Home ព័ត៌មានសេដ្ឋកិច្ច ១គីឡូម៉ែត្រ ស្មើនឹង $១ ក្រុមហ៊ុន វឌ្ឍនៈ នឹងបរិច្ចាគទឹកប្រាក់តាមចង្ងាយដែលអ្នកបានរត់ក្នុងទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី ១៤ ក្នុងចលនា

១គីឡូម៉ែត្រ ស្មើនឹង $១ ក្រុមហ៊ុន វឌ្ឍនៈ នឹងបរិច្ចាគទឹកប្រាក់តាមចង្ងាយដែលអ្នកបានរត់ក្នុងទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី ១៤ ក្នុងចលនា

107
0

ទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង Phnom Penh International Half-Marathon Powered by Vattanac លើកទី ១៤ ដែលឧបត្ថម្ភធំដោយក្រុមហ៊ុន វឌ្ឍនៈ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ ហើយអ្វីដែលកាន់តែពិសេសជាងការរត់ប្រណាំងខុសប្លែកជាងរៀងរាល់ឆ្នាំគឺការបង្កើតឲ្យមានយុទ្ធនាការ “We Sponsor, You Run” ដោយក្រុមហ៊ុន វឌ្ឍនៈ ដែលផ្តល់អត្ថន័យកាន់តែពិសេសដល់ការរត់របស់អ្នកចូលរួមទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcLi0otzaApSbWSd9c2eBre9v7pkQEEu7flUwJjvPrx5egVTybaG55t8PdZG4uAdHB8VrsKax0IfgBaNd8aahUuUmevi86_TSqQsy5NwhBduApHIdXZeDkFYPqAXmzAYdx17pWYI2icvAiAH3EPwLWsjDOv4PG4crvPTCekTFUIvTS5-CroQ8iImk2-hA/s2048/order_1.jpg

រាល់ ១ គីឡូម៉ែត្រ ដែលអ្នកចូលរួមរត់ ក្រុមហ៊ុន វឌ្ឍនៈ នឹងបរិច្ចាគ ១ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កុមារកម្ពុជាដែលកំពុងត្រូវការជំនួយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT4B9EYgrlqJ8zVBxDFeCdTW95lGppRwi_92tWMGe70FklUVxjK79NROfff5o7Qi8vBcMbLF8eP-u-OtD10B7-SQfILGg0e_j6BuErV3SbM5DRuyADSJt9uOd4xfEp2eMGs2rbHFrU88ayYCnWIU0Ni_Zx8sJgYALycKHklflUJ-ubVHTqDJeKhp8g9T4/s2048/508403222_703514949267922_3222968377698540631_n.jpg

លើសពីការចូលរួមរត់ប្រណាំង ព្រឹត្តិការណ៍ Phnom Penh International Half-Marathon Powered by Vattanac គឺជាវេទិកានៃការរួបរួម សាមគ្គីភាព និងស្មារតីនៃការចែករំលែក។ វាជាឱកាសដែលអ្នករត់ម្នាក់ៗអាចចូលរួមចំណែកក្នុងការកសាងសហគមន៍ និងបង្កើតឳកាសផ្លាស់ប្តូរដ៏មានន័យដល់កុមារកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ017xKIkNETfPmV9hdrlNxbZvvTiTg_gvEOG83GRDptjnPoNDCBn1r7vO-1AwfPMEOdqy5E5warxpdwqMETlVW7O-eYIaXDsUfC2NAG5hTHO31hYtCvSMGCw-GDisFKpIDrVvQnpQxmZzEFEp4m3xHEX0o61b6jUJQpTsViXpqkPNOl-Y2Wx_kp2Xjwc/s2048/508110713_703515025934581_212513564821077656_n.jpg

រាល់ជំហានរត់របស់អ្នក មិនត្រឹមតែនាំអ្នកឱ្យខិតកាន់តែជិតគោលដៅផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើតក្តីសង្ឃឹមថ្មីសម្រាប់កុមារជាច្រើននៅកម្ពុជា។ ចម្ងាយដែលអ្នករត់កាន់តែឆ្ងាយ ផលវិជ្ជមានដែលយើងរួមគ្នាបង្កើតក៏កាន់តែធំឡើងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSsVGYiky2vW-wuAvnXxFhxF5AwC2MkzaTd-I_Oyg8-kpHNPYMYGE87UdIK_qvvItFHTfhvkUeZtenQ-qkqGvA6UYGM6SfEuNf0RdsgDYhYIEw8FFQtvPuRKa0jIawkSqfBFz6GSba-Iwxsq15KZXTbQBu97SbTtM1vW2N_z4S9UH3lp3aWj_XZGrCd4U/s3937/You%20Run%20We%20Sponsor_Poster-01.png

ក្រុមហ៊ុន វឌ្ឍនៈ នឹងធ្វើការបរិច្ចាគតាមចម្ងាយដែលអ្នករត់៖
1 គីឡូម៉ែត្រ = $1
5 គីឡូម៉ែត្រ = $5
10 គីឡូម៉ែត្រ = $10
21 គីឡូម៉ែត្រ = $21https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs48PwXtI3Z4pwaqD1jOyCRyMeRzl5Awufpbbke8CRtlBJyhVBP3FvqXtK6vCmdpQan9in6z4C7Ro8Dwcjv3pYmYRjlB8WG4PajYiKBbc8Ei72RPAMvprRiaTxxspvsqKW8kAD4paCTus8ZO5K5yBqjzikog7M5c1o19GmIRwVTwtBSEDaFEQXW1Mf8PI/s3937/You%20Run%20We%20Sponsor_Poster-02.png

ពាក់អាវ វី-អាកទីវ ចូលរួមរត់ក្នុងទិវារត់ប្រណាំងភ្នំពេញអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងជាមួយក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមានមួយសម្រាប់សហគមន៍ ព្រោះជំហានតូចៗរបស់យើង អាចនាំមកនូវអនាគតដ៏ប្រសើរសម្រាប់កុមារកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK0hrqjpJ7FDgcWbDsD_hgIaKA3R5C_obJdkmanSk3sk8J95b-0-Qrk1tUYg2C6NVnJDBNrZQ-Z8tgDmPjLV51fzp77RHNnkC92qGmx-p1Vm3HqQjh_s1ctAZbckmY7sRl1btjoKuJK1iqfhXvhZKxGXRwJwdQvZ37xZ058xpRtmpXEETeu0VvEUvFgUI/s2048/507953809_703516419267775_543851295061514687_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRQHIuBtyIrZEo60eROE5NMbYbOzBbeQsSzApAzNAzK85MG7yRotYIyOu9k4IkeNAPigfJSPnOXb077_O1XnSfYe_yi5JW9t2TXJ9MgwOWdMHUpDwyJUP1TgNt2R1ewIw5m4alvh76uP-wHTVresu6Td2NQiyPvTMLFMvzzVto9yeD8R0lz786X_JYUko/s2048/508068233_703514982601252_7736567509246240214_n.jpg