ការលាតត្រដាងការពិតយ៉ាងចាស់ដៃពីសំណាក់តំណាងអចិន្រ្តៃយ៍កម្ពុជានៅលើឆាកអង្គការសហប្រជាជាតិ (UN) កំពុងធ្វើឱ្យរដ្ឋាភិបាលថៃធ្លាក់ក្នុងភាពខ្លាចអាម៉ាស និងមិនសប្បាយចិត្តជាមួយកម្ពុជាយ៉ាងខ្លាំង រហូតដល់ថ្នាក់បង្ខំចិត្តកោះហៅឯកអគ្គរាជទូត និងកុងស៊ុលធំៗប្រចាំតំបន់អឺរ៉ុបដល់ទៅ ២៤ ប្រទេស មកប្រជុំបន្ទាន់ដើម្បីរកយុទ្ធសាស្ត្រលាងខ្លួនជាប្រញាប់។
.jpg)
យោងតាមរបាយការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងអំពីការលើកឡើងរបស់លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំពិភាក្សាដេញដោលជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលបានបង្ហាញយ៉ាងលម្អិតនូវទិន្នន័យ និងផលវិបាកនៃការប្រើប្រាស់កម្លាំងយោធាឈ្លានពានរបស់ថៃកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ (IHL)។
សកម្មភាពបកអាក្រា.តធាតុពិតរបស់ថៃពីសំណាក់តំណាងកម្ពុជាដូចខាងលើនេះ បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ចេញមកផ្តល់បទសម្ភាសពីប្រទេសបារាំងយ៉ាងបន្ទាន់ថា៖ «លោកកំពុងតែមិនសប្បាយចិត្តជាមួយនឹងកម្ពុជាយ៉ាងខ្លាំង ដោយប៉ុន្មានថ្ងៃនេះ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងដដែលៗអំពីរឿងប្រទេសថៃ ឈ្លានពានលើប្រទេសកម្ពុជាទៅកាន់វេទិកាអន្តរជាតិ»។.jpg)
រដ្ឋមន្រ្តីការបរទេសថៃរូបនេះថែមទាំងបន្តគំរាមកំហែ.ងកម្ពុជាទៀតថា៖ «ប្រសិនបើកម្ពុជានៅតែមិនផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនទេ អ្វីដែលធ្លាប់ជជែកគ្នាពីមុនមក ថៃនឹងចាត់ទុកជាមោឃៈ ហើយកម្ពុជា នឹងខាតបង់ប្រយោជន៍របស់ខ្លួន ដោយថៃមិនមែនជាអ្នកខាតបង់ប្រយោជន៍នោះឡើយ»។
ស្របពេលជាមួយគ្នានេះដែរ នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃបានបើកកិច្ចប្រជុំបន្ទាន់ស្តីអំពី «ការប្រគល់គោលនយោបាយជូនឯកអគ្គរាជទូត និងកុងស៊ុលធំៗ» ប្រចាំតំបន់អឺរ៉ុបចំនួន ២៤ប្រទេស ដើម្បីសម្រេចបានគោលការណ៍ជំរុញលើវិស័យការទូតចំនួន ៤ប្រការ ទប់ទល់នឹងយុទ្ធសាស្ត្រវាយលុករបស់កម្ពុជា ឬក៏អាចនិយាយឲ្យងាយយល់ថា ជាការនិយាយលាងខ្លួន និងការពាររូបភាពរបស់ថៃ កុំឱ្យធ្លាក់ចុះខ្សោយនៅលើឆាកអន្តរជាតិបន្ទាប់ពីការលាតត្រដាងរបស់កម្ពុជា។
បន្ថែមពីនេះ ថៃបានព្យាយាមយកអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) មកធ្វើជាខែលក្នុងការដោះស្រាយជម្លោះតំបន់ត្រួតស៊ីគ្នា ដើម្បីបង្ហាញទៅពិភពលោកថាខ្លួនជាអ្នកដើរតាមច្បាប់អន្តរជាតិ។ សកម្មភាពការទូតយ៉ាងរវើក និងការសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងពីសំណាក់ថៃនាពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា យុទ្ធសាស្ត្រការទូតបុរេកម្មរបស់តំណាងកម្ពុជានៅលើវេទិកាអង្គការសហប្រជាជាតិ ពិតជាបានវាយចំចំណុចរសើប និងបង្កើតជាក្តីបារម្ភយ៉ាងខ្លាំងដល់មុខមាត់ និងផលប្រយោជន៍សកលរបស់ប្រទេសថៃ ដែលធ្វើឱ្យពួកគេត្រូវប្រញាប់ប្រញាល់រកផ្លូវការពារខ្លួនគ្រប់ច្រកល្ហកបែបនេះ៕
Home ព័ត៌មានជាតិ ផ្អើលឆាកអន្តរជាតិ! កម្ពុជាលាតត្រដាងភស្តុតាងថៃឈ្លានពាននៅ UN ធ្វើឱ្យថៃខឹងសម្បារ និងបើកប្រជុំអគ្គរាជទូតបន្ទាន់ដល់ទៅ២៤ប្រទេស









