Home តារាជាតិ មាលា និង ស៊ីដនី ម៉ារិទ្ធ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃនៅមិនសុខ

មាលា និង ស៊ីដនី ម៉ារិទ្ធ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃនៅមិនសុខ

91
0

តារាម៉ូដែលខ្មែរកាត់បារាំង មាលា និង ស៊ីដនី ម៉ារិទ្ធ ខ្មែរកាត់អាម៉េរិក និងជាម្ចាស់មកុដ Miss Planet International 2025 បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីកូនកាត់ទាំងពីររូបនេះពួតដៃគ្នាបង្ហាញពីវប្បធម៌ខ្មែរនិងប្រាសាទខ្មែរដ៏ស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹម។ រូបភាពដែលស្រស់ស្អាតជាង AI នេះបានធ្វើឱ្យផ្ទះលេខ២ក៏នៅមិនសុខចេញមកប្រតិកម្មយ៉ាងគគ្រឹងគគ្រេង។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8gJbxSEp5Qp2idbWSPb8wPgaxHCKS-Qlv8nzCB3jYFTe5pOlaXZKlI-iJrxdjzVgrflHEvxWG4EcUeS9PKLfINDzlxDr0lwiunLy4o_rAkMx3OUOna0E4wChUaC8tA63ndBsH943PznoENrNPCPnYsSdRHTu__gsNiXqtFbA1LcYUtJpadzZDU4Q9OjQ/s4096/image_2026-06-03_10-21-19.png
នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមរបស់ មាលា និង ស៊ីដនី ម៉ារិទ្ធ បានបង្ហាញពីអ្នកទាំងពីរស្លៀកពាក់ស្បៃខ្មែរថតរូបនៅប្រាសាទអង្គរវត្តប្រកបដោយភាពទាក់ទាញ។ ជាមួយនឹងសំលៀកបំពាក់ស្បៃខ្មែរនិងរូបរាងដ៏ស្រស់ស្អាតរបស់ពួកគេបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិនិងអន្តរជាតិជាមួយនឹងខ្សែភ្នែកភ្ញាក់ផ្អើលនិងពេញចិត្ត។ ចំពោះពលរដ្ឋខ្មែរដែលដើរកម្សាន្តនៅពេលនោះក៏បានអរគុណមកកាន់ មាលា និង ស៊ីដនី ម៉ារិទ្ធ ដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYrXX-s8t18pI7dgA8qezZY1gEzmaBlTFgag5Y1JT7UYt1SE7LO_GkM2lrQ3AxmZYo7B7I5oPYj4RMHq_reoO_gX_xDwYjxGyJJ9_0iksbPxl_RmwATh2Lb3Tx0EfzO_znVHsytDevBfs3NYLa5boHShDOOMGZIdVLbXTrtk6fw-Oc4H_ozAiiAFXSQqE/s4096/image_2026-06-03_10-21-22.png
 
មិនត្រឹមតែរូបភាពស្បៃខ្មែរនៅប្រាសាទអង្គរវត្តប៉ុណ្ណោះទេ រូបភាពរបស់ មាលា និង ស៊ីដនី ម៉ារិទ្ធ ដែលថតនៅប្រាសាទព្រះខ័នបានទាក់ទាញអារម្មណ៍អ្នកទស្សនាយ៉ាងឆាប់រហ័ស។ តាមការពិពណ៌នាបានបង្ហាញបង្ហាញថា  ក្រោមពន្លឺថ្ងៃដែលកំពុងរៀបលិច ក្នុងតំបន់ព្រះខ័ន មាលា និង ស៊ីដនី ម៉ារិទ្ធ ហាក់ដូចជាតួអង្គដែលដើរចេញពីរឿងព្រេងបុរាណខ្មែរ ស្លៀកសម្លៀកបំពាក់ប្រពៃណី ដ៏ស្រស់ស្អាត និងនាំយកសម្រស់នៃវប្បធម៌មកកាន់ពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieuAqDp8V_ZtxyRaoeGSDXBpUp5MvUFSp8t4HhrgaQMEx_f_L5WygcCrfce6_z3UKN2cDTdkbyVnrhBJEjTC9S1p3lrewDeqKCZLDCiSz9hejjZ8rgYlREqO6aRQDNRXBQRdsJurt0YRtKVHB9mnjG0pdB6wm0Wo5ZUhyoRF52B_RX0PFzhZ2EiL_QMVE/s4096/image_2026-06-03_10-21-26.png
 
រូបភាពដ៏ល្អឥតខ្ចោះរបស់ មាលា និង ស៊ីដនី ម៉ារិទ្ធ គឺពិតជាស្រស់ស្អាតនិងមានភាពរស់រវើកខ្លាំងសូម្បីតែរូបភាព AI ក៏មិនអាចស្អាតជាងអ្នកទាំងពីរបានដែរ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6DQjrZ0n4uePzgIeF0ojHkw3AnqhlfXj2FduyCX9TgolIWyFyvMPWNG8cDiXr3DMRIXCIRuvDFrPI_DAj3uycvu4XcBl3OXGoV4rnt8ZMXHVU5YH1CTEYh6-W5SegBywIyz5fTtJ4qkef_dGZrlsesOofMaS2KOrbhCLZsB3a8YgKqWTdkJlVAxg_KFw/s4096/image_2026-06-03_10-21-36.png
សម្រស់របស់ មាលា និង ស៊ីដនី ម៉ារិទ្ធ នៅក្នុងឈុតសំលៀកបំពាក់ខ្មែរអមដោយប្រាសាទកេរ្តិ៍មរតកពីដូនតាខ្មែរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃនៅមិនសុខចូលមកខម្មិនយ៉ាងច្រើននៅលើបណ្តាញសង្គមរបស់ មាលា និង Miss Planet International 2025 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfhVrDmNwiTsgN5stcUffKftBreg0LGyHSqhHyDFIVI8017xGLeU0GlUZFUgThituaZsqnsNDaEZJa_2y5OV92qxKiEG6D04r0FdfFPTHlThWJozWtojLCJw0zhyagMo1R0NaGnKbEetM4KBEnTu-zjq0lpZM_d8U8hqoO696L1hEkFFIhYw6WKmntg1s/s4096/image_2026-06-03_10-21-39.png
 
មែនទែនទៅនេះមិនមែនជាលើកទី១នោះទេដែលអ្នកលេងបណ្តាញសង្គមថៃក្តៅក្រហាយ រាល់ពេល មាលា ឬ ស៊ីដនី រួមទាំងអ្នកសិល្បៈល្បីៗជាច្រើនទៀតស្លៀតឈុតបុរាណខ្មែរតែងតែមានគណនីបណ្តាញសង្គមជាច្រើនចូលមករំខានជាមួយនឹងមតិយោបល់ថា ជាឈុតថៃឬឌឺដងហៅកម្ពុជាថា scambodia  ទាំងមិនមើលប្រទេសខ្លួន​ឯងមានការ Scam ពេញទឹកពេញដីមិនលើកឡើងសូម្បីតាក់ស៊ី។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMes12x4VD0LULXewEQlU3oBh97Rw8obE3mgoeTDPNQjLu2ucfXJWJntOPxGFNpofYEIEvSp2HbP3J4RrJKSYa8bbql4rDRtm3G-6_fGAJpF2kSmixFQsfPNNhaJLN2cBaMFSMFVmKFdS6BmAy8myV4CJHnyJJsymBTdqZHnd_zIKgKkQhK5-Ldf9xlR4/s4096/image_2026-06-03_10-21-43.png
ឃើញផ្ទះលេខ២ចូលមកខម្មិនដាក់ មាលា និង ស៊ីដនី ម៉ារិទ្ធ អ្នកគាំទ្រអ្នកទាំងពីរក៏បានបញ្ចេញមតិដែរថា «ទីណាមាន វប្បធម៌ ប្រពៃណី កម្ពុជា ទីនោះតែងមានសៀមមកព្រូសជានិច្ច»។ ចំណែកឯទស្សនិកជនជាច្រើនទៀតបានសរសើរពីរូបភាពអ្នកទាំងពីរដែលមានភាពស្រស់ស្អាតដូចជាគំនូរផងដែរ៕