ្វើឱ្យយន្តហោះមិនអាចហោះហើរ ឬចុះចតដោយសុវត្ថិភាពបានឡើយ ស្របពេលដែលយន្តហោះធុនតូចមួយចំនួនដែលកំពុងចតក្នុងព្រលាន ត្រូវបានកម្លាំងខ្យល់បោកបក់ឱ្យផ្អៀងទៅម្ខាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_2rDOisGNIMV9Gj36IKPDlR-JlGfIX84TSkVpxSfQMlhb31S8l412_GzQFvp2PbNdX4NEX3v2C6xjkbDVDkucTFKOmbwznIhyNwHfwB6GYi6vOgEnkGgCMbIO468C9QAN8Bj-Y0a-IAxwkPlp-qtz2sidISA6srFpdQRpymzxKShBxdZE9yxaJte0Wl0/s1280/photo_2026-06-09_11-22-35.jpg
ស្ថានភាពនេះ បានធ្វើឱ្យអ្នកដំណើររាប់ពាន់នាក់ត្រូវជាប់គាំងនៅក្នុងអាកាសយានដ្ឋាន។ ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍នានា រួមទាំងក្រុមហ៊ុន Air New Zealand ផង បានប្រកាសណែនាំឱ្យអ្នកដំណើរទាំងអស់ ពិនិត្យមើលស្ថានភាពជើងហោះហើរតាមប្រព័ន្ធអនឡាញជាមុន មុននឹងធ្វើដំណើរមកកាន់ព្រលានយន្តហោះ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjNCSMDFQIbvnxOzaKr_aDuMFqG7RWGYfaPGEgBJVOry_Afb3N3-MdSKf80-ZnsorWytOE8X7uhpbIKYdGcMTrVwfe1oXzhff3VTVo3mIDiz4JDkptc4gpa98RZV23eMGFPhNymhHjgTNwBhmaL5dpH-H6n9k8peo3pYbWaq_HFwrdO9WBupwYKofsHh8/s650/photo_2026-06-09_11-22-35%20(3).jpg
ក្រៅពីផ្លូវអាកាស អាកាសធាតុដ៏អាក្រក់នេះក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកផងដែរ ដោយរាល់ការធ្វើដំណើរតាមកប៉ាល់ចម្លង (Ferry) ឆ្លងកាត់ច្រកសមុទ្រ Cook Strait ត្រូវបានលុបចោលទាំងស្រុង។ ដោយឡែក សម្រាប់ផ្លូវគោកជាច្រើនខ្សែនៅតាមបណ្តោយឆ្នេរក្នុងទីក្រុង Wellington ក៏ត្រូវបានបិទជាបណ្តោះអាសន្ន ខណៈអាជ្ញាធរបានហាមឃាត់ដាច់ខាតមិនឱ្យពលរដ្ឋទៅក្បែរតំបន់ឆ្នេរដើម្បីមើលរលកសមុទ្រនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGGG1voJ5X92Ex2l92FT6MJrhaXpSt2weWihFdmcntlT04QIqu5OMP_D2O1bwL8kCCAobqwyRy0b9YtimRwecb3EiPH8iP61TFvPWmP-8rlwai-pC-6dAWPwfmHmSBgMnViRQroOE4rgwPKEOnbGIuNgZLqAhMNLJFS9p8ozZ0cavy7VGlgbf8AnkyzqQ/s620/photo_2026-06-09_16-05-57%20(2).jpg

នៅថ្ងៃដដែលនោះ លោក Andrew Little អភិបាលក្រុង Wellington បានប្រកាសដាក់ទីក្រុងក្នុងស្ថានភាពអាសន្ន ដោយសារឥទ្ធិពលរលកយក្សបោកបក់លើឆ្នេរ និងបានបញ្ជាឱ្យជម្លៀសពលរដ្ឋចេញពីផ្ទះសម្បែងនៅតំបន់ឆ្នេរភាគខាងត្បូងជាបន្ទាន់ រួមមាន៖ តំបន់ Ōwhiro Bay, Island Bay, Houghton Bay និង Breaker Bay។ ទន្ទឹមនឹងនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបានចល័តទៅកាន់តំបន់ទាំងនោះ ដើម្បីជួយអន្តរាគមន៍ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI1ap1eHEmvF8Edi2bOiy12ryU5jIbrlFz1jKQif3gmpEXnyyFNvvERXJ5kskEaJoOHWULcFGHdhdurDm9VbRcEa6dx7SXl18N5IbrMkE8zL9c-khBztE0Q0iXi71_TjLNy_VwHRbyyyrVfGVF1mWjhD9gaB3arS4Xwxq70NgzkG0__1U8L5EQtR15azM/s1024/photo_2026-06-09_11-22-32.jpg

អាជ្ញាធរមូលដ្ឋានក៏បានចេញព្រមានយ៉ាងធ្ងន់ៗទៅកាន់អ្នកដែលរឹងរូសមិនព្រមចាកចេញពីផ្ទះថា ពួកគេនឹងត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ ពីព្រោះក្រុមសង្គ្រោះបន្ទាន់មិនអាចចូលទៅជួយក្នុងតំបន់គ្រោះថ្នាក់ខ្លាំងបានឡើយ នៅក្នុងអំឡុងពេលដែលរលកសមុទ្រកំពុងបោកបក់ខ្លាំងបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-hH9TFjS-DQPdZZDnU-U9oPOaOm18DzaRHHDDtjKIE9VApyYz-l3chyphenhyphen4npUvcuHagHLrys4Haflw_groevuy47x7Ol0853bW7Zqoo45_dJo0_U8kvJtdT37NlProsIR0ldPiR6Xm_3e4fZkBK_sf5i9mxku8USD0Mx4Yh-KOxwP-Sn09RAnWBwclmRpc/s1024/photo_2026-06-09_11-22-35%20(2).jpg

គួររំឭកផងដែរថា កាលពីឆ្នាំ២០២១ ប្រទេសនូវែលសេឡង់ធ្លាប់បានជួបប្រទះហេតុការណ៍រលកយក្សដែលមានកម្ពស់ជាង ៦ម៉ែត្រ បោកបក់មកលើឆ្នេរសមុទ្រក្នុងតំបន់ Breaker Bay ម្តងរួចមកហើយ ដែលកាលនោះ បានបណ្តាលឱ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង៕