Home ព័ត៌មានអន្តរជាតិ អាល្លឺម៉ង់ចង់ចេញមុខជួយកម្ពុជាដោះស្រាយបញ្ហាជនភៀសសឹក និងរឿងព្រំដែនជាមួយថៃ

អាល្លឺម៉ង់ចង់ចេញមុខជួយកម្ពុជាដោះស្រាយបញ្ហាជនភៀសសឹក និងរឿងព្រំដែនជាមួយថៃ

114
0

ខណៈដែលភាគីថៃកំពុងព្យាយាមខ្ទប់មាត់កម្ពុជាមិនឱ្យនិយាយរឿងព្រំដែនលើឆាកអន្តរជាតិ ស្រាប់តែពេលនេះមហាអំណាចអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ បានចេញមុខមកគាំទ្រផ្នែកការទូត ដោយប្រកាសចង់ធ្វើជា “អ្នកសម្របសម្រួលដោយស្មោះត្រង់” ដើម្បីដោះស្រាយវិបត្តិព្រំដែន និងការពារជនភៀសសឹកកម្ពុជាទៅវិញ។ នេះហាក់ដូចជាការទះកំផ្លៀងតាមបែបការទូតដ៏ធ្ងន់ធ្ងរទៅលើទីក្រុងបាងកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxB-7uoAsgbFwxfqmin6mtVxUlsDrovj_aEi73RjmIyHR2ez2LFj887ooXKBLB1y5_aPNswjS811X-C3QyoWPNFAvyfsyTgXEocDi_EPeC7B_XgPbpJy0ZUCGNFdARrFOSBDoOUIsqjRtpA5AjcS96uYJ10WOIyb_Cyx8zzQ-l2DvQfpZ6JsaJLprYFds/s1280/photo_2026-05-28_16-21-45%20(2).jpg
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា នៅក្នុងជំនួបក្រៅផ្លូវការដ៏មានសារៈសំខាន់នៅឯទីក្រុងញូវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅជាមួយឯកឧត្តម Gunther Krichbaum រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz_I_7Pxmpp-9GRDsicGMycTs0B2YKMl0qkD-OJxLH0-_eM4bmVfZszXrnaMK8Z2gZmJlyb_pYkZ6EV-kopi7S1FGiwO_yP3goukJh90wpjyL3NfE7z9ITFj4WUfqYon0-FHVJHRSVYmWZBzQHViqo-rOYTLU04Y5QilLgwy1d1-_GrCOxY_X-NunHOOI/s1280/photo_2026-05-28_16-21-45.jpg
នៅក្នុងឱកាសនោះ ភាគីអាល្លឺម៉ង់បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការដើរតួជាភាគីទីបីដែលមានភាពអព្យាក្រឹត និងយុត្តិធម៌ ដើម្បីជួយសម្របសម្រួលផ្លូវការទូត ឱ្យកម្ពុជានិងថៃអាចស្វែងរកដំណោះស្រាយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ចំណុចលេចធ្លោមួយទៀតនៅក្នុងកិច្ចចរចានោះ គឺការផ្តោតចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាមនុស្សធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgln_FGIGRPknduyGw6v_w7d-SjwAsAqMkMbHt-vMRivRSur6GKBeBlkGEgw2p49T0Zj6_V20Wrg-O31vMAt_XDwVpL3evZKUT2Y-z3Ziv_c93O0bS3WzJn2FCCWtiyTcuJQ2Xccj1iXYqgafLWHOdYYhCfjL0uww8PmF99fEXvOnv6HKbRpxdcq-t1ZT4/s1024/photo_2026-05-28_16-21-47.jpg
ឯកឧត្តម Gunther Krichbaum បានសម្តែងនូវការបារម្ភយ៉ាងខ្លាំងចំពោះទុក្ខលំបាករបស់ប្រជាជនភៀសសឹកកម្ពុជា ដែលរងគ្រោះពីការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែននាពេលកន្លងមក។ ភាគីអាល្លឺម៉ង់បានគូសបញ្ជាក់ថា ខ្លួនចង់ឃើញការអនុវត្តបទឈប់បាញ់មួយដ៏មានប្រសិទ្ធភាព និងពិតប្រាកដ ដើម្បីបើកផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅស្រុកកំណើតវិញដោយសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdzYIX9cdR44imjeuALo6vZUfyFYaIpJQSqW3djVwZTx5zDN5t8S-lVD5xMtocYF2_jchwfGIkikRgu8CklsZ7Y2RkHYaYZc27zS_aJdbs4KUzL0GYBiB10T2UzPlnXeR7m6wO6vavxKx2RXpu-GZg0BCrUJlgLljhLO3nbjv_8WJrneeJEOM4a3UgFA/s1280/photo_2026-05-28_16-21-47%20(2).jpg

លទ្ធផលនៃជំនួបមួយនេះត្រូវបានអ្នកវិភាគការបរទេសបានមើលឃើញថា គឺជាចំណុចវិជ្ជមាន និងជាការកោតសរសើរចំពោះភាពឆ្លាតវៃផ្នែកការទូតរបស់កម្ពុជា។ ការដែលមហាអំណាចអឺរ៉ុបដូចជាអាល្លឺម៉ង់ ចេញមុខមកគាំទ្រ និងចង់ចូលរួមដឹងឮបែបនេះ គឺស្របទៅនឹងយុទ្ធសាស្ត្ររបស់ភ្នំពេញ ដែលតែងតែចង់ឱ្យមានតម្លាភាពនៅលើឆាកអន្តរជាតិ។ ជំហរការទូតដ៏រឹងមាំមួយនេះ កំពុងតែរុញច្រានឱ្យភាគីថៃកាន់តែជួបសម្ពាធខ្លាំង ព្រោះថៃតែងតែព្យាយាមជំទាស់ និងចង់លាក់រឿងនេះដោះស្រាយតែលក្ខណៈទ្វេភាគីដាច់ដោយឡែក ដើម្បីដណ្តើមប្រៀបលើកម្ពុជា៕