Home តារាជាតិ នៅអាម៉េរិក៣ឆ្នាំ វេហាស៍ ថាមានគ្រប់រសជាតិ

នៅអាម៉េរិក៣ឆ្នាំ វេហាស៍ ថាមានគ្រប់រសជាតិ

85
0

ពីពលករនៅប្រទេសកូរ៉េខាងត្បូងបានក្លាយជាតារាចម្រៀងក្នុងផលិតកម្មសាន់ដេ ប៉ុន្តែ វេហាស៍ បានសម្រេចចិត្តចាកចេញពីទឹកដីកំណើតលះបង់អាជីពសិល្បៈចេញទៅរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក។ រស់នៅស្រុកគេរយៈពេល៣ឆ្នាំ វេហាស៍ ថាមានគ្រប់រសជាតិខណៈតារាចម្រៀង ជ័យ សុវ៉ាត បានលើកឡើងថាការសម្រេចចិត្តរបស់ វេហាស៍ គឺពិតជាត្រឹមត្រូវ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0cuuBxUf1ccuzV2GPHtLprYjKPCB1pt1yAJ2FF0R3aT7C8vJ4gY12Aby9wOHtlzJQigH3btM6SSGullmj0Jo-7G6CVTL8nndZz5ZMkY2wlJnmwxTLxp0tx6uOQppU8KlrMVqt4KDObbe41v-DN8GOIlPe2bbtOuLA1sadEE4hD1yIEu7SaHcXC5Jk07k/s2048/image_2026-05-29_15-20-18%20(2).png
សម្រាប់អ្នកដែលចូលចិត្តទស្សនាមាតិកាធ្វើម្ហូបអាចនឹងប្រទះឃើញវីដេអូរបស់ វេហាស៍ ដែលជាអ្នកសិល្បៈមួយរូប រួមទាំងឃើញលោក មាស សាលី និងភរិយា ហើយអ្នកទាំងបីបានបង្កើតប្រជាប្រិយភាពល្បីល្បាញរហូតដល់ធ្វើម្ហូបអាហារលក់ទៀតផង។ យ៉ាងណាមិញក្រៅពីការធ្វើមាតិកា ការងាររបស់ វេហាស៍ គឺជាជាងធ្វើក្រចកមួយរូបនៅសហរដ្ឋអាម៉េរិកហើយកន្លងមកលោកក៏ធ្លាប់បង្ហាញទៅកាន់ទស្សនិកជនដោយមិនខ្មាសអៀនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbyZyGYpMqCxWey5ZAZwwA18-byaIx3PCMvAr4Lc7IhUJkaqvzoVslgPMgiyuTRHeODPkrlMCz5QaedH8zCiHBRn__Wnurz1nJ39zad69pOv77NNW6uJHQO5UyOjhmNuBfb7v0n9ASdZDGLP-ZTitkvQAAM8yjb0E-M6K4RDBTyeYxKWAbWXDt-DMUNik/s2048/image_2026-05-29_15-20-24.png
ភ្លេចៗខ្លួនវាមានរយៈពេល៣ឆ្នាំហើយដែលតារាចម្រៀងរូបនេះបានចេញទៅរស់នៅសហរដ្ឋអាម៉េរិកជាមួយនឹងបងប្រុស ចំណែកការរស់នៅនេះគឺលោកទទួលបានគ្រប់រសជាតិ។ នាយប់ថ្ងៃទី២៨ ខែឧសភា វេហាស៍ បានបង្ហោះរូបភាពមួយសន្លឹកដែលស្ថិតនៅព្រលានយន្តហោះចាស់ ជាមួយនឹងការរៀបរាប់ថា «ថ្ងៃនេះគឺ៣ឆ្នាំគត់ ដែលខ្ញុំសម្រេចចិត្តមករស់នៅសហរដ្ឋអាម៉េរិក ពីអ្នកចម្រៀង ក្លាយជាជាងក្រចក ពីអ្នកចម្រៀងក្លាយជាចុងភៅ -ពីអ្នកចម្រៀង ក្លាយជាអ្នកផលិតមាតិកាម្ហូប »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0roJiP88v-95nOGllIhjikVx8HG_y4kH_uakpoJ9xombC-ZPQH4wLpNsHH52OquoII33FmJ6Kq3d-kkc0w-J_G46FjHuY4dXlU_VhlyzawmCYXz3PWl_820RWG0k8Mnmyq6alWPWrt_O8A0XAWwMfcNUWAmInurQ7Rwiwd2ODq8eME8flI2AT51NCdMM/s960/image_2026-05-29_15-20-18.png

ម្ចាស់បទ «មិនស័ក្តិសម» និងបទ «លួងបង» បានលើកឡើងថាប្រទេសអាម៉េរិកបានផ្លាស់ប្តូរលោកគ្រប់បែបយ៉ាងមានទាំងផ្អែម ល្វីង ជូរចត់ គឺមានគ្រប់រសជាតិ។ លោកក៏បានសម្តែងការដឹងគុណទៅកាន់មនុស្សជុំវិញខ្លួនដែលជួយជ្រោមជ្រែងលោករហូតមក ជាពិសេសគឺអ្នកម្តាយនិងម្តាយធម៌លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIxaOCNOMbfWG0xwk7jtnZUhs-wSVLoFQvj9yhoJ62uBwpGFW1EwdHN_P1lbR71j6BzPQ8K9UGkIdH8_vIs2u7Hgw0dB5Goz-1LS6ixg7YDmLrJhnCMDF7lWXEFY8K-snk2-poVG3lVpjNnQ3VbMQ9OWsWEByoN7Y4QLFoV8WkzwPBxxZF2DgvdAaop-A/s2048/image_2026-05-29_15-20-25%20(2).png

ការបង្ហាញរបស់ វេហាស៍ បានធ្វើឱ្យអ្នកគាំទ្រនិងមិត្តរួមអាជីពសិល្បៈមានការចាប់អារម្មណ៍ដោយតារាចម្រៀង ធារីកា បានបង្ហាញពីមោទនភាពចំពោះលោក តារាចម្រៀងជ័យ សុវ៉ាត ក៏ថាផ្លូវដែល វេហាស៍ ជ្រើសរើសគឺត្រឹមត្រូវ ចំណែកឯអ្នកគាំទ្រផ្សេងទៀតបានបង្ហាញពីការតស៊ូរបស់ វេហាស៍ នៅក្នុងជីវិតមិនថាការងារអ្វី តូចឬធំធ្វើទាំងអស់មិនប្រកាន់ឡើយ។ អ្នកខ្លះក៏បង្ហាញថាពួកគេចូលចិត្តមើលលោកធ្វើម្ហូបផងដែរ៕