Home ព័ត៌មានអន្តរជាតិ សមាគមគ្រូពេទ្យអន្តរជាតិថ្កោលទោ.សអ៊ីស្រាអែលដែលវាយប្រ.ហារកំទេ.ចមន្ទីរពេទ្យលីបង់

សមាគមគ្រូពេទ្យអន្តរជាតិថ្កោលទោ.សអ៊ីស្រាអែលដែលវាយប្រ.ហារកំទេ.ចមន្ទីរពេទ្យលីបង់

87
0

គ្រូពេទ្យគ្មានព្រំដែន (Médecins Sans Frontières-MSF) និងសមាគមគ្រូពេទ្យអន្តរជាតិ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានចេញមុខថ្កោលទោ.សយ៉ាងខ្លាំងក្លាចំពោះកងទ័ពអ៊ីស្រាអែល ដែលវាយប្រ.ហារកំទេ.ចមន្ទីរពេទ្យមួយកន្លែងនៅទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ បណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ថែមទាំងខូចខាតអគារ ឧបករណ៍វេជ្ជសាស្ត្រគ្មានសល់ ដោយបង្ខំឱ្យក្រុមគ្រូពេទ្យជម្លៀសអ្នកជំងឺជាច្រើនចេញពីបន្ទប់សង្គ្រោះបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaTBpGCI7zKyjOsZTGZkdlqzJdgnWvMNxy6vIKkOy7hAv3jzw49O1EfY3oaZ7frqKYpEnnaZcy_owA8sLXsHIXeZHmw22Y21X8Eq5yN5UosXt86gTUeI91v86lBOg8_gvsuhQb-hnqeA4jGSFyFeYEujC_t_Gz-hNVvj6roTNo7BZ1AmJru_XJRerftms/s1000/photo_2026-06-04_09-38-40.jpg

គ្រូពេទ្យគ្មានព្រំដែន និងសមាគមគ្រូពេទ្យអន្តរជាតិ ចាត់ទុកសកម្មភាពការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអ៊ីស្រាអែលមកលើមន្ទីរពេទ្យ Jabal Amel ក្នុងទីក្រុង Tyre កាលពីថ្ងៃទី១ ខែមិថុនា គឺដូចគ្នានឹងការបំផ្លិ.ចបំផ្លា.ញនៅតំបន់ហ្គាហ្សា និងស្តីបន្ទោសជាការបរាជ័យយ៉ាងខ្លាំងផ្នែកការពារវេជ្ជសាស្ត្រ និងជនស៊ីវិលក្នុងអំឡុងពេលជម្លោះ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់ចំនួន៤នាក់ និងរងរបួស១២៧នាក់ (រួមទាំងគ្រូពេទ្យ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXanYQa8qbR3UXJ6435SicIwRfXPRMr3LqD5wH7NkAD1atHgLbUgQi2NnH-VGQdnGyG2xj9ab2PQWFGDuxrri8bQ9ppey8wulRHXPfTj1mat_gNollhyphenhyphenEJLXgOyOvh7aYFGnAPBA_-oM1KDmX0R2_b_AtkD8HwR4CCPPuKJy5fzIXFZ7DM7gfvvwf825w/s1000/photo_2026-06-04_09-38-38.jpg

កម្លាំងផ្ទុះបានបំផ្លាញអគារសង្គ្រោះបន្ទាន់ (ICU) បន្ទប់ទារកទើបកើត បន្ទប់ពិសោធន៍ ដាច់ចរន្តអគ្គិសនី បំផ្លាញប្រព័ន្ធផ្តល់អុកស៊ីសែន និងឧបករណ៍វេជ្ជសាស្ត្រខូចខាតខ្ទេចខ្ទីគ្មានសល់ ក្នុងអំឡុងពេលគ្រូពេទ្យកំពុងតែជួយជីវិតអ្នកជំងឺក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGSeFSStPJ7PtpsSphzyoNhdS29zZxFqO7WNU6CxZc6haATDrDe7aT78t9qEqsCquOXdRaY8fpvc0KZ-Qka-GUqoJrHt63JQwiVW9nq30IVkTq-CpNqJWcIvZhEwwy5xhTirl4iW0r3ZePcJYdQ2ij755gKV9N8ZvTXQmG8iBnVf56WYA_QT_-JnviD6M/s1000/photo_2026-06-04_09-38-39%20(2).jpg

សេចក្តីថ្លែងការណ៍របស់គ្រូពេទ្យគ្មានព្រំដែនបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារមកលើប្រទេសលីបង់ម្តងហើយម្តងទៀត ដែលធ្វើឱ្យជញ្ជាំងបន្ទប់វះកាត់អ្នកជំងឺខូចខាតយ៉ាងដំណំ ហើយបង្ខំឱ្យគ្រូពេទ្យប្រញាប់ជម្លៀសអ្នកជំងឺក្នុងបន្ទប់វះកាត់ទៅកាន់បន្ទប់ផ្សេងដើម្បីសុវត្ថិភាព ។ ក្រៅពីនេះ គ្រូពេទ្យគ្មានព្រំដែនបានអំពាវនាវឱ្យចាត់វិធានការបន្ទាន់ដើម្បីការពារជនស៊ីវិល គ្រូពេទ្យ និងជួយសង្គ្រោះអ្នកជំងឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4Flu1KAWbzm-2Ef1rJf9etNJlooqxlU9BNZ4Sg6T0AWuypw81TOklCA0aWrG_Rzzn9w2NyxX3zM1bOkS9ElYoIWYoBsrnIPM4T010wjEHZCeXLaBuLhmboaHVOuEwI5JiE3dmQce3tiEWiiF-1b0g1PVGOWMCpvRvN4JlILOLGPVIrKAYStHOyBlH9uA/s1000/photo_2026-06-04_09-38-39%20(3).jpg

ផ្ទុយទៅវិញ កងទ័ពអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់ពីចេតនាវាយប្រហារលើមន្ទីរពេទ្យរបស់លីបង់ ដោយអះអាងថា ក្រុម Hezbollah បានប្រើប្រាស់រថយន្តពេទ្យ ក៏ដូចជាទីតាំងក្បែរមន្ទីរពេទ្យសម្រាប់ធ្វើជាកន្លែងលាក់ខ្លួន និងមូលដ្ឋានឈរជើង ប៉ុន្តែកងទ័ពអ៊ីស្រាអែលមិនបានបង្ហាញភស្តុតាងច្បាស់លាស់ពាក់ព័ន្ធនឹងការលាក់ខ្លួនរបស់ក្រុម Hezbollah ឡើយ ៕