Home តារាជាតិ វីដេអូ Mukbang របស់តារាចម្រៀង ទេព បូព្រឹក្ស បង្កឱ្យមានការវែកញែក

វីដេអូ Mukbang របស់តារាចម្រៀង ទេព បូព្រឹក្ស បង្កឱ្យមានការវែកញែក

88
0

បន្ទាប់ពីខកខានចេញវីដេអូ Mukbang យូរពេលនេះតារាចម្រៀង ទេព បូព្រឹក្ស បានវិលត្រឡប់មកវិញហើយប៉ុន្តែវីដេអូថ្មីនេះបានបង្កឱ្យមានការវែកញែកជាច្រើនពីអ្នកទស្សនា។ អ្នកមួយចំនួនគិតថាការហូបសត្វចៀសរបស់ទេព បូព្រឹក្ស ពុំគួរបង្ហាញបែបនេះនោះទេ ចំណែកអ្នកខ្លះមិនចេះញុំាក៏ញញើតខ្លាច រីឯអ្នកផ្សេងទៀតដែលហូបសត្វនេះក៏និយាយថាឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBqzUDSIaLu1hxRdDMPXw_4CJeQvrfR0hHooR0iTUOTuZ8Gv1bx8Xy-vx2cxOPSj93ruo6AAglyue6cYzTSrJkFkInQrbCQFdzDfmiUV6d7mSXTrrjuYyC2MXftcA2RJBXG-SXHjLth3WbL4pVDQSGcnjQZRUoFvmafV0hQms6VzeFRK-tdbtDbIVGQ3A/s2048/image_2026-05-23_16-34-26.png

នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះវីដេអូមួយភ្ជាប់មកជាមួយនឹងចំណងជើងថា «អូយបានសាកនៅឆ្ងាញ់សាហាវ ម៉ាក់ចូលចិត្ត»។ ក្នុងវីដេអូ ទេព បូព្រឹក្ស បានបញ្ជាក់ថាដោយសារតែឃើញគេហូបចៀសច្រើននិងទំនងឆ្ងាញ់ធ្វើឱ្យនាងចង់សាកតែម្តង ខណៈសត្វនេះគឺគេហូប។ មិនត្រឹមតែមានសត្វចៀសប៉ុណ្ណោះទេមួយចាននេះក៏មានសត្វហ៊ីងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9ELeZ7C9y2gMNIGkwXhF7jHDcVDVK4Lm9bLzWctrtsHuTA6dl0CeUYfG2s1k_rkNkjMS1XKxEdZL0jwky88p1-u9owy6Bl3MBXvzW29Cyb0dlQuNA2pcXYcb-W5JSpO2g50rUkE91TN1POZQ1YaGGJQEwZQKi6RRsn6VHsZVdUF06o-SJQrRH0rAa-Po/s2048/image_2026-05-23_16-34-27.png
បន្ទាប់ពីវីដេអូនេះបានរីកសាយភាពអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិវែកញែកជាច្រើនដោយអ្នកខ្លះហាក់ដូចជាមិនពេញចិត្តចំពោះការបង្ហាញនេះខណៈអ្នកខ្លះទៀតដែលចេះហូបក៏សរសើរថាសត្វចៀសនេះឆ្ងាញ់និងអាចយកទៅធ្វើម្ហូបបានផ្សេងៗដូចជាឆាក្តៅជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLe-1BxI9gg3CI8YsaTB_Halz4OYHU2CLf1QFZVNf-c7MRmB43ZvMt109tfjNT8LvDFP0WSwwcrmg4rfbZDg4ThvvK_MsoN0LqDRCt25w7VfgiN3oTAibgJgYAPJCA6RHDq9mdnVXsxanS8BKW1vFylzElKTvxb-YUCjs36jlpDT0yW3JKBHd9wQSfOY8/s470/image_2026-05-23_16-30-53%20(2).png

មតិប្រតិកម្មរបស់មហាជនបានលើកឡើងថា «សាហាវខ្លាំងណាស់ សូម្បីតែដាយណូស័រក៏មិនលើកលែងដែលឆីខ្ទេច, បើអាចសូមកុំបង្ហាញរូបភាពបែបនេះតាមបណ្ដាញសង្គម ក្នុងនាមជាតារាដែលមានអ្នកគាំទ្រតាមបណ្ដាលប្រទេសនានា មិនគួរចែករំលែកបែបនេះទេ ហើយសត្វនេះអាចគេអភិរក្សផងក៏ថាបាន(មិនមែនហ៊ីង)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi63TLFFoCjDTD6f6qMCuyJG5YnayYHtBeg9xC6ogyZNeWJhLtjSAOBeHY-CWHbn6ta1ZB3gV8Ra7g4WCxDaoummewZmdll_L7veRgl2JeqerD4DwwiYr1nsrFDFrRFwmCXCkn8kHqKlhiUJDFu08pwmos6yJsp2mDFsI_kHuCq4rvkTbB0EqHEpqeVoDo/s1280/image_2026-05-23_16-30-53.png

អ្នកផ្សេងទៀតបានលើកឡើងថា «សំរាប់ខ្ញុំមួយជីវិតនេះមិនហ៊ានហូបទេ ហើយក៏មើលមិនឃើញកន្លែងគួរឱ្យចង់ហូបដែរ, ម្ហូបច្រើនណាស់ដែលឆ្ងាញ់អាចញុំបានគ្រប់មុខ បើអ្នកមានលុយរឹតតែស្រួលរើសមុខម្ហូប តែសត្វខ្លះមិនគួរឱ្យចង់ហូប មើលទៅ ឃើញហើយមិនគួរឱ្យចង់សោះទោះកាលសម័យអត់ឃ្លានក្នុងរបប 3ឆ្នាំ8ខែម្ភៃថ្ងៃ ខ្ញុំអាយុប្រាំឆ្នាំឃ្លានដល់ស្លាប់ក៏ខ្ញុំអត់ហូបដែរសត្វ១ចំនួនមានអារម្មណ៍គួរឱ្យអាណិត»។ «និយាយមែន មិនគួរថត បង្ហាញទេធ្វើឱ្យអ្នកធ្លាប់គាំទ្រ ប្អូនមានអារម្មណ៍មិនល្អចំពោះប្អូនសូមលុបវីដេអូចោលទៅ,បងស្អាតណាស់ តែបងញុំារបស់អាក្រក់ៗពេកមិនគួរបង្ហាញក្នុងសង្គមបែបនេះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-vS2vT4PBL0E8hq7yghV57ze4wDgDn-WaP_48862ndZBhwBStAtgEduZcwKjLc3whhp69ncJ9hrGPCTw2qSwADQt3Y-ogiCJJVYW8hzSHfGqsadtuX4udnzEshSvhtt_ml7xf2dm2rmG4BUf5VmUGrer4zDJst0RWxGp0V5_Pp__sIKXFOHaBYrkTNjE/s782/image_2026-05-23_16-22-12.png
គួរឱ្យដឹងថាកាលពីឆ្នាំ២០២១ វីដេអូ Mukbang របស់ ទេព បូព្រឹក្ស ដែលញុំាដំបងយក្សនិងម្រះជ្រលក់ជាមួយនឹងអំបិលម្ទេសបង្កឱ្យមានរលកនៃការរិះគន់យ៉ាងខ្លាំងរហូតដល់តារាចម្រៀងរូបនេះចេញបកស្រាយទាំងទឹកភ្នែក។ ទោះយ៉ាងណា ដ្បិតតែមានរឿងចម្រូតចម្រាសប៉ុន្តែដំបងយក្សនាគ្រានោះល្បីយ៉ាងខ្លាំងហើយក៏មានអ្នកលក់និងទិញជាច្រើនផងដែរ៕